សោកនាដកម្ម! ផ្អើលរ.ត់ជា.ន់គ្នានៅរដ្ឋធានីយេម៉ែន ស្លា.ប់ និងរបួសសរុបជាង៤០០នាក់
ប្រទេសយេម៉ែន ៖ តាមAFPថាមនុស្សយ៉ាងតិច៨៥នាក់ស្លា.ប់ និង៣២២នាក់រងរបួស កាលពីថ្ងៃទី
ប្រទេសយេម៉ែន ៖ តាមAFPថាមនុស្សយ៉ាងតិច៨៥នាក់ស្លា.ប់ និង៣២២នាក់រងរបួស កាលពីថ្ងៃទី
ប្រទេសយេម៉ែន ៖ តាមAFPថាមនុស្សយ៉ាងតិច៨៥នាក់ស្លា.ប់ និង៣២២នាក់រងរបួស កាលពីថ្ងៃទី២០មេសា ដោយសារការផ្អើលរ.ត់ជា.ន់គ្នា ក្នុងរដ្ឋធានីសាណាស្ថិតក្រោមការត្រួតត្រារបស់ពួកឧទ្ទាមហ៊ូធី។

សោកនាដកម្មនេះកើតមានក្នុងប្រទេសដ៏ក្រីក្របំផុតនោះ ដែលធ្លាក់ក្នុងសង្គ្រាមរវាងពួកឧទ្ទាមហ៊ូធីសិ្នទ្ធអ៊ីរ៉ង់ និងកងទ័ពរដ្ឋាភិបាល ជួយទ្រទ្រង់ដោយក្រុមចម្រុះអារ៉ាប់នាំមុខដោយអារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ២០១៤មក។ អ្នកទទួលខុសត្រូវខាងសន្តិសុខក្រុងសាណាម្នាក់និយាយថា មនុស្សដល់ទៅ៨៥នាក់បានត្រូវស្លា.ប់ និងយ៉ាងតិច៣២២នាក់រងរបួស ក្នុងការផ្អើលរ.ត់ជា.ន់គ្នានេះនាពេលយប់ ក្នុងឱកាសនៃប្រតិបត្តិការសប្បុរសធម៌មួយ រៀបចំឡើង ក្នុងសង្កាត់បាបអែលយេម៉ែន។ បណ្ដាកុមារស្ថិតក្នុងចំណោមជនរងគ្រោះ ហើយក្នុងចំណោមអ្នករបួស ប្រមាណជា៥០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ចលនារ.ត់ជា.ន់គ្នានេះខណៈសល់ពេលតែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃបុណ្យអ៊ិស្លាមអៃអ៊ីដអែលហ្វីត្រ កំណត់ពីការបញ្ចប់ខែរ៉ាម៉ាដាន កើតមានក្នុងសាលារៀនមួយនៃសង្កាត់ក្រុងចាស់ ដោយទីធ្លាសាលានោះយកធ្វើជាកន្លែងចែកចាយជំនួយជាប្រាក់កាស។ អាជ្ញាធរក្រុងសាណានិយាយពីការចែកលុយពីសំណាក់ពាណិជ្ជករមួយចំនួន។

ក្នុងវីដេអូមួយចាក់ផ្សាយដោយទូរទស្សន៍ពួកហ៊ូធីAL MASIRAH គេឃើញសាកសពមនុស្សនៅគរលើគ្នា ពេលប៉ុនប៉ងរត់តាមផ្លូវចង្អៀតមួយ។ សាកស.ពពួកគេត្រូវគេរ.ត់ជា.ន់ពីលើ ចំណែកយុទ្ធជនប្រដាប់អាវុធប៉ុនប៉ងរុញច្រានមនុស្សឲ្យរត់បញ្ច្រាសទិសគ្នា។ អ្នកទទួលខុសត្រូវជាន់ខ្ពស់់ម្នាក់របស់ពួកឧទ្ទាមហ៊ូធី លើកឡើងពីសោកនាដកម្មនោះថា មកពីមនុស្សច្រើននាក់ពេកពពាក់ពពូនគ្នានៅតាមផ្លូវដ៏តូចចង្អៀតមួយទៅកាន់សាលារៀន។ ពេលទ្វារសាលាបើកហ្វូងមនុស្សចាប់សម្រុកឡើងតាមជណ្ដើរទៅកាន់ទីធ្លាសាលាកន្លែងគ្រោងចែកលុយ។ ប៉ុន្តែសាក្សីជាច្រើននិយាយថា ដោយសារមានស្នូរកាំភ្លើ.ងទើបបណ្ដាលឲ្យមានការផ្អើលរ.ត់ជា.ន់គ្នានេះ។

សាកស.ពបណ្ដាជនរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យនានាដែលនៅក្បែរ ហើយបណ្ដាអ្នករៀបចំការចែកអំណោយបានត្រូវចាប់ខ្លួន។ នេះបើតាមសេចក្ដីប្រកាសមួយរបស់ក្រសួងមហាផ្ទៃ។ ប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់របស់ហ៊ូធី លោកមេហ៍ឌីអាល់ម៉ាសាត ប្រកាសពីការបង្កើតគណៈកម្មការស៊ើបអង្កេតមួយរកមូលហេតុនៃសោកនាដកម្មនោះ។ ពាណិជ្ជករ៣នាក់ត្រូវបានចាប់ខ្លួន៕
ចែករំលែកព័តមាននេះ