ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម៉ាឡេស៊ី​​​ចាក់​សាំង​ដុត​ខ្លួន​ឯង បន្ទាប់​ពី​​​​ប្រឡង​ធ្លាក់ញយដង​ពេក​

2 ឆ្នាំ មុន

និស្សិត​ច្បាប់​ម្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ឯង​ចោល​តែ​ម្ដង​ដោយ​ប៉ុន​ប៉ង​ប្រើ​​ប្រាស់​វិធី​ជា​ច្រើន​។ គាត់​ធ្វើ​បែប​នេះ​ដោយ​សារ​​​តូច​​ចិត្ត​ខ្លាំង​​ពេក។ ​​គាត់​​​ប្រឡង​ធ្លាក់​មុខ​វិជ្ជា​ច្បាប់​​រហូត​ដល់​ទៅ​បី​ដង​​។ មុន​ដំបូង​,​ គាត់​ព្យាយាម​ធ្វើ​អត្ត​ឃាត​ដោយ​​ចាក់​សាំង​ស្រោច​ពេញ​​ខ្លួន​ និង​កេះ​ដែក​កេះដុត​សម្លាប់​ខ្លួន​​តែ​ម្ដង​។​ បន្ទាប់​ពី​​ធ្វើ​មិន​បាន​សម្រេច​​​​, គាត់​​អង្គុយ​នៅ​​លើ​ផ្លូវ​ឱ្យ​ឡាន​បុក​​​។​ ប៉ុន្តែ​បុរស​វ័យ​២៤​ឆ្នាំ​រូប​នេះ​មិន​បាន​ស្លាប់​ដូច​ការ​ប៉ង​ប្រាថ្នា​របស់​គាត់​ទេ​។ គាត់​បាន​ត្រឹម​តែ​បង្ក​របួស​ស្នាម​ឱ្យ​​ខ្លួន​ឯង​ទៅ​វិញ​។…

និស្សិត​ច្បាប់​ម្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ឯង​ចោល​តែ​ម្ដង​ដោយ​ប៉ុន​ប៉ង​ប្រើ​​ប្រាស់​វិធី​ជា​ច្រើន​។ គាត់​ធ្វើ​បែប​នេះ​ដោយ​សារ​​​តូច​​ចិត្ត​ខ្លាំង​​ពេក។ ​​គាត់​​​ប្រឡង​ធ្លាក់​មុខ​វិជ្ជា​ច្បាប់​​រហូត​ដល់​ទៅ​បី​ដង​​។ មុន​ដំបូង​,​ គាត់​ព្យាយាម​ធ្វើ​អត្ត​ឃាត​ដោយ​​ចាក់​សាំង​ស្រោច​ពេញ​​ខ្លួន​ និង​កេះ​ដែក​កេះដុត​សម្លាប់​ខ្លួន​​តែ​ម្ដង​។​ បន្ទាប់​ពី​​ធ្វើ​មិន​បាន​សម្រេច​​​​, គាត់​​អង្គុយ​នៅ​​លើ​ផ្លូវ​ឱ្យ​ឡាន​បុក​​​។​

ប៉ុន្តែ​បុរស​វ័យ​២៤​ឆ្នាំ​រូប​នេះ​មិន​បាន​ស្លាប់​ដូច​ការ​ប៉ង​ប្រាថ្នា​របស់​គាត់​ទេ​។ គាត់​បាន​ត្រឹម​តែ​បង្ក​របួស​ស្នាម​ឱ្យ​​ខ្លួន​ឯង​ទៅ​វិញ​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​, គេ​ឃើញ​និស្សិត​ច្បាប់​រូប​នេះ​​​យក​​សាំង​១​​ប៊ីដុង​មក​ចាក់​ស្រោច​លើ​ខ្លួន​យ៉ាង​ជោគនៅ​រដ្ឋ​ចូហ័រ (Johor)​។ រួច​គាត់​កេះ​ដែក​កេះ​ដុត​ខ្លួន​ឯង​តែ​ម្ដង បង្ក​ជា​អណ្ដាត​ភ្លើង​យ៉ាង​ក្រហម​ឆ្អិន​ឆ្អៅ​។​

នៅ​ក្នុង​វីឌីអូ​ឃ្លីប​១​ទៀត​ដែលគេ​​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម, គេ​ឃើញ​បុរស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ពេញ​ខ្លួន​។ គាត់​រត់​ឆ្លេ​ឆ្លា​ចុះ​ឡើង​ៗ​នៅ​ក្នុង​​​​​​​​ស្ថា​នីយ​ប្រេង​ឥន្ធនៈ​​​។ ​​​បុរស​ម្នាក់​ទៀត​យក​បំពង់​ផ្សែង​មក​បាញ់​ពី​លើ​ខ្លួន​របស់​គាត់​ដើម្បី​​ពន្លត់​ភ្លើង​។​ សមត្ថ​កិច្ច​ប្រាប់​ថា​អ្នក​ដែល​​ពន្លត់​ភ្លើង​នោះ​ជា​ម្ចាស់​ការ៉ាស់​សាំង​​ដែល​នៅ​ទល់​មុខ​នឹង​អធិការ​ដ្ឋាន​​នគរបាល​នៃ​កន្លែង​កើត​ហេតុ​​។

បន្ទាប់​ពី​មាន​គេ​ជួយ​ពន្លត់​ភ្លើង​អស់​ពី​ខ្លួន​បែប​នេះ​, ប្រហែល​ជា​និស្សិត​ច្បាប់​រូប​នោះ​ខក​ចិត្ត​មិន​ស្ទើរ​ទេ​​ដែល​​ខ្លួន​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​ប៉ុន្តែ​មិន​បាន​សម្រេច​​ដូច​បំណង​។​ និស្សិត​ច្បាប់​រូប​នេះ​ក៏​រត់​តម្រង់​ទៅ​​​កណ្ដាល​ផ្លូវ​ និង​អង្គុយ​មួយ​កន្លែង​ដើម្បី​ឱ្យ​ឡាន​-ម៉ូតូ​បើក​មក​បុក​សម្លាប់​គាត់​តែ​ម្ដង​ទៅ​ខ្ជិល​រស់​នាំ​ឱ្យ​ធ្ងន់​ផែន​ដី​។ ប៉ុន្តែ​លើក​នេះ​គាត់​នៅ​តែ​មិន​ស្លាប់​ដូច​បំណង​ទៀត​។​

នៅ​ពេល​មើល​ឃើញ​និស្សិត​នោះ​​កំពុង​អង្គុយ​កណ្ដាល​ផ្លូវ, អ្នក​បើក​​រថ​យន្ត​ធុន​ធំ​​​ក្រឡេក​ឃើញ​ទាន់​ក៏​ជាន់​​ហ្វ្រាំង​មួយ​ទំហឹង​ឈប់​ង៉ក់​។​ ​​និស្សិត​ច្បាប់​​អត់​មាន​បញ្ហា​។ ​ប៉ុន្តែ​បញ្ហា​ឡាន​​ដែល​បើក​មក​ពី​ក្រោយ​​ដែល​​​​ជាន់​​​ហ្វ្រាំង​មិន​ទាន់​ក៏​​ទៅ​​ប៉ះ​​រថ​យន្ត​ធុន​ធំ​​ពី​ក្រោយ​។​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថ​កិច្ច​។​

បន្ទាប់​ពី​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​, ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​ស្បែក​របស់​គាត់​៧០%​បាន​រង​ការ​រលាក​ធ្ងន់​ធ្ងរ​​​។ ត្រឹម​យប់​ថ្ងៃ​អង្គារ​, គាត់​​នៅ​តែ​​បន្ត​​សម្រាក​ព្យាបាល​មុខ​របួស​សើ​ស្បែក​​​។ នៅ​ពេល​សមត្ថកិច្ច​កំពុង​​​ស៊ើប​អង្កេត​​​សំណុំ​រឿង​នេះ​, ​​​ពួក​គេ​ជឿ​ជាក់​ថា​និស្សិត​ច្បាប់​​ម្នាក់​នេះ​ដែល​ដាច់​ចិត្ត​សម្លាប់​ខ្លួន​​​ម្ដង​ហើយ​ ម្ដង​ទៀត​​ដល់​ថ្នាក់​នេះ​ទំនង​ជា​ដោយ​សារ​​គាត់​​​មាន​អារម្មណ៍​អាប់​​ឱន​កិត្តិ​យស​ខ្លាំង​ពេក។​

​​គាត់​ប្រឡង​មុខ​វិជ្ជា​ច្បាប់​រហូត​ដល់​ទៅ​បី​ដង​ ធ្លាក់​ទាំង​បី​ដង​។ ម៉្លោះ​ហើយ​ គាត់​គិត​ថា​​គាត់​គ្មាន​មុខ​អ្វី​ដែល​ត្រូវ​ទៅ​ជួប​ក្រុម​គ្រួសារ​ទៀត​ទេ​។ គាត់​មិន​ចង់​យក​ដំណឹង​ប្រឡង​ធ្លាក់​នេះ​ទៅ​ប្រាប់​ក្រុម​គ្រួសារ​​។ ​ម៉្លោះ​ហើយ​​​ គាត់​​សុខ​ចិត្ត​ស្លាប់​​វិញ​ល្អ​ជាង​។ ​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​វិញ​ម្ដង​, គាត់​អាច​នឹង​ជាប់​ពន្ធ​នាគារ​១​ឆ្នាំ ​ឬ​​ពិន័យ​ជា​ប្រាក់​​។ បើ​​មិន​ដូច្នេះ​ទេ​ អាច​ជាប់​​ពន្ធ​នាគារ​ផង​ និង​ពិន័យ​ជា​ប្រាក់​ផង ពី​បទ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​​។ ដោយ​សារ​គាត់​ជា​និស្សិត​ច្បាប់​ស្រាប់​ផង​, ដូច​នេះ​គាត់​ប្រាកដ​ជា​​យល់​រឿង​នេះ​​ច្បាស់​ណាស់​​​​៕​

ប្រភព៖ The Strait Times

អត្ថបទ​ដទៃ​ទៀត​ដែល​ទាក់​ទង​នឹង​ម៉ាឡេស៊ី​
​ម៉ាឡេស៊ី​យល់ថា​ប្រទេស​មហា​អំណាច​គួរ​ឈប់​បង្គាប់​បញ្ជា​​​ប្រទេស​ដទៃ​​​
​បន្ទាប់​ពី​ប៉ាម៉ាក់​ស្លា.ប់​ទាំង២​នាក់, កូន​ស្រី​ស្នើ​សុំ​ឱ្យ​ពង្រឹង​ច្បាប់​ត្រី​ក្រពត​​
ស្ត្រី​វ័យ​៨៣​ឆ្នាំ​ស្លា.ប់​, ស្វាមី​​​សង្គ្រោះ​បន្ទាន់​ ដោយ​សារ​ពុល​ត្រី​ក្រពត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ