ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ក្រោយ​ខឹង​បងថ្លៃ​ដក​កាំ​ភ្លើ​.​ង​បា​.​ញ់​ផ្អើល​ផ្ទះ​ម្តាយក្មេក

1 ឆ្នាំ មុន
  • ភ្នំពេញ

មន្ត្រី​យោធា​ម្នាក់​ផឹកស៊ី​ជាមួយ​ក្រុម​គ្រួសារ ហើយ​ក៏​ខឹង​ជាមួយនឹង​បងថ្លៃ​ដែល​ណែនាំ​រឿង​បោ​.​ក​កែវ និយាយ​ដដែល​ៗ​សាំ​ពេក ក៏​ដើរទៅ​យក​កាំ​ភ្លើ​.​ង​ពី​បន្ទាយ​មក​បា​.​ញ់​ខ្លួនឯង​ដេក​ដួល​នៅ​ក្នុង​ថ្លុក​ឈា​.​ម បណ្ដាល​ឱ្យ​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ផឹកស៊ី​ជាមួយ​ក្រុម​គ្រួសារ ហើយ​ក៏​ខឹង​ជាមួយនឹង​បងថ្លៃ​ដែល​ណែនាំ​រឿង​បោ​.​ក​កែវ និយាយ​ដដែល​ៗ​សាំ​ពេក ក៏​ដើរទៅ​យក​កាំ​ភ្លើ​.​ង​ពី​បន្ទាយ​មក​បា​.​ញ់​ខ្លួនឯង​ដេក​ដួល​នៅ​ក្នុង​ថ្លុក​ឈា​.​ម បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ម្តាយក្មេក ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​ដែល​បា​.​ញ់​ខ្លួនឯង​ខាងលើ​នេះ មានឈ្មោះ តេ​ង ឃាង អាយុ​៤២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​នៅ​នាយកដ្ឋាន​ពិ​សេ​ខ បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម រស់នៅ​ភូមិ​តា​ងួ​ន ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ជ្រុំ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វត្ត​អង្គ​តា​មិ​ញ មានកម្ម​វិធី​ស្រង់​ព្រះ និង​បា​.​ញ់​ទឹក​លេង​កម្សាន្ត ហើយ​ក្រុម​គ្រួសារ​ខាង​ជន​រង​គ្រោះ​ក៏​ទៅ​ចូលរួម​លេង​បា​.​ញ់​ទឹក​នៅ​ពេល​ថ្ងៃ​ផង​ដែរ រហូត​ដល់​យប់​ទើប​មានការ​ផឹកស៊ី​ជួបជុំ​ជាមួយ​ឪពុកក្មេក បងថ្លៃ និង​បងប្អូន​ជិតខាង​ប្រមាណ​៥​ទៅ​៦​នាក់​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទាស់​ពាក្យ​សម្ដី​ជាមួយ​បងថ្លៃ​ដែល​មាន​វ័យ​ប្អូន​ជាង​ខ្លួន ហើយ​ក៏​បោ​.​ក​កែវ​នៅ​កន្លែង​ផឹកស៊ី​ផ្ទះ​ម្តាយក្មេក​តែ​ម្តង​។ ពេល​នោះ​បងថ្លៃ​និយាយ​ណែនាំ​ជន​រង​គ្រោះ​កុំអោយ​ផឹកស៊ី​បោ​.​ក​កែវ​ដូច​អ​ញ្ចឹ​ង​ទៀត តែ​ការ​ណែនាំ​ជា​ច្រើន​លើក​ជា​ច្រើន​សារ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខឹង​ក៏​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​នៅផ្ទះ​ម្តាយក្មេក ទៅ​ក្នុង​បន្ទាយ​របស់​ខ្លួន​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​បាត់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក ជន​រង​គ្រោះ​ត្រឡប់​មក​ពី​បន្ទាយ​វិញ បាន​លា​ឪពុក​ម្តាយក្មេក រួច​ដើរ​ចេញពីផ្ទះ​មក​ខាងក្រៅ ហើយ​ក៏​ដក​កាំ​ភ្លើ​.​ង​ខ្លី​ពណ៌​ខ្មៅ​ពី​ចង្កេះ​បា​.​ញ់​ទៅ​លើ​ចំនួន​២​គ្រាប់ បន្ទាប់​មក​បា​.​ញ់​ខ្លួនឯង​ពី​ចង្ការ​ខាងស្តាំ​ធ្លាយ​ទៅ​គុម្ពត្រចៀក​ខាងឆ្វេង បណ្តាល​ឲ្យ​ដេក​ដួល​នៅ​ក្នុង​ថ្លុក​ឈា​.​មរ​ងរ​បួស​ធ្ងន់ធ្ងរ​តែ​ម្តង​។ ភ្លាម​ៗ​នោះ ក្រុម​គ្រួ​សារបាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​លោកសង្ឃ​) ដើម្បី​សង្គ្រោះ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​កងរាជអាវុធហត្ថ ព្រមទាំង​ផ្នែក​ជំនាញ​ចុះ​មក​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​សួរនាំ​ពី​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ