អាមេរិកធ្វើបត្យាប័នបញ្ជូនអតីតប្រធាធិបតីប៉េរូមកស្រុកវិញ
ប្រទេសប៉េរូ ៖ លោកALEJANDRO TOLEDO អតីតប្រធានាធិបតីប៉េរូ បានវិលត្រឡប់មកដល់ក្រុង
ប្រទេសប៉េរូ ៖ លោកALEJANDRO TOLEDO អតីតប្រធានាធិបតីប៉េរូ បានវិលត្រឡប់មកដល់ក្រុង
ប្រទេសប៉េរូ ៖ លោកALEJANDRO TOLEDO អតីតប្រធានាធិបតីប៉េរូ បានវិលត្រឡប់មកដល់ក្រុងលីម៉ាកាលពីថ្ងៃទី២៣មេសា ដើម្បីមកទទួលទោស ឃុំឃាំងបណ្ដោះអាសន្នរយៈពេល១៨ខែ និងបកស្រាយលើការចោទប្រកាន់លោកពីបទពុករលួយនិងលាងលុយកខ្វក់។ ការធ្វើបត្យាប័នរូបលោកពីសហរដ្ឋអាមេរិក ត្រូវបានទាមទារចាប់តាំងពី៥ឆ្នាំមកហើយដោយតុលាការប៉េរូ។
ការធ្វើបត្យាប័នអតីតប្រធានាធិបតីរូបនោះ ត្រូវបានតុលាការប៉េរូទាមទារចាប់តាំងពីឆ្នាំ២០១៨មក។ ធ្វើបត្យាប័នដោយអាមេរិកលោកALEJANDRO TOLEDO បានមកដល់ក្រុងលីម៉ានាថ្ងៃទី២៣មេសា ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយនិងលាងលុយកខ្វក់ក្នុងរឿងអាស្រូ.វODEBRECHT។ លោកទទួលការចោទប្រកាន់ថា ទទួលប្រាក់ច្រើនសិបលានដុល្លារពីក្រុមហ៊ុនសំណង់ប្រេស៊ីល ODEBRECHT ជាថ្នូរនឹងការទទួលបានទីផ្សារសាធារណៈ។ ការចោទប្រកាន់ពីបទពុករលួយទាំងនេះត្រូវបានអតីតប្រធានាធិបតីរូបនោះបដិសេធ។
មេធាវីរបស់លោកALEJANDRO TOLEDOអាយុ៧៧ឆ្នាំ ដែលដឹកនាំប្រទេសពីឆ្នាំ២០០១ដល់២០០៦ ថ្លែងទៅកាន់សារព័ត៌មានថា ដោយសារហេតុផលសុខភាព លោកស្នើឲ្យឃុំឃាំងអតីតប្រធានាធិបតីរូបនេះនៅក្នុងផ្ទះ។ លោកALEJANDRO TOLEDOត្រូវចាប់ខ្លួនកាលពីឆ្នាំ២០១៩នៅសហរដ្ឋអាមេរិក ដំបូងលោកត្រូវគេឃុំឃាំងតែបន្ទាប់មក ជាប់ឃុំក្នុងផ្ទះនៅសាន់ហ្វ្រាន់ស៊ីស្កូ ៕
ចែករំលែកព័តមាននេះ