ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្ទាវ ២ក្រុម បើកឆាកប្រយុទ្ធគ្នា​ទាំងកណ្តាល​អាធ្រាត្រ ស្លា.ប់ម្នាក់ ឯអ្នកឈ្នះ ៧នាក់ ជាប់ខ្នោះ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ពោធិ៍សាត់៖ កាលពីម៉ោង ២ និង ៥០នាទី ទៀបភ្លៃ​ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៣ មានករណីហិង្សាដោយចេតនា បណ្ដាលឲ្យស្លា.ប់បុរសម្នាក់…

ពោធិ៍សាត់៖ កាលពីម៉ោង ២ និង ៥០នាទី ទៀបភ្លៃ​ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៣ មានករណីហិង្សាដោយចេតនា បណ្ដាលឲ្យស្លា.ប់បុរសម្នាក់ នៅចំណុចផ្លូវកៅស៊ូ មុខការាស់សាំងរបស់ឈ្មោះ ធឿន ម៉ូវ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់​។

​​លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាល ស្រុកបាកាន ​បានឱ្យដឹងថា ហេតុការណ៍នោះ ​ បង្កឡើងដោយក្រុមក្មេង មកពីឃុំរំលេច មានគ្នា ចំនួន ០៧នាក់​ ជិះ​ម៉ូតូ​ចំនួន ០៣​គ្រឿង ប្រដាប់​ដោយកាំបិត ចំនួន​ ០១​ដើម រួមមាន​៖ ១/ ឈ្មោះ ជុន វ៉ាន់ថាវ (ហៅបារាំង) ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុង​ភូមិ​ប្រឡាយរំដេង ឃុំ​រំលេច។ ២/ ឈ្មោះ ហេង ធារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិប្រឡាយ​រំដេង ឃុំរំលេច។ ៣/ ឈ្មោះ ជុន សិរីវុធ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។ ៤/ ឈ្មោះ សេន ភាស ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកូនត្នោតឃុំរំលេច។ ៥/ ឈ្មោះ ឡាក់ ម៉េងហុង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង​។ ៦/ ឈ្មោះ ធី ស៊ីណាត ភេទប្រុស អាយុ ២០​ឆ្នាំ​ រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង​។ ៧/ ឈ្មោះ សៀន ប៊ុណ្ណា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំ​ខ្នារ​ទទឹង​​។

លោកអធិការ បន្តថា ក្រុមយុវជនខាងលើនេះ បានកាប់ទៅលើ​ក្មេងមួយក្រុម​​ទៀត​ មកពីឃុំមេទឹក ដែលមានគ្នា ចំនួន ៧នាក់ដែរ​ ជិះ​ម៉ូតូ ០៣​គ្រឿង​៖ ១/ឈ្មោះ សុខ ហូ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិតាមុំ ឃុំមេទឹក ២/ឈ្មោះ ធឿន ផានី (ហៅឌុយ) ភេទប្រុស អាយុ ១៧ឆ្នំា នៅភូមិប៉ោឡោ ឃុំមេទឹក ៣/ឈ្មោះ ឈុន វុទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិអូរព្រាល ឃុំមេទឹក ៤/ឈ្មោះ អាយ វណ្ណ(ហៅណើត) ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ​តាមុំ ឃុំមេទឹក ៥/ឈ្មោះ ម៉ុក សត់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក ៦/ឈ្មោះ កែ សីហា(ហៅសី) ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ ប៉ោឡោ ឃុំមេទឹក ៧/ឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក (ស្លា.ប់)។

លោកអធិការ បានបញ្ជាក់ថា ហេតុការណ៍នេះ បាន​បណ្ដាលឲ្យស្លា.ប់ ឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិប៉ោឡោ ឃុំមេទឹក ត្រូវគុម្ពត្រចៀកខាងស្ដាំ ០១កាំបិត បណ្ដាលឱ្យស្លា.ប់។

មូលហេតុនៃការកាប់ចាក់គ្នានេះ ត្រូវបានលោកអធិការប៉ូលិស​ស្រុកបាកាន លើកឡើងថា ដោយ​សារតែក្រុមក្មេង មកពីឃុំមេទឹក បានជិះម៉ូតូ ចេញពីកន្លែងផឹកស៊ី (ផាប់) នៅក្នុង​ភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ហើយ​ត្រូវក្រុមក្មេង មកពីឃុំរំលេច គប់ដុំថ្មលើ រួចជិះទៅត្បូង ហើយក្រុមក្មេង​ខាងមេទឹក បានជិះម៉ូតូដេញតាម ក៏ត្រូវក្រុមក្មេងខាងរំលេច ស្ទាក់កាប់។

ក្រោយកើតហេតុ កម្លាំងប៉ូលិសប៉ុស្តិ៍រំលេច បាន​ចុះអន្តរាគមន៍ និងឃាត់ជនបង្កបាន ចំនួន ០៧នាក់ ព្រមទាំង​ដកហូតកាំបិត ០១ដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ