ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ី​វិល​ច្រើន​នាក់​ស្លា.ប់​ក្នុង​ការ​វា.យប្រហារ​នៅ​ម៉ា​លី

1 ឆ្នាំ មុន

ប្រទេស​ម៉ា​លី ៖ អាជ្ញាធរ​តំបន់​គូសបញ្ជាក់​ថា ការ​វា.យប្រហារ​លើ​ព្រ​លាន​យន្តហោះ​មួយ​និង​បន្ទាយ​

ប្រទេស​ម៉ា​លី ៖ អាជ្ញាធរ​តំបន់​គូសបញ្ជាក់​ថា ការ​វា.យប្រហារ​លើ​ព្រ​លាន​យន្តហោះ​មួយ​និង​បន្ទាយ​យោធា​មួយ នៅ​ភាគ​កណ្ដាល ប្រទេស​ម៉ា​លី​ដោយ​ពួក​ជី​ហា​ដ បណ្ដាល​ឲ្យ ជន​ស៊ី​​វិល​ស្លា.ប់​៩​នាក់​ចំណែក​មនុស្ស​យ៉ាងតិច​៦០​នាក់​ទៀត​រង​របួស​។

អាជ្ញាធរ​តំបន់​គូសបញ្ជាក់​ថា ជន​ស៊ី​វិល​៩​នាក់​ស្លាប់​និង​៦១​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​២២​មេ​សា​ក្នុង​ការ​វា.យប្រហារ​របស់​ពួក​ជី​ហា​ដ ប្រឆាំង​ព្រ​លាន​យន្តហោះ​មួយ​និង​បន្ទាយ​យោធា​មួយ​នា​ភាគ​កណ្ដាល​ម៉ា​លី​។ ការ​វា.យប្រហារ​ក៏​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារ​យ៉ាងច្រើន​ផង​ដែរ​។

សមាជិក​សភា​តំបន់​២​រូប​របស់​ម៉ា​លី​និង​ប្រភព​ការទូត​មួយ​បាន​បញ្ជាក់​ពី​កន្លែង​វាយប្រហារ​ថា នៅ​ជិត​មូលដ្ឋាន​SEVARE​ក្នុង​តំបន់​MOPTI ដែល​មាន​ជំរំ​មួយ​របស់​កងទ័ព​រុ​ស្ស៊ី​។ កាលពី​ឆ្នាំ​២០២២​របប​យោធា​ម៉ា​លី​ចាប់ផ្ដើម​ធ្វើការ​ជាមួយ​អ្វី​ដែល​ខ្លួន​ហៅ​ថា បណ្ដា​គ្រូ​ប​ង្វិ​ក​ជា​កង​ទាហាន​រុ​ស្ស៊ី​​ដែល​កង​ទាហាន​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ស្ថិត​ក្នុង​ក្រុម​ទាហាន​ស៊ី​​ឈ្នួល​រុ​ស្ស៊ី ​WAGNER ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ