ប្រយុទ្ធគ្នានៅស៊ូដង់ជនបរទេសបន្តជម្លៀសចេញ
ប្រទេសស៊ូដង់ ៖ ប្រទេសបារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក អង់គ្លេសនិងប្រទេសដទៃៗទៀតចាប់
ប្រទេសស៊ូដង់ ៖ ប្រទេសបារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក អង់គ្លេសនិងប្រទេសដទៃៗទៀតចាប់
ប្រទេសស៊ូដង់ ៖ ប្រទេសបារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក អង់គ្លេសនិងប្រទេសដទៃៗទៀតចាប់ផ្ដើមពីថ្ងៃទី២៣ មេសាមក ជម្លៀសជនជាតិពួកគេឬបុគ្គលិកការទូតចេញពីស៊ូដង់ ដែលនៅទីនោះការប្រយុទ្ធបង្ហូរឈា.មគ្នារវាងកងទ័ពជាតិនិងកងកម្លាំងពិសេសប៉ារាំ មានភាពយ៉ាងសាហា.វចាប់តាំងពីជាង១សប្ដាហ៍មកហើយ។
យន្តហោះយោធាបារាំង២គ្រឿងដែលដឹកមនុស្ស២០០នាក់មានសញ្ជាតិផ្សេងៗគ្នា បានមកចុះនៅប្រទេសហ្ស៊ីប៊ូទី។ កងទ័ពអាលឺ្លម៉ង់ប្រកាសពីការជម្លៀសតាមយន្តហោះយោធា មនុស្ស១០១នាក់ពីស៊ូដង់ ដោយដឹកសំដៅមកកាន់ប្រទេសហ្ស៊កដានី។ យន្តហោះ២គ្រឿងទៀតបញ្ជូនទៅស៊ូដង់ ដើម្បីចូលរួមក្នុងប្រតិបត្តិការជម្លៀសមនុស្សចេញ។
រដ្ឋាភិបាលអេស្ប៉ាញក៏លើកឡើងដែរពីការជម្លៀសនាថ្ងៃទី២៣មេសាមនុស្ស១០០នាក់ ក្នុងនោះមានជនជាតិអេស្ប៉ាញ៣០នាក់និងជនជាតិផ្សេងៗ៧០នាក់ចេញពីស៊ូដង់ តាមយន្តហោះយោធា១គ្រឿង។ ប្រទេសអេហ្ស៊ីបជាប្រទេសជិតខាងស៊ូដង់ ប្រកាសពីការជម្លៀសជនបរទេសចេញ៤៣៦នាក់តាមផ្លូវគោក ខណៈស្នូរផ្ទុះនិងស្នូរកាំភ្លើងនាថ្ងៃទី២៣ មេសានៅតែលាន់ឮក្នុងរដ្ឋធានីខាទុម។
សម្ដេចសង្ឃកាតូលិកប៉ាបហ្វ្រង់ស្វ័រអំពាវនាវឲ្យមានការចរចា ប្រឈមមុខនឹងសភាពការណ៍ធ្ងនធ្ងរក្នុងប្រទេសនេះ ដែលចាប់តាំងពីថ្ងៃទី១៥មេសាមក ឧត្ដមសេនីយ២រូបដែលកាន់អំណាចចាប់តាំងពីរដ្ឋប្រហារ ឆ្នាំ២០២១មក បានធ្វើសង្គ្រាមសីុសាច់ហុតឈាមគ្នា។
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាពិសេសនៅក្រុងខាទុមនិងនៅដាហ្វួរភាគខាងលិចប្រទេស តាមអង្គការសុខភាពពិភពលោកWHOថា បណ្ដាលឲ្យមនុស្សស្លា.ប់ជាង៤២០នាក់និងរបួសជាង៣៧០០នាក់។ ជម្លោះបណ្ដាលឲ្យមនុស្សច្រើនសិបពាន់នាក់រត់ភៀសខ្លួនទៅកាន់រដ្ឋស៊ូដង់ដទៃៗទៀតឬទៅកាន់ឆាដ និងអេហ្ស៊ីប៕
ចែករំលែកព័តមាននេះ