ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចូ បៃ​ដិ​ន ​ព្រមាន​លោក​គី​ម ​ជុង​អ៊ុ​ន​ ពី​ការ​រលាយ ​បើ​ហ៊ាន​វា.យប្រហារ​នុយក្លេអ៊ែរ

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​YOON SEOK YOUL ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន ពេល​សួរ​លោក​ពី​ការ​សន្យា​របស់​អា​មេ​រិ​ក​ការពារ​កូរ៉េ​ខាងត្បូង ប្រឈម​មុខ​នឹង​ការ​ប្រទូស្ត​រ៉ា​យ​របស់​កូរ៉េ​ខាងជើង​ថ្លែង​ថា ការ​វា.យប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ប្រឆាំង​សហរដ្ឋអាមេរិក​និង​បណ្ដា​សម្ព័ន្ធមិត្ត ឬ​បណ្ដា​ដៃគូ នឹង​មិន​អាច​ទទួលយក​បាន ហើយនឹង​នាំ​ទៅ​ដល់​ការ​បញ្ចប់​នៃ​របប​កូរ៉េ​ខាងជើង​បើ​ហ៊ាន​ធ្វើអំពើ​នោះ​។

រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​របប​លោក​គី​ម​ជុង​អ៊ុ​ន បាន​បង្កើន​ការ​គាបសង្កត់​លើ​កូរ៉េ​ខាងត្បូង ជាមួយ​ការ​បាញ់​សាកល្បង​ជា​ច្រើន​នៃ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ក្នុង​នោះ​មាន​មី​ស៊ី​ល​រំលង​ទ្វីប​មួយ​ចំនួន ហើយ​នា​ពេល​ថ្មី​ៗ​នេះ​មានការ​សាកល្បង​ដ្រូ​ន​មុជទឹក​វាយប្រហារ​នុយក្លេអ៊ែរ​។

ជា​ការ​ឆ្លើយ​តប​វិញ​លោក​ចូ​បៃ​ដិ​ន​និង​លោក​YOON SEOK YOUL​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ដាក់​ពង្រាយ​ជា​ទៀងទាត់​បណ្ដា​មធ្យោបាយ​យុទ្ធសាស្ត្រ (​នាវាមុជទឹក យន្តហោះ​យុទ្ធសាស្ត្រ នាវា​ផ្ទុក​យន្តហោះ​)​នៅ​កូរ៉េ​ខាងត្បូង​។ លោក បៃ​ដិ​ន​បន្ត​ថា សន្ធិសញ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មកនេះ​មិន​អាច​រង្គោះរង្គើរ​ឡើយ​។

លោក​ចូ​ បៃ​ដិ​ន ​បាន​ទទួល​ដោយ​កក់ក្ដៅ​បំផុត​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​លោក​YOON SEOK YOUL ដែល​ជា​ការ​ជួប​គ្នា​ដ៏​សំខាន់​ក្នុង​កាលៈទេសៈ​មួយ​កំណត់​ពី​ការ​បង្កហេតុ​មិន​ឈប់​ឈរ​របស់​កូរ៉េ​ខាងជើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ