ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​មួយកន្លែង​ នៅ​ក្នុង​ផ្សារ​ពន្លៃ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​​ខេត្ត​កំពង់ឆ្នាំង ​៖ ​​កាលពី​រសៀល​ម៉ោង​៤និង​៤៥​នាទី​ថ្ងៃ​ទី​២៤ ​ខែមេសា​ ឆ្នាំ​2023 នេះ មាន​ករណី​ទុ​ស្សេ​

​​ខេត្ត​កំពង់ឆ្នាំង ​៖ ​​កាលពី​រសៀល​ម៉ោង​៤និង​៤៥​នាទី​ថ្ងៃ​ទី​២៤ ​ខែមេសា​ ឆ្នាំ​2023 នេះ មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​ ស្ថិត​ក្នុង​ផ្សារ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​6​គ្រឿង ​ដើម្បី​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា ។

ម្ចាស់ផ្ទះ​កើតហេតុ​​ខាងលើ​​ឈ្មោះ​ស​ ចំរើន ភេទ​ស្រី រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ហេតុការណ៍​ករណី​ទុ​ស្សេ​ខ្សែភ្លើង​នេះ​ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ខណៈ​ពលរដ្ឋ​នៅផ្ទះ​ជិត​ផ្ទះ​កន្លែង​កើតហេតុ​បានឃើញ​ផ្សែងហុយ​ចេញពីផ្ទះ​ជន​រង​គ្រោះ​រួច​ក៏​មាន​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្តង​។

ក្នុង​នោះ​លោក​លុយ ឌី​ណា​ ស្នងការ​រង​នគរបាល​ខេត្ត​ទទួលបន្ទុក​ការងារ​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​បាន​ដឹកនាំ​កម្លាំង​ការ​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់
ឆ្នាំង​​ ​និង​សហការ​ជាមួយ​អធិការ​នគរបាល​ស្រុក​បរិបូណ៌​បាន​បាញ់​ទឹក​ពន្លត់អគ្គីភ័យ​ខាងលើ​នេះ​រលត់​ទាំងស្រុង​ដោយ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​6​គ្រឿង ក្នុង​នោះ រថយន្ត​ស្នងការ​នគរបាល​ខេត្ត​5​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌ 1​គ្រឿង​សរុប 6​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤ រថយន្ត​។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ក៏​មាន​វត្តមាន​លោក​ជំទាវកែ​ ច័ន្ទ​មុន្នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​លោក​ឧត្តមសេនីយ៍ទោ​ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង ជួយ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​ខាងលើ​នេះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ