ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនខិលខូច​ហៃ​ទី​ជាង​១០​នាក់​រង​ការ​វា.យប្រហារ​និង​ដុ.ត​សម្លា.ប់​ទាំង​រ.ស់

1 ឆ្នាំ មុន

ប្រទេស​ហៃ​ទី ៖ មនុស្ស​ជាង​១០​នាក់​ជា​សមាជិក​ក្រុម​ជនខិលខូច​មួយ កាលពី ថ្ងៃ​ទី​២៤ ​មេ​សា​ត្រូវ​បាន​

ប្រទេស​ហៃ​ទី ៖ មនុស្ស​ជាង​១០​នាក់​ជា​សមាជិក​ក្រុម​ជនខិលខូច​មួយ កាលពី ថ្ងៃ​ទី​២៤ ​មេ​សា​ត្រូវ​បាន​ប្រជាជន​នៃ​សង្កាត់​រដ្ឋធានី​ព័រ​អូ​ប្រាំង​មួយ ចាប់​វា.យប្រហារ​និង​ដុ.ត​សម្លា.ប់​ទាំង​រ.ស់​។ នេះ​បើ​តាម​សេច ក្ដី​រាយការណ៍​របស់​ប៉ូលិស​និង​បណ្ដា​សាក្សី ខណៈ​អ​.​ស​.​ប ប្រកាស​អាសន្ន​នា​ថ្ងៃ​នោះ​ដែរ​ពី​អសន្តិសុខ​ដោយសារ​ជម្លោះ​ប្រដាប់​អាវុ.ធ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​បំផុត​នេះ​។

អំពើ​ហិង្សា​បង្ហូរឈា.ម​ថ្មី​នេះ​កើត​មាន​ខណៈ​ប៉ូលិស ទើប​ចាប់ខ្លួន​ជនប្រដាប់អាវុ.ធ​ទាំងនោះ ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ក្នុង​រដ្ឋធានី​ព័រ​អូ​ប្រាំង​។ ក្នុង​សេច ក្ដី​ប្រកាស​មួយ​ប៉ូលិស​ជាតិ​ហៃ​ទី​និយាយ​ថា ពេល​ឆែកឆេរ​រថយន្ត​បឺស​តូច​មួយ​ដែល​មាន​ពួក​ជនប្រដាប់អាវុធ​ជិះ ប៉ូលិស​បាន​រឹបអូស​យក​អាវុ.ធ​និង​សម្ភារ​ដទៃ​ៗ​ទៀត​។ ម្យ៉ាងវិញទៀត​មនុស្ស​ជាង​១០​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​នោះ ត្រូវ​បាន​ប្រជាជន​ចោម​គ្នា​វា.យប្រហារ​និង​ដុ.ត​សម្លា.ប់​ទាំង​រ.ស់​។

ប៉ូលិស​ហៃ​ទី​មិន​បាន​បញ្ជាក់​ពី​ចំនួន​ពិតប្រាកដ​នៃ​មនុស្ស​ត្រូវ​វា.យប្រហារ​និង​សម្លា.ប់​ដោយ​ប្រជាជន​នៃ​សង្កាត់​CANAPE-VERT​ឡើយ​។ តាម​សាក្សី​ទាំងឡាយ​ថា អំពើ​ហិ.ង្សា​ចាប់ផ្ដើម​មុន​ពេល​ព្រឹក​ព្រលឹម ពេល​បណ្ដា​សមាជិក​ក្រុម​ជនខិលខូច លើកគ្នា​ចូល​ក្នុង​សង្កាត់​ជា​ច្រើន​នៃ​រដ្ឋធានី ដោយ​ដើរ​ប្ល.ន់​តាម​ផ្ទះ​និង​វា.យប្រហារ​។ តាម​ពិត​ទៅ​មនុស្ស​ច្រើន​សិប​គ្រួសារ នា​ថ្ងៃ​ទី​២៤​មេ​សា​នោះ​បាន​នាំ​គ្នា​ភៀសខ្លួន​ចេញពី​សង្កាត់​ទាំងនោះ គេច​ចេញពី​អំពើ​ហិ.ង្សា ដោយ​យក​ទៅ​តាម​ខ្លួន​បណ្ដា​របស់របរ​ចាំបាច់​និង​គ្រឿង​បរិភោគ​។

ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​មេ​សា អ​.​ស​.​ប​បាន​ប្រកាស​អាសន្ន​ថា អសន្តិសុខ​នៅ​រដ្ឋធានី​ហៃ​ទី បាន​ឡើង​ដល់​កម្រិត​ប្រទេស​ស្តិ​ត​ក្នុង​សភាពការណ៍​នៃ​សង្គ្រាម​។ របាយការណ៍​នេះ​លើក​ឡើង​ពី​ការ​កើនឡើង​នៃ​ការ​សម្.លាប់​មនុស្ស​និង​ការ​ចាប់ពង្រត់​ក្នុង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ