ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យរំលំប៉ាណូសង្កត់រថយន្ត១គ្រឿង និងស្ទះចរាចរណ៍នៅស្រុកមង្គលបុរី

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​រំលំ​ប៉ាណូ​សង្កត់​រថយន្ត​១​គ្រឿង និង​ស្ទះចរាចរណ៍​នៅ​យប់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៣ នៅ​ខាងត្បូង​រង្វង់​មូល​យាយជី​ច្រូតស្រូវ ស្ថិត​ភូមិ​.​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី…

បន្ទាយ​មាន​ជ័យ ៖ ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​រំលំ​ប៉ាណូ​សង្កត់​រថយន្ត​១​គ្រឿង និង​ស្ទះចរាចរណ៍​នៅ​យប់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៣ នៅ​ខាងត្បូង​រង្វង់​មូល​យាយជី​ច្រូតស្រូវ ស្ថិត​ភូមិ​.​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។

នៅ​ពេល​ដែល​ប៉ាណូ​បាក់​សង្កត់​រថយន្ត​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ឃើញ​វត្តមាន​លោក លី សុ​វ​ណ្ណា​រិ​ទ្ធ និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​នាំ​កម្លាំង​ធ្វើ​ចរាចរណ៍ និង​យក​រថយន្ត​មក​សន្ទូច​ចេញ​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​អ្នកដំណើរ ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖​នៅ​យប់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៣​នេះ មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​រលំ​ប៉ាណូ​ធំ​មួយ​ដែល​ដាក់​កាត់​ផ្លូវ​បណ្តាល​បាក់​សង្កត់​រថយន្ត​ម៉ាក់​ហ៊ី​យិ​ន​ដាយ ពាក់​ផ្លា​ក់​លេខ​សៀមរាប 3A.2845​តែ​សំណាង​គ្មាន​អ្នក​រង​គ្រោះ​បណ្តាល​ក្រ​ពិត​ទ្រុង​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ប៉ាណូ​ធំ​បាក់​សង្កត់​រថយន្ត និង​ស្ទះចរាចរណ៍​ជា​ការ​ណែនាំ​ពី​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ជួយ​ធ្វើ​អន្តរាគមន៍ និង​យក​រថយន្ត​មក​សន្ទូច​ចេញ ដើម្បី​សម្រួល​ចរាចរណ៍​ដល់​អ្នកដំណើរ ។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​ខេត្តបន្ទាយមានជ័យ​យប់​នេះ មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​បណ្តាល​បាក់​ប៉ាណូ​ធំ​កាត់​ផ្លូវ​នៅ​ខាងត្បូង​រង្វង់​មូល​យាយជី​ច្រូតស្រូវ ហើយ​មិន​ទាន់​បាន​ទទួល​ព័​ត៌​អាច​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ហើយ​ប៉ាណូ​ដែល​បាក់​សង្កាត់​រថយន្ត​១​គ្រឿង​បណ្តាល​ស្ទះចរាចរណ៍​ត្រូវ​រថយន្ត​សន្ទូច​យក​ចេញ​ទាំង​យប់​សម្រួល​ចរាចរណ៍​ដល់​អ្នកដំណើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ