ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំចែចូវ​ពុំ​បាន​​ប៉ុនប៉ង​​លេង​ផ្លូវ​កាត់​ត្រូវ​ប៉េអឹម​​បំពាក់​ខ្នោះ

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ កម្លាំង​​កងរាជអាវុធ​ហត្ថ​​ ខេត្ត​ស្ទឹង​ត្រែង​​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​បញ្ជូន​​​ទៅ​សាលា​​ដំបូង​​ខេត្ត​​​ដោយ​ចោទ​ប្រកាន់​ពីបទ​ប៉ុនប៉ង​​រំលោ.ភ​សេពសន្ថវៈ​​លើ​នារី​ម្នាក់​កាលពី​វេលា​ម៉ោង​​១១​និង​២០​នាទីយប់​​​ថ្ងៃទី​២៩ មីនា ក្នុង​សង្កាត់​ស្ទឹង​ត្រែង​​ ក្រុង​ស្ទឹង​ត្រែង​ ។ មន្ត្រី​កងរាជអាវុធ​ហត្ថ​​ខេត្ត​​បាន​បញ្ជាក់​​ឱ្យ​ដឹងថា នៅ​វេលា​​ម៉ោង​ខាង​លើ​​ជន​សង្ស័យ​​ឈ្មោះ​​ឈុន​ ថា អាយុ​២៧ឆ្នាំ​ ​ជាអ្នក​បើកបរ​គ្រឿង​​ចក្រ

ខេត្ត​ស្ទឹង​ត្រែង​ ៖ កម្លាំង​​កងរាជអាវុធ​ហត្ថ​​ ខេត្ត​ស្ទឹង​ត្រែង​​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​បញ្ជូន​​​ទៅ​សាលា​​ដំបូង​​ខេត្ត​​​ដោយ​ចោទ​ប្រកាន់​ពីបទ​ប៉ុនប៉ង​​រំលោភ​សេពសន្ថវៈ​​លើ​នារី​ម្នាក់​កាលពី​វេលា​ម៉ោង​​១១​និង​២០​នាទីយប់​​​ថ្ងៃទី​២៩ មីនា ក្នុង​សង្កាត់​ស្ទឹង​ត្រែង​​ ក្រុង​ស្ទឹង​ត្រែង​ ។

មន្ត្រី​កងរាជអាវុធ​ហត្ថ​​ខេត្ត​​បាន​បញ្ជាក់​​ឱ្យ​ដឹងថា នៅ​វេលា​​ម៉ោង​ខាង​លើ​​ជន​សង្ស័យ​​ឈ្មោះ​​ឈុន​ ថា អាយុ​២៧ឆ្នាំ​ ​ជាអ្នក​បើកបរ​គ្រឿង​​ចក្រ​ មាន​ស្រុកកំណើត​នៅខេត្ត​កំពង់​ធំ មក​ស្នាក់​នៅ​​បណ្តោះ​អាសន្ន​​ក្នុងទីរួម​ខេត្ត​ស្ទឹង​ត្រែង បាន​លួច​ចូល​បន្ទប់​កូន​ស្រី​ម្ចាស់​ហាង​លក់​​​កាហ្វេម្នាក់​ក្នុង​សង្កាត់​ស្ទឹង​ត្រែង​ប៉ុនប៉ង​​ចាប់​រំលោភ​តែពុំ​បាន​សម្រេច​​ដោយ​​សារ​ឪពុក​​ម្តាយ​នារីនោះ​ឃើញ​​​ទាន់ ។ គ្រានោះ​ឪពុក​ម្តាយ​នារីរងគ្រោះ​​ពុំ​ទាន់​​ដេក​លក់​​ឮ​​ស្នូរ​ទ្វារ​​​​បើក​ចូល​ខុស​ប្លែក​ពីធម្មតា​​​ក៏ស្រែក​សួរ​ទៅ​កូន​​ស្រីរបស់​ខ្លួន ​តែកូន​ស្រី​គាត់​​​មិន​បាន​​ឆ្លើយ​តប​វិញ​​ឡើយ​ព្រោះ​នាង​​​ដេកលក់​​​​បាត់ទៅ​ហើយ​​ ទើប​មាន​ការ​សង្ស័យ​​ក៏បាន​​ចុច​ពិល​ចូលទៅ​ក្នុង​បន្ទប់​​កូន​ស្រី​រួច​បញ្ចាំង​​​រក​​មើល​​​​ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​ពួន​សំងំ​​​នៅ​ក្រោម​​គ្រែ​​ក៏ហៅឱ្យចេញ​​មក​ក្រៅ​​ និង​ប្តឹង​សមត្ថ​កិច្ច​​កងរាជអាវុធ​ហត្ថ​ខេត្ត​ឱ្យ​ចាប់​ខ្លួន​នាំទៅបញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ភ្លាមៗ ។​

តាមការ​​ឆ្លើយ​សារភាព​របស់​ជន​សង្ស័យ​​​ឈ្មោះ​​ឈុន ថា ប្រាប់​សមត្ថ​កិច្ច​ថា នៅ​មុនពេល​កើត​ហេតុ​​នេះពីរបីថ្ងៃ​ខ្លួន​បាន​មក​​ផឹកកាហ្វេ​​នៅ​ហាង​ដែល​មានកូន​ក្រមុំ​​នេះ ​​ហើយ​ខ្លួន​​​ក៏បាន​ចាប់​ចិត្ត​ស្រឡាញ់​​និង​សុំ​លេខ​ទូរស័ព្ទ​របស់​នាង​តែនាង​ពុំ​​ឱ្យ​លេខ​ឡើយ​​ ។ លុះ​​ដល់​ថ្ងៃទី​២៩ មីនា ខ្លួន​បាន​ផឹក​ស្រា​​ស្រវឹង​​ស្រឿងៗ​​រួច​ខ្ចីម៉ូតូ​​ម៉ាក​សង់​កូរ៉េ​ពីមេការ​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​ឯកជន​ជិះ​សំដៅមក​ឈប់​ក្បែរ​​គុម្ពឫស្សី​ខាង​ក្រោយ​ផ្ទះ​នាង​ក្រមុំ​ រួច​ដោះអាវ​​​និង​ស្បែក​ជើង​​ចូល​ទៅ​លាក់​ខ្លួន​ក្នុង​បន្ទប់​​ដេក​របស់​កូន​ក្រមុំ​ម្ចាស់​​ហាង​​កាហ្វេ​នោះ ។  តែពេល​ខ្លួន​រុញទ្វារ​​ចូលទៅ​ក្នុង​​បន្ទប់​​នោះ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​​នាង​​​ឮសូរ​​ក៏​មក​មើល​ក៏ឃើញ​​ខ្លួននៅ​​ក្រោម​គ្រែកូនក្រមុំ​គាត់ ។ ជន​សង្ស័យ​សារភាព​ថា ដោយ​សារ​តែខ្លួន​ស្រឡាញ់​កូន​ស្រី​របស់​​ម្ចាស់​ហាង​កាហ្វេ​​ ទើប​លួច​ចូលក្នុង​បន្ទប់​នាង​ក្នុង​បំណង​ចាប់​បង្ខំ​​សេពសន្ថវៈ ។

បុរស​ម្ចាស់​ហាង​លក់​កាហ្វេ​ក្នុង​សង្កាត់​ខាង​លើ​បាន​និយាយ​ថា លោក​មិន​បាន​ដឹងថា ជន​សង្ស័យ​រូបនេះ​លួច​ចូល​បន្ទប់​កូនស្រី​តាំងពី​ពេល​ណា​មកទេ ។ នៅយប់​នោះ​​លោក​​បាន​​ជួបជុំគ្នា​ហូបបាយ​​ល្ងាច​​ជាមួយ​មិត្ត​ភក្តិ​រហូត​ដល់​ម៉ោង​ជាង​៩យប់​ក៏ចូល​សម្រាក​​​ក្នុង​បន្ទប់​ជាមួយ​ប្រពន្ធ​​​​ដែល​មាន​​បន្ទប់​ជាប់គ្នា​ជាមួយ​កូន​ស្រី​​របស់​គាត់​។ ក្រោយពី​​លង់​លក់​ក្នុង​ដំណេក​​​មួយ​ភាំង​មក ​ក៏​ឮសូរ​ទ្វារ​​រុញ​ប៉ះរបស់​ផ្សេងទៀត​គួរឱ្យ​ចម្លែក​​ទើប​សួរទៅ​កូន​ស្រី​​ដែល​កំពុង​ដេក​ក្នុង​បន្ទប់​​នោះ តែមិនឮកូនស្រី​ឆ្លើយ​​តប​ឡើយ​។ ដោយ​មាន​ការ​សង្ស័យ​​មាន​មនុស្ស​​ចូល​ទើប​បញ្ចាំង​​ភ្លើង​ពិល​រក​មើល​​ក៏ឃើញ​ជន​​ល្មើស​នៅសំងំ​​ក្រោម​គ្រែ​កូន​ស្រី​​គាត់​ក៏​ហៅ​គេឱ្យ​​ចេញ​​ក្រៅរួច​ប្តឹង​មន្ត្រី​​កងរាជ​អាវុធ​​ហត្ថ​មក​ឃាត់​ខ្លួន​តែម្តង ។​ ជនសង្ស័យ​​ប៉ុនប៉ង​​ចាប់​រំលោភ​​កូន​ក្រមុំ​​គេ​រូបនេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​​ខេត្ត​ស្ទឹង​ត្រែង​កសាង​​សំណុំ​រឿងបញ្ជូន​​ទៅ​សាលា​ដំបូង​​ខេត្ត​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​​ជាបណ្តោះ​អាសន្ន​រង់​ចាំ​បើកសវនាការកាត់​ទោស​តាម​ផ្លូវ​ច្បាប់​ ៕​