ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ផ្សោត​១​ក្បាល បង្ហាញវត្តមាន​នៅ​ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹង​ត្រែង​ ៖ លោក ស្រី វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​ បាន​ឱ្យ​ដឹង​ថា​ ក្រុម​​ស្រាវ​ជ្រាវ​​

ខេត្ត​ស្ទឹង​ត្រែង​ ៖ លោក ស្រី វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​ បាន​ឱ្យ​ដឹង​ថា​ ក្រុម​​ស្រាវ​ជ្រាវ​​នៃ​​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹង​ត្រែង រដ្ឋបាល​ជលផល និង​អង្គការ ​WWF ​បាន​កត់ត្រា​កូន​ផ្សោត​ថ្មី​១​ក្បាល នៅ​ម៉ោង១និង​៤២​នាទីរសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច ០៦០០០៧៦, ១៤៧២៥០០ នៃ​អន្លង់​កោះ​កូន​សត្វ ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។

តាម​ការ​អង្កេត កូន​ផ្សោត​ទើប​កើត​ថ្មី​នេះ​មាន​អាយុប្រមាណ​១​ស​ប្តា​ហ៍​កំពុង​ហែល​ជាមួយ​ផ្សោត​ពេញវ័យ​២​ក្បាល​ទៀត​។

ការ​កត់ត្រា​កូន​ផ្សោត​ថ្មី​នេះ ជា​កូន​ផ្សោ​តទី​៣​ហើយ កត់ត្រា​ចាប់តាំងពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៣​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២២ ក្រុមការងារ​បាន​កត់ត្រា​កូន​ផ្សោត​បាន​ចំនួន​៦​ក្បាល និង​នៅ​ឆ្នាំ​២០២១​ក្រុមការងារ​បាន​កត់ត្រា​កូន​ផ្សោត​បាន​ចំនួន​០៦​ក្បាល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ