ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែរឿង​ស្តីប្រដៅបន្តិចបន្តួច កូន​​លើកដៃ​​​ប្រល័យជីវិត​​ឪពុក​

1 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​ព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់ ត្រូវ​បានកូន​ប្រុស​បង្កើត​ដែល​ជា​ជន​បែក​ថ្នាំវា.យ​រហូត​ដល់​ស្លា.ប់​

​ខេត្ត​ព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់ ត្រូវ​បានកូន​ប្រុស​បង្កើត​ដែល​ជា​ជន​បែក​ថ្នាំវា.យ​រហូត​ដល់​ស្លា.ប់​បាត់បង់​ជីវិត ដោយសារ​តែ​ទាស់​សម្តី​​គ្នា​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទីយប់​ថ្ងៃ​ទី​២០ មេ​សា នៅ​ចំណុច ភូមិ​ថ្លុក​កណ្តោល ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​​​ជា​ឪពុក​ដែល​បាត់បង់ជីវិត​ឈ្មោះ យ៉ុ​ន ឆៃ​ឡេ​ង អាយុ​៥២​ឆ្នាំ ចំណែក​កូនប្រុសជាជនដៃដល់​​ឈ្មោះ ឡេ​ង បារាំង អាយុ​២៧​ឆ្នាំ ។ អ្នកទាំង២រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ជនសង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ រស់នៅ​ជាមួយ​ឪពុក អត់​មាន​ជួយ​ធ្វើការ​រកស៊ី​អ្វី​ទេ ​។ មុន​ពេល​កើតហេតុ​ កូន​ប្រុស​បាន​ដើរ​ផឹកស៊ី​បាត់​រហូត​ដល់​យប់​ជ្រៅ​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ហើយ​ឪពុក​បាន​ស្តីប្រដៅ​បន្តិចបន្តួច ក៏​ធ្វើ​អោយ​​កូន​ប្រុស​​ខឹង ហើយ​ស្ទុះ​មក​វា.យ និង​ចាប់​ក្បាល​ឪពុក​បោក​នឹង​ធុង​ហ្គា​ស់ បណ្តាល​អោយ​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង​​តែម្តង ។

ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ យក​ទៅ​កាន់​ប៉ូ​ស្តិ៍​​រដ្ឋបាល ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ