រាជធានីភ្នំពេញ ៖ ការអាក់អន់ចិត្តក្នុងទំនាក់ទំនងអាចកើតឡើងពីកត្តាជាច្រើន រាប់ចាប់ពីការមិនទទួលបានការគោរពដែលយើងសមនឹងទទួលបានទៅវិធីដែលយើងកំពុងត្រូវបានប្រព្រឹត្តជានិច្ច ។ នៅពេលដែលការអាក់អន់ចិត្តមិនត្រូវបានដោះស្រាយតាមរបៀបដែលមានសុខភាពល្អ វាអាចបំប្លែងទៅជាបញ្ហាជាច្រើនរវាងឪពុកម្តាយ និងកូន ។ មានការផ្តល់យោបល់ដែលមានគោលបំណងជួយអ្នកឱ្យងាកមកមើលពីទំនាក់ទំនង អារម្មណ៍ និងតម្រូវការរបស់អ្នកបន្ថែមទៀត ។

ខាងក្រោមនេះ គឺជាវិធីមួយចំនួនដើម្បីដោះស្រាយការអាក់អន់ចិត្ត ៖
១. អារម្មណ៍ ៖ អារម្មណ៍ដែលអ្នក និងកូនរបស់អ្នកកំពុងជួបប្រទះ ចាំបាច់ត្រូវយកវាចេញមកនិយាយគ្នា និងដោះស្រាយ ដូចជាការស្អប់ ការខកចិត្ត អារម្មណ៍លើសលប់ ឬការរួមបញ្ចូលគ្នានៃអ្វីគ្រប់យ៉ាង ។
២. ស្ថានភាព ៖ ក្នុងនាមជាឪពុកម្តាយត្រូវយល់ពីកត្តាបង្កហេតុ ប្រភេទនៃស្ថានភាពដែលកើតឡើងនៅក្នុងទំនាក់ទំនង ហើយនិយាយឡើងវិញដោយខ្លួនឯងថាអ្នក និងកូនមានអារម្មណ៍អន់ចិត្តដោយសារអ្វី ។

៣. ការចូលរួមចំណែក ៖ ក្នុងនាមជាឪពុកម្តាយត្រូវទទួលស្គាល់នូវអ្វីដែលយើងអាចធ្វើបាន ។ អ្នកគួរតែដោះស្រាយបញ្ហានេះតាមរយៈការរួមចំណែក ចំពោះស្ថានភាពទាំងមូល និងជួយឱ្យវាកាន់តែប្រសើរឡើង ។
៤. ការរំពឹងទុក ៖ តើអ្នក ឬកូនអ្នកមានអារម្មណ៍អន់ចិត្តដោយសារតែការរំពឹងទុកដែលអ្នក និងកូនមានឬ ? អ្នកទាំងអស់គ្នាគួរតែសួរខ្លួនឯង ហើយពិនិត្យមើលការរំពឹងទុករៀងៗខ្លួន ។
៥. ការប្រាស្រ័យទាក់ទងគ្នា ៖ ជំហានដ៏សំខាន់បំផុតក្នុងការដោះស្រាយការអន់ចិត្ត គឺការនិយាយទៅកាន់គ្នា និងយល់ពីអារម្មណ៍ដែលពួកគេមាន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង ណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងភាសាចិន ចូលរៀនថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ