ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ សន្ទនា​តាម​ទូរស័ព្ទ​លើក​ដំបូង​ជាមួយ​​មេដឹកនាំ​ចិន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ពីង ​អះអាង កាលពី​ថ្ងៃ​ទី​២៦ ​មេ​សា​ ចំពោះ​សម​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ពីង ​អះអាង កាលពី​ថ្ងៃ​ទី​២៦ ​មេ​សា​ ចំពោះ​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី​ ថា ចិន​ស្ថិត​នៅ​ជា​និច្ច​ខាង​សន្តិភាព ហើយ​អំពាវនាវ​ឲ្យ​មានការ​ចរចា ក្នុង​ឱកាស​នៃ​ការ​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​លើក​ដំបូង រវាង​មេដឹកនាំ​ទាំង​២​ពុំ​ធ្លាប់​មាន​តាំងពី​ការ​វាយលុក​របស់​រុ​ស្ស៊ី​​លើ​អ៊ុយ​ក្រែ​ន​មក​។

តាម​ទូរទស្សន៍​ចិន​CCTV​ថា ពេល ជួប​សន្ទនា​គ្នា​នោះ លោក​ស៊ី ជី​ន​ពីង ​ថ្លែង​ថា លើ​បញ្ហា​វិបត្តិ​អ៊ុយ​ក្រែ​ន ចិន​ឈរ​ជា​និច្ច​ខាង​សន្តិភាព ហើយ​ជំហរ​មូលដ្ឋាន​របស់​ចិន​គឺ​ជម្រុ្ញ​ការ​ចរចា​សនិ្ត​ភាព​។ ការ​ចរចា​គឹ​ជា​ច្រកចេញ​តែ​មួយ​គត់​នៃ​ជម្លោះ ដែល​កំពុង​កើត​មាន​ជាមួយ​រុ​ស្ស៊ី​។ លោក​ស៊ី សន្យា​ថា​ប្រទេស​របស់​លោក​មិន​ស្វែងរក​ទាញ​យកចំណេញ​ពី​វិបត្តិ​នេះ​ឡើយ​។ ចំណែក​លោក​ហ្សេ​ឡេ​ន​ស្គី​វិញ​គ្រាន់តែ​គូសបញ្ជាក់​តាម​TWETTER​ថា បាន​និយាយ​គ្នា​យ៉ាង​យូរ​និង​មាន​ន័យ​ជាមួយ​លោក​ស៊ី ជី​ន​ពីង​។

សហរដ្ឋអាមេរិក​ក៏​ដូច​ជា​បារាំង​ដែរ បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​ការ​ជួប​សន្ទនា​គ្នា​នេះ​ដោយ​ចាត់​ទុក​ថា ជា​រឿង​ដ៏​ល្អ​មួយ ដោយ​និយាយ​ថា សម្រាប់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា​តើ ការ​ជួប​គ្នា​នេះ​អាច​នាំ​ទៅ​រក​ការ​ផ្ដួចផ្ដើម​គំនិត​មួយ សំណើ​ឬ​ផែនការ​សនិ្ត​ភាព​មួយ​ឬ​យ៉ាងណា​ឡើយ​។

រីឯ​រុ​ស្ស៊ី ​វិញ​កត់សម្គាល់​ពី​ឆន្ទៈ​របស់​ក្រុង​ប៉េ​កាំ​ង ផ្តោត​លើ​ការ​បង្កើត​ដំណើរការ​ចរចា​មួយ រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​គៀវ​តែ​បាន​ចោទ​អ៊ុយ​ក្រែ​ន​ថា បំផ្លាញ​ការ​ចរចា​សន្តិភាព តាម​រយៈ​ការ​បដិសេធ​មិន​ចរចា​ជាមួយ​ខ្លួន និង​ចោទ​ក្រុង​គៀវ​ថា​បដិសេធ​រាល់​ការ​ផ្ដួចផ្ដើម​គំនិត សំដៅ​ដោះស្រាយ​ជម្លោះ​តាម​ផ្លូវ​នយោបាយ​និង​ការទូត​។

ម្យ៉ាងវិញទៀត​លោក​ហ្សេ​ឡេ​ន​ស្គី​សង្ឃឹម​ជម្រុញ​ខ្លាំង ការ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​លោក​និង​ក្រុង​ប៉េ​កាំ​ង ដោយ​លោក​ប្រកាស​ពី​ការ​តែងតាំង​លោក​ប៉ាវ​ឡូ​រី​យ៉ា​ប៊ី​គី​ន អតីតរដ្ឋមន្ត្រី​ឧស្សាហកម្ម​យុទ្ធសាស្ត្រ​អាយុ​៥៧​ឆ្នាំ ជា​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ប្រទេស​ចិន ជា​តំណែង​មួយ​មិន​ទាន់​មាន​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០២១​មក​។

ការ​សន្ទនា​គ្នា​នោះ​មាន​រយៈពេល​ក្បែរ​១​ម៉ោង តាម​ការ​ផ្ដួចផ្ដើម​គំនិត​របស់​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ