សូរ្យគ្រាសពេញ មើលឃើញនៅភាគខាងលិចអូស្ត្រាលី
ប្រទេសអូស្ត្រាលី ៖ នាព្រឹកថ្ងៃទី២០ មេសា រង្វង់ម៉ោង១១ម៉ោងក្នុងស្រុក ផ្ទៃមេឃនៅភាគ
ប្រទេសអូស្ត្រាលី ៖ នាព្រឹកថ្ងៃទី២០ មេសា រង្វង់ម៉ោង១១ម៉ោងក្នុងស្រុក ផ្ទៃមេឃនៅភាគ
ប្រទេសអូស្ត្រាលី ៖ នាព្រឹកថ្ងៃទី២០ មេសា រង្វង់ម៉ោង១១ម៉ោងក្នុងស្រុក ផ្ទៃមេឃនៅភាគ
ខាងលិចអូស្ត្រាលី ប្រែក្លាយទៅជាងងឹងដោយសារសូរ្យគ្រាសពេញ ។
ជាងមួយនាទីបន្តិចបាតុភូមិធម្មជាតិដ៏កម្រនេះ នាំឲ្យតំបន់នោះធ្លាក់ក្នុងភាពងងឹតស្ទើរទាំង
ស្រុង ។ ដូចការគូសបញ្ជាក់របស់សារព័ត៌មានក្នុងស្រុក THE WEST AUSTRALIA ថា បាតុភូត
សូរ្យគ្រាសពេញដ៏កម្រនោះ មានរយៈពេល៦២វិនាទី ។

ពិសេសបំផុតនៅទីក្រុង AGASCOYNE មានភាពងងឹតខ្លាំងជាងគេ ដោយសារសូរ្យគ្រាសពេញ ចំណែកបណ្ដាតំបន់នៅជុំវិញនោះមិនសូវងងឹតខ្លាំងប៉ុន្មានទេ ។ មនុស្សច្រើនរយនាក់នៅទីក្រុងនោះប្រមូលផ្ដុំគ្នាមើលទស្សនីយភាពកម្រនោះ ។ ពួកគេពាក់វ៉ែនតាខ្មៅការពារភ្នែកពេលមើលសូរ្យគ្រាសនេះ ។
ទីភ្នាក់ងារអវកាសអាមេរិក NASA ក៏ផ្សាយបន្តផ្ទាល់ពីបាតុភូតសូរគ្រាសនេះដែរ ៕


ចែករំលែកព័តមាននេះ