ប្រធានាធិបតីគុយបា ជាប់ឆ្នោតជាថ្មីទៀត
ប្រទេសគុយបា ៖ តាម AFP ថាប្រធានាធិបតីគុយបា លោក MIGUEL DIAZ CANEL អាយុ៦២ឆ្នាំ ពុំ
ប្រទេសគុយបា ៖ តាម AFP ថាប្រធានាធិបតីគុយបា លោក MIGUEL DIAZ CANEL អាយុ៦២ឆ្នាំ ពុំ
ប្រទេសគុយបា ៖ តាម AFP ថាប្រធានាធិបតីគុយបា លោក MIGUEL DIAZ CANEL អាយុ៦២ឆ្នាំ ពុំមានការភ្ញាក់ផ្អើលឡើយ ដោយកាលពីថ្ងៃទី១៩ មេសា ជាប់ឆ្នោតបន្តអាណត្តិថ្មីមួយទៀតគឺអាណត្តិទី២និងជាអាណត្តិចុងក្រោយ ។
លោក MIGUEL DIAZ CANEL ដែលជាបេក្ខជនប្រធានាធិបតីតែម្នាក់គត់ ទទួលបានសំឡេងគាំទ្រក្នុងសភា៩៧,៦៦%ក្នុងចំណោមសមាជិកសភាទាំង៤៧០រូប ។ ជាមួយវត្តមានរបស់លោករ៉ាអ៊ូលកាស្ត្រូអាយុ៩២ឆ្នាំ ក្រោយការប្រកាសពីលទ្ធផលនៃការបោះឆ្នោត ប្រធានសភាជាតិគុយបា លោក ESTEBAN LAZO ប្រកាសថា លោក MIGUEL DIAZ CANELបន្តជាប្រធានាធិបតីរបស់ប្រទេសទៀត ។

លោក MIGUEL DIAZ CANELវិស្វករអគ្គិសនីជាលេខាទីមួយរបស់បក្សកុំមុយនីស្តគុយបា
ពីឆ្នាំ២០២១មក ។ កាលពីរដូវក្ដៅឆ្នាំ២០១៨ លោកក្លាយជាជនស៊ីវិលដំបូងគេដែលឡើងដឹក
នាំប្រទេស បន្ទាប់ពីលោកហ្វីដែលកាស្ត្រូនិងលោករ៉ាអ៊ូលកាស្ត្រូ ។ លោកត្រូវទទួលបន្ទុកជម្រុញការកែទម្រង់សេដ្ឋកិច្ច តាមការផ្ដួចផ្ដើមគំនិតរបស់លោករ៉ាអ៊ូលកាស្ត្រូ ។

ទោះបីយ៉ាងណា លោកមិនអាចលុបបំបាត់វិបត្តិសេដ្ឋកិច្ចដែលគុយបាបានឆ្លងកាត់ ចាប់តាំងពីឆ្នាំ២០១៨មកឡើយ ។ នោះជាវិបត្តិដ៏អាក្រក់បំផុតដែលគុយបាពុំធ្លាប់ជួបចាប់តាំងពី៣ទសវត្សមកហើយ ជាមួយការខ្វះស្បៀង ថ្នាំពេទ្យនិងប្រេងឥន្ធនៈមកពីការពង្រឹងការហ៊ុំព័ទ្ធរបស់អាមេរិកប្រឆាំងគុយបា ដែលមានចាប់តាំងពីឆ្នាំ១៩៦២មក ព្រមទាំងបណ្ដាផលវិបាកនៃការឆ្លងរាលដាលកូវីដ-១៩ ៕
ចែករំលែកព័តមាននេះ