ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​វ័យ​៨៣​ឆ្នាំ​ស្លា.ប់​, ស្វាមី​​​សង្គ្រោះ​បន្ទាន់​ ដោយ​សារ​ពុល​ត្រី​ក្រពត​

2 ឆ្នាំ មុន

ទីក្រុង​គូឡាឡាំពួរ, ប្រទេស​ម៉ាឡេស៊ី៖ លោកយាយ​ម្នាក់​រស់​នៅ​​រដ្ឋ​​ចូហ័រ​(Johor)​ប្រទេស​ម៉ាឡេស៊ី​ ដែល​មាន​ព្រះ​ជន្មន​៨៣​ឆ្នាំ​ទៅ​ហើយ​ បាន​ទទួល​អនិច្ច​កម្ម​យ៉ាង​តក់​ក្រហល់​​​ បន្ទាប់​ពី​គាត់​ពីរ​នាក់​ស្វាមី​ទទួល​​ទាន​ត្រី​ក្រពត​ (puffer fish)។ ឥឡូវ​នេះ ស្វាមី​របស់​គាត់​ក៏​មិន​ដឹង​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទេ​,…

ទីក្រុង​គូឡាឡាំពួរ, ប្រទេស​ម៉ាឡេស៊ី៖ លោកយាយ​ម្នាក់​រស់​នៅ​​រដ្ឋ​​ចូហ័រ​(Johor)​ប្រទេស​ម៉ាឡេស៊ី​ ដែល​មាន​ព្រះ​ជន្មន​៨៣​ឆ្នាំ​ទៅ​ហើយ​ បាន​ទទួល​អនិច្ច​កម្ម​យ៉ាង​តក់​ក្រហល់​​​ បន្ទាប់​ពី​គាត់​ពីរ​នាក់​ស្វាមី​ទទួល​​ទាន​ត្រី​ក្រពត​ (puffer fish)។ ឥឡូវ​នេះ ស្វាមី​របស់​គាត់​ក៏​មិន​ដឹង​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទេ​, គាត់​​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​។ យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​សារព័ត៌មាន​របស់​រដ្ឋ​, ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់​បាន​កុម្ម៉ង់​ទិញ​ត្រី​ក្រពត​តាម​អន​ឡាញ​ដែល​គេ​ដាក់​លក់​នៅ​លើ​​ហ្វេស​ប៊ុក​។

​ពួក​គាត់​ទាំង​២​នាក់​ពុំ​ដែល​សោះ​ឡើយ​ញ៉ាំ​ត្រី​ប្រភេទ​នេះ។ ម៉្លោះ​ហើយ​ ពួកគាត់​ចង់​សាក​រស​ជាតិ​ត្រី​ក្រពត​ម្ដង​មើល​ ល្បី​គេ​និយាយ​គ្រប់​មាត់​ថា​វា​មាន​រស​ជាតិ​ឆ្ងាញ់​ពិសា​។ ញ៉ាំ​រួច​មិន​ទាន់​បាន​ប៉ុន្មាន​ផង​, លោក​យាយ​ក៏​ចាប់​ផ្ដើម​ក្ដៅ​ខ្លួន​ស្រៀវ​ស្រាញ​ និង​ដក​ដង្ហើម​ផុត​ៗ។​​ ប្រហែល​ជា​ជាតិ​ពិស​របស់​ត្រី​ចាប់​ផ្ដើម​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ និង​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​។ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក​, ​ស្វាមី​របស់​គាត់​ក៏​ចាប់​ផ្ដើម​មាន​អាការៈ​រោគ​ប្រហាក់​ប្រហែល​គ្នា​​។

គេ​ក៏​បាន​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។ មិន​យូរ​ប៉ុន្មាន, គ្រូ​ពេទ្យ​ប្រកាស​ថា​លោក​យាយ​បាន​ស្លាប់​ហើយ​​​ដោយ​សារ​ពុល​ត្រី​ក្រពត​។ សារធាតុ​ពុល​នេះ​​​បាន​ទៅ​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ប្រសាត​ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​បេះ​ដូង​ឈប់​ដំណើរ​ការ​។ គ្រូ​ពេទ្យ​បញ្ជាក់​ថា​អ្នក​ដែល​បរិភោគ​ត្រី​ក្រពត​ដទៃ​ទៀត​នៅ​ក្នុង​ថ្ងៃជា​មួយ​គ្នា​នោះ​ហាក់​ដូច​ជា​មិន​មាន​របាយ​ការណ៍​ពី​ករណី​ធ្លាក់​ខ្លួន​ឈឺ ឬ​ពុល​ដូច​ករណី​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ​ទេ​។

​​អាជ្ញាធរ​បាន​យក​សំណាក​ត្រី​ក្រពត​ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ទៅ​ធ្វើ​ពិសោធ​។​ នៅ​ថ្ងៃ​ដែល​លោក​តា​លោក​យាយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​កុម្ម៉ង់​ទិញ​ត្រី​ក្រពត​នោះ​, បូក​សរុប​ទៅ​ត្រី​ក្រពត​ទម្ងន់​១៥​គីឡូក្រាម​ត្រូវ​បាន​លក់​ចេញ​សម្រាប់​អតិថិជន​។ អ្នក​ខ្លះ​ទៀត​​​មិន​ទាន់​យក​ត្រី​​ទៅ​កែ​ច្នៃ​ធ្វើ​ជា​អាហារ​នៅ​ឡើយ​ទេ។ ពួក​គេ​​ក្លាស្សេ​នៅ​ក្នុង​ទូ​ទឹក​កក​សិន​។​ សមត្ថកិច្ច​ស្រាវ​ជ្រាវ​ឃើញ​ថា​​ត្រី​ក្រពត​​ទាំង​នេះ​ចាប់​បាន​​​ពី​ក្នុង​ទឹក​សមុទ្រ​ដោយ​អ្នក​នេសាទ​។ ក្រោយ​មក​ មាន​​អ្នក​ទៅ​ទទួល​ដល់​កន្លែង​នេសាទ​ និង​​លក់​បន្ត​ទៅ​ឱ្យ​អតិថិជន​​។​

គ្រូ​ពេទ្យ​សូម​រម្លឹក​​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​និយម​ចូល​ចិត្ត​បរិភោគ​ត្រី​ក្រពត​ឱ្យ​បាន​ជ្រាប​ថា​​ពួក​គេ​គួរ​តែ​ប្រយ័ត្ន​ប្រយែង​ខ្ពស់​ ព្រោះ​ត្រី​ខ្លះ​អាច​នឹង​មាន​ជាតិ​ពុល​កម្រិត​ខ្ពស់​រហូត​ដល់​ស្លាប់​។ ទោះបី​មាន​ករណី​ស្លាប់​ជា​បន្ត​បន្ទាប់​ដោយ​សារ​ត្រី​ក្រពត​មិន​ថា​នៅ​ម៉ាឡេស៊ី ឬ​នៅ​ប្រទេស​ដទៃ​ទៀត​នោះ​ទេ​,  មនុស្ស​នៅ​តែ​​ចាប់​អារម្មណ៍​សាច់​ត្រី​ក្រពត​ ព្រោះ​វា​មាន​រស​ជាតិ​ឆ្ងាញ់​​។

កាល​ពី​​ឆ្នាំ​២០១៧ ក្រសួងសុខាភិបាល​ធ្លាប់​ពិ​ចារណា​ចេញ​សារាចរ ឬ​បទ​បញ្ជា​ដែល​តម្រូវ​ឱ្យ​អ្នក​​លក់​ត្រី​ក្រពត​ត្រូវ​តែ​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​។​ បើ​មិន​ដូច្នេះ​ទេ​ ការ​លក់​ត្រី​ក្រពត​ត្រូវ​ចាត់​ទុក​​ជា​អំពើ​​ខុស​ច្បាប់​។ យោង​តាម​គណៈ​កម្មការ​ត្រួត​ពិនិត្យ​គុណ​ភាព​ឱសថ និង​ចំណី​អាហារ​របស់​អាមេរិក​, ត្រី​ក្រពត​​មាន​ផ្ទុក​សារធាតុ​ពុល​កម្រិត​ខ្ពស់​ដែល​អាច​ផ្ដាច់​ផ្ដិល​ជីវិត​របស់​អ្នក​បរិ​ភោគ​។

​​អ្នក​​​បរិភោគ​​ត្រី​ក្រពត​​ដែល​ផ្ទុក​​​សារធាតុ​ពុល​នេះ​ ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។​ បើ​ជួយ​សង្គ្រោះ​មិន​ទាន់​ទេ​គឺ​មាន​តែ​ផ្លូវ​ស្លាប់​មួយមុខ​តែ​ប៉ុណ្ណោះ​។​ ​ព្រោះ​គ្មាន​វិធី​ណា​អាច​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​សាច់​ត្រី​ក្រពត​​នោះ​បានឡើយ។ ទោះបី​យក​ត្រី​នោះ​ទៅ​ចម្អិន​ ឬ​ក្លាស្សេ​យ៉ាង​ណា​ក៏​មិន​អាច​កម្ចាត់​ជាតិ​ពុល​ពី​ខ្លួន​វា​បាន​ដែរ​។​ ប៉ុន្តែ​មិន​ប្រាកដ​ជា​ត្រី​ក្រពត​១០០%​មាន​ជាតិ​ពុល​ទាំង​អស់​នោះ​ទេ​។

ដូច្នេះ​ ការ​បរិភោគ​ត្រី​ប្រភេទ​នេះ​អាស្រ័យ​លើ​ការ​ផ្សង​ព្រេង​។ បើ​រើស​ប៉ះ​ចំ​ត្រី​ក្រពត​ស្លូត​ក៏​ធ្វើ​ឱ្យ​ទទួល​ទាន​សាច់​របស់​វា​សុខ​សប្បាយ​ទៅ​តាម​នោះ​។ ប៉ុន្តែ​បើ​សំណាង​អាក្រក់​​​បរិភោគ​​​ប៉ះ​ចំ​ត្រី​ក្រពត​ផ្ទុក​ជាតិ​ពុល​ប្រភេទ​ហ្នឹង​គឺ​មាន​តែ​ស្លាប់​។​ វា​ជា​របស់​ដែល​​មើល​មិន​ឃើញ​ទាំង​អស់​គ្នា​។​ លុះ​ត្រា​យក​ត្រី​ក្រពត​ទៅ​ធ្វើតេស្ត​នៅ​មន្ទីរ​ពិសោធ​ទើប​ដឹង​ថា​មាន​ជាតិ​ពុល​ ឬ​គ្មាន​៕​​

ប្រភព៖ Channel News Asia

អត្ថបទ​ដែល​ទាក់​ទង
​​​ប៉ូលិស​ថៃ​​​ឆែក​​ហាង​បាយ១កន្លែង​ ​ឃើញ​ត្រី​​មាន​ពិសខ្លាំង​បំផុត​ក្នុង​លោក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ