ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុង​ទីចាត់ការ​ប៉ូលិស​មួយ​នៅ​ប៉ា​គី​ស្ថាន ​ស្លា.ប់​​ជាង១០​នាក់

1 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ យោង​តាម​ប្រមុខ​ប៉ូលិស​មូលដ្ឋាន​ថា មនុ​ស្ស​យ៉ាងតិច​១២​នាក់​ស្លា.ប់​និង​៥០​នាក់​

ប្រទេស​ប៉ា​គី​ស្ថាន ៖ យោង​តាម​ប្រមុខ​ប៉ូលិស​មូលដ្ឋាន​ថា មនុ​ស្ស​យ៉ាងតិច​១២​នាក់​ស្លា.ប់​និង​៥០​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​២៤​ មេ​សា នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​ ក្រោយ​ការ​ផ្ទុះ​ក្នុង​ទីចាត់ការ​ប៉ូលិស​ប្រឆាំង​​ភេរវកម្ម​មួយ​កន្លែង​។

ការ​ផ្ទុះ​ទាំងនេះ​បណ្ដាល​មក​ពី​ទូ​ស្សេ​ខ្សែភ្លើង ក្នុង​ផ្នែក​ក្រោម​ដី​នៃ​ទីចាត់ការ​នោះ ដែល​ផ្ទុក​គ្រាប់បែកដៃ​និង​គ្រឿងផ្ទុះ​ដទៃ​ៗ​ទៀត​។ អាជ្ញាធរ​ដែល​ពី​ដំបូង​លើក​ឡើង​ពី​ការ​វា.យប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​មួយ​នោះ​និយាយ​ថា ការ​ផ្ទុះ​គ្រាប់​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង កាលពី​ថ្ងៃ​ទី​២៤​មេ​សា ក្នុង​ទីចាត់ការ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​មួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​១២​នាក់​និង​របួស​៥០​នាក់​។ ការ​ផ្ទុះ​នេះ​នាំ​ឲ្យ​ទីចាត់ការ​ប៉ូលិស​នៅ​កា​បាល់​ជាទី​ក្រុង​មួយ​នៅ​តំបន់​ជ្រលង​ភ្នំ​ស្វាត​ភាគ​ពាយ័ព្យ​ប្រទេស​ត្រូវ​បាក់​។

ប្រមុខ​ប៉ូលិស​តំបន់​ស្វាត​បញ្ជាក់​ប្រាប់​អ្នកកាសែត​ថា ការ​ផ្ទុះ​នោះ​បណ្ដាល​មក​ពី​ទូ​ស្សេ​ខ្សែភ្លើង​នៅ​កន្លែង​ក្រោម​ដី​ដែល​ដាក់​គ្រាប់បែកដៃ​និង​គ្រឿងផ្ទុះ​ដទៃ​ៗ​ទៀត​។ ពុំ​មានការ​បញ្ជាក់​ណាមួយ​ថា វា​បណ្ដាល​មក​ពី​ការ​វា.យប្រហារ​ភេរវកម្ម​មួយ​ ឬ​ការ​វា.យប្រហារ​អត្តឃា.ត​ឡើយ​។ ជន​រង​គ្រោះ​ភាគច្រើន​ជា​ប៉ូលិស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ