អាមេរិកបញ្ជូនទ័ពបន្ថែមទៅស៊ូដង់ ដើម្បីជម្លៀសមនុស្សចេញពីស្ថានទូត
ប្រទេសស៊ូដង់ ៖ មន្ទីរប៉ង់តាហ្គោនប្រកាសកាលពីថ្ងៃទី២០មេសា ពីការ បញ្ជូនកងទាហានបន្ថែមទៅ
ប្រទេសស៊ូដង់ ៖ មន្ទីរប៉ង់តាហ្គោនប្រកាសកាលពីថ្ងៃទី២០មេសា ពីការ បញ្ជូនកងទាហានបន្ថែមទៅ
ប្រទេសស៊ូដង់ ៖ មន្ទីរប៉ង់តាហ្គោនប្រកាសកាលពីថ្ងៃទី២០មេសា ពីការ បញ្ជូនកងទាហានបន្ថែមទៅកាន់ស៊ូដង់ ដើម្បីជួយសម្រួលដល់ការជម្លៀសចេញជាយថាហេតុបណ្ដាបុគ្គលិកនៃស្ថានទូតខ្លួនប្រចាំក្រុងខាទុម ខណៈការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់និងកងកម្លាំងប៉ារាំរបស់ប្រទេសនេះកំពុងបន្ត។
ក្នុងសេចក្ដីប្រកាសមួយមន្ទីរប៉ង់តាហ្គោនគូសបញ្ជាក់ថា យើងបានបញ្ជូនកម្លាំងបន្ថែមទៅកាន់តំបន់ក្រុងខាទុម ដើម្បីការពារសន្តិសុខនិងសម្រូលដល់ការចាកចេញជាយថាហេតុ បុគ្គលិកស្ថានទូតអាមេរិកប្រចាំស៊ូដង់ ក្នុងករណីដែលកាលៈទេសៈតម្រូវ។
មន្ទីរប៉ង់តាហ្គោនមិនបានបញ្ជាក់ពីចំនួនទាហានដែលបញ្ជូនទៅនោះឡើយ។ ចំណែកអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកម្នាក់មិនបង្ហាញអត្តសញ្ញាណ អះអាងក្រោយមកថា កងទាហានអាមេរិកបន្ថែមត្រូវបានបញ្ជូនទៅដាក់ពង្រាយនៅប្រទេសហ្ស៊ីប៊ូទីជាប្រទេសតូចមួយនៅតំបន់ស្នែងក្របីនៃទ្វីបអាហ្វ្រិក។
ការប្រយុទ្ធបង្ហូរឈាមគ្នាចាប់តាំងពី៦ថ្ងៃមកហើយ រវាងកងទ័ពស៊ូដង់និងកងកម្លាំងប៉ារ៉ាដឹកនាំដោយឧត្ដមសេនីយ២រូបដែលដណ្ដើមអំណាចគ្នា កើតមានជាពិសេសនៅក្រុងខាទុមដែលមកទល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលស្លា.ប់ជាង៣០០នាក់ហើយ ចាប់ពីថ្ងៃទី១៥ មេសាមក។ អគ្គលេខាធិការអ.ស.បលោកអានតូនីញ៉ូហ្គូទ័ររេស អំពាវនាវកាលពីថ្ងៃទី២០មេសាឲ្យមានបទឈប់បាញ់គ្នាមួយយ៉ាងហោចណាស់៣ថ្ងៃ នៅស៊ូដង់ក្នុងឱកាសបុណ្យអ៊ិស្លាមអៃអ៊ីដអែលហ្វីត្រ កំណត់ពីការបញ្ចប់ខែរ៉ាម៉ាដាន។
ដោយសារការប្រយុទ្ធគ្នានៅស៊ូដង់មនុស្សរវាងពី១០.០០០ទៅ២០.០០០នាក់ បានរត់ភៀសខ្លួនចេញទៅកាន់ប្រទេសឆាដជិតខាង។ ភាគច្រើងនៃជនរត់ភៀសខ្លួនទាំងនោះគឹជានារីនិងកុមារ។ ចំពោះការយុទ្ធគ្នាដើម្បដណ្ដើមអំណាចនេះកងទ័ពស៊ូដង់ បានបដិសេធការចរចាជាមួយកងកម្លាំងប៉ារ៉ា ជាកងកម្លាំងប្រតិបត្តិការរហ័ស បើដរាបណាកងកម្លាំងនោះមិនព្រមចុះចូលទេនោះ។ សេចក្ដីថ្លែងការណ៍នេះរបស់សេនាធិការដ្ឋាកងទ័ពស៊ូដង់ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីការប៉ុនប៉ងថ្មីឲ្យមានការចរចាពីបទឈប់បា.ញ់គ្នា តាមសំណើរបស់អ.ស.ប។
តាមរបាយការណ៍ចុងក្រោយមួយថា មនុស្ស៣៣០នាក់ស្លា.ប់និងជិត៣២០០នាក់រងរបួស ចាប់តាំងពីថ្ងៃទី១៥មេសាមក ដោយសារការប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាលនិងបណ្ដាក្រុមប្រដាប់អាវុ.ធនៅក្រុងខាទុមនិងក្នុងតំបន់ដទៃៗទៀតរបស់ស៊ូដង់ ក្នុងនោះមានតំបន់ដាហ្វួរ៕
ចែករំលែកព័តមាននេះ