ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ជប៉ុន​ត្រៀម​បា.ញ់​ស្ទាក់​មី​ស៊ី​ល​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង

1 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ជប៉ុន​និយាយ​ថា​កាលពី​ថ្ងៃ​ទី​២២​មេ​សា​កងទ័ព​ខ្លួន​ត្រៀម​បា.ញ់​ទម្លាក់ មី​ស៊ី​ល​បាលី​ស្ទិ​

ប្រទេស​ជប៉ុន ៖ ជប៉ុន​និយាយ​ថា​កាលពី​ថ្ងៃ​ទី​២២​មេ​សា​កងទ័ព​ខ្លួន​ត្រៀម​បាញ់​ទម្លាក់ មី​ស៊ី​ល​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង​ប្រសិនបើ​ត្រូវ​បាញ់​ចេញ​។

នា​ថ្ងៃ​ទី​២២​មេ​សា​នោះ​ជប៉ុន​បាន​បញ្ជា​ដល់​កងទ័ព​ខ្លួន ឲ្យ​រៀបចំ​បាញ់​ទម្លាក់​មី​ស៊ី​ល​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង​មួយ ដែល​ក្រុង​ព្យុ​ង​យ៉ាង​ប្រើ​សម្រាប់​បញ្ជូន​ទៅ​កាន់​តារាវិថី​ផ្កាយ​រណប​ចារកម្ម​យោធា​ដំបូង​របស់​គេ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ជប៉ុន លោក​យ៉ា​ស៊ូ​កា ហ្សូ​ហា​ម៉ា​ដា​បាន​ស្នើ​ដល់​កងទ័ព​របស់​ប្រទេស ឲ្យ​អនុវត្ត​បណ្ដា​វិធានការ​ចាំបាច់ ដើម្បី​កម្រិត​ការ​ខូ​ត​ខាត​ក្នុង​ករណី​មានការ​ធ្លាក់​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ​។ ការ​រៀបចំ​បាញ់​ទម្លាក់​មី​ស៊ី​ល​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង រួម​មានការ​ដាក់​ពង្រាយ​បណ្ដា​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​ស្ទាក់​កម្ទេច​ធុន​SM-3 និង​ការ​ប្រុង​ជើងការ​របស់​បណ្ដា​កងឯកភាព​យោធា​តំបន់​អូ​គី​ណា​វ៉ា​ដែល​បំពាក់​ដោយ​មី​ស៊ី​ល​ស្ទាក់​កម្ទេច​ធុន​PATRIOT PAC-3 ។

កាលពី​ថ្ងៃ​ទី​១៩​មេ​សា​មេដឹកនាំ​កូរ៉េ​ខាង ជើង​លោក​គី​ម​ជុង​អ៊ុ​ន បាន​ចេញ​បញ្ជា​ឲ្យ​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍​យោធា​ដំបូង​មួយ តែ​មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​បាញ់​បង្ហោះ​នេះ​ឡើយ​។ ការ​បញ្ជូន​ផ្កាយ​រណប​នោះ​ទៅ​កាន់​តារាវិថី​ចាំបាច់​ត្រូវ​ប្រើ​កាំជ្រួច​រយៈ​ឆ្ងាយ​មួយ ដែល​ការ​បាញ់​បង្ហោះ​កាំ​ជ្រូ​ច​ប្រភេទ​នេះ របស់​កូរ៉េ​ខាងជើង​ត្រូវ​បាន​ អ​.​ស​.​ប ​ហាមឃាត់​ព្រោះ​ចាត់ទុកជា​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​តាម​ទ្រឹស្ដី​ក្រុ​ង​ព្យុ​ង​យ៉ាង​គ្មាន​សិទ្ធិ​ប្រើ​។

រវាង​ឆ្នាំ​២០១២​និង​២០១៦​កូរ៉េ​ខាងជើង​ធ្លាប់​ធ្វើការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​នានា​ដែល​ខ្លួន​ចាត់​ទុក​ថា ជា​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​។ មី​ស៊ី​ល​២​គ្រាប់​បាន​ហោះ​កាត់​ពីលើ​កោះ​អូ​គី​ណា​វ៉ា​ជប៉ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ