ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បដិសេធ​ការ​អំពាវនាវ​របស់​G7​ឱ្យ​រំសាយ​នុយក្លេអ៊ែរ

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១ មេ​សាបាន បដិសេធ​ការ​អំពាវនាវ​របស់​ក្រុម​

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២១ មេ​សាបាន បដិសេធ​ការ​អំពាវនាវ​របស់​ក្រុម​ប្រទេស G7 ឲ្យ​ខ្លួន​ផ្អាក​រាល់​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ឬ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ហើយ​អះអាង​ជា​ថ្មី​ថា​លក្ខន្តិកៈ​មហាអំណាច​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​រក្សា​ជា​ស្ថាពរ​និង​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ ។

រដ្ឋមន្ត្រី​កាបរទេស​កូរ៉េ​ខាងជើង​លោកCHOE SON HUI បាន​បរិហារ​សេចក្ដីថ្លែងការណ៍​មួយ​របស់ G7 ថា ពោរពេញ​ដោយ​គំនិត​អន្តរាគមនិយម​ជ្រុល​បំផុត ដោយ​អះអាង​ថា ក្រុមប្រទេស​អ្នកមាន​ទាំង​៧​នៃ​ពិភពលោក​លើក​ឡើងបែប​នេះ ហាក់ដូចជា​មើល​ស្រាល​ពេក​ហើយ​ដល់ការ​អនុវត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​លោក ។

លោក​ថា​ជំហរ​របស់កូរ៉េ​ខាងជើង ក្នុង​នាម​ជា​មហាអំណាច​នុយក្លេអ៊ែរលំដាប់​ពិភពលោក​មួយ គឺជា​ស្ថាពរ​និង​មិន​អាចប្រែ​ក្រឡាស់​ឡើយ ។ លោក​ថ្លែង​បែប​នេះ​ក្នុងសេចក្ដី​ប្រកាស​មួយ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ។

សម្រាប់​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង យល់​ថា ក្រុម​ប្រទេស​អត្តទត្ថ​និយម​មួយ​ក្ដាប់​នេះ មិន​តំណាង​ឲ្យ​សហគមន៍​អន្តរជាតិ​ត្រឹមត្រូវ​មួយ តែ​គ្រាន់​ជា​ឧបករណ៍​នយោបាយ​សម្រាប់​ទ្រទ្រង់​ដល់​អនុត្តរភាព​និយម​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

ប៉ុន្មាន​ថ្ងៃមុន​នេះ​រដ្ឋមន្ត្រី​ការ​បរទេស G7 ដែលជួប​ប្រជុំ​គ្នា​នៅ​ជប៉ុន បាន​ស្នើ​ដល់​ក្រុង​ព្យុ​ង​យ៉ាង ឲ្យ​ផ្អាក​រាល់​អំពើ​បង្ក​អ​ស្ថេ​រ​ភាព​ឬ​បង្កហេតុ និង​ស្នើ​ឲ្យ​បោះបង់​ចោល​ទាំងស្រុង​អាច​ត្រួតពិនិត្យ​បាន​និង​មិន​ប្រែ​ក្រឡាស់​អាវុ.ធ​នុយក្លេអ៊ែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ