ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​ខូច គ្រាន់តែ​អូស​ឡើង​លើ​ផ្លូវ​រថភ្លើង​បន្តិច មេការ​ឃាត់​ទាមទារ​២​ពាន់​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ខូច ក៏​ហៅ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​មក​សណ្តោង​អូស​ឡើង​លើ​ផ្លូវ​រថភ្លើង​បន្តិច ក៏​ស្រាប់តែ​ត្រូវ​មេការ​ផ្នែក​រថភ្លើង​ឃាត់​រថយន្ត​កុងតឺន័រ បន្ទាប់​មក​មេការ​រូប​នោះ​ទាមទារ​ចំនួន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ខូច ក៏​ហៅ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​មក​សណ្តោង​អូស​ឡើង​លើ​ផ្លូវ​រថភ្លើង​បន្តិច ក៏​ស្រាប់តែ​ត្រូវ​មេការ​ផ្នែក​រថភ្លើង​ឃាត់​រថយន្ត​កុងតឺន័រ បន្ទាប់​មក​មេការ​រូប​នោះ​ទាមទារ​ចំនួន​២​ពាន់​ដុល្លារ តែ​មិន​មានការ​ខូចខាត​នោះ​ទេ​។ ក្រោយមក​រថយន្ត​កុងតឺន័រ​មិន​មាន​ថវិកា​សង មេការ​ក៏​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​អោយ​ជួយ​អន្តរាគមន៍ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​កែង​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​កុងតឺន័រ​ខាងលើ​នេះ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A- 3030 អូស​សណ្តោង​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​តៃកុង​រថយន្ត​កុងតឺន័រ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​កុងតឺន័រ​របស់​គាត់​បាន​ខូច ហើយ​ក៏​ហៅ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត ដើម្បី​សណ្តោង​អូស​យក​ទៅ​ជួសជុល​។ នៅ​ពេល​អូស​រថយន្ត​កុងតឺន័រ​នៅ​ចំណុច​ផ្លូវ​រថភ្លើង​នោះ ដោយសារ​ផ្លូវ​តូច​ចង្អៀត រថយន្ត​ក៏​គាត់​បាន​ឡើង​លើ​ផ្លូវ​រថភ្លើង​បន្តិច តែ​មិន​មានការ​ខូចខាត​នោះ​ទេ​។

តៃកុង​រថយន្ត​កុងតឺន័រ​បន្ត​ថា ខណៈ​ពេល​នោះ បុគ្គលិក​បាន​បិទផ្លូវ​រថភ្លើង ហើយ​ឃើញ​រាយការណ៍​ទៅ​មេការ បន្ទាប់​មក​ក៏​បាន​ឃាត់​រថយន្ត​កុងតឺន័រ​របស់​គាត់ ដោយ​ប្រាប់​ថា «​មេ​របស់​គាត់​អោយ​ឃាត់ ហើយ​ទាមទារ​ចំនួន​២​ពាន់​ដុល្លារ» ប៉ុន្តែ​ទីតាំង​ខាងលើ​នេះ មិន​មានការ​ខូចខាត​ឡើយ​។ ហើយ​ខណៈ​ពេល​មេការ​ឃាត់​រថយន្ត​កុងតឺន័រ​នោះ គឺ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​កងរាជអាវុធហត្ថ ចុះ​មក​ទីតាំង​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ តែ​ដោយ​មិន​មានការ​ខូចខាត ក៏​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​បន្តបន្ទាប់​ទៀត​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​ធ្វើការ​ត្រួតពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ តែ​ដោយសារ​មិន​មានការ​ខូចខាត​សោះ ទើប​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ឃាត់​រថយន្ត​កុងតឺន័រ​ខាងលើ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ