ប្រទេសម៉ាឡេស៊ី៖ មានរឿងអកុសលបំផុតកើតឡើងចំពោះលោកតា លោកយាយ ២នាក់ប្ដីប្រពន្ធរស់នៅរដ្ឋចូហ័រ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីពួកគាត់បរិភោគត្រីក្រពតមានជាតិពុល។ ភរិយាឈ្មោះលីមស៊ីវកួន (Lim Siew Guan) វ័យ៨៣ឆ្នាំទើបតែស្លាប់បាន២អាទិត្យ, គេទទួលដំណឹងថាបុរសជាស្វាមីឈ្មោះង៉ឈុនស៊ីង (Ng Chuan Sing) វ័យ៨៤ឆ្នាំក៏បានលាចាកលោកនេះផងដែរ។ មុនដំបូង, គាត់ដឹងខ្លួនពីសន្លប់១សាហើយ។ ប៉ុន្តែគាត់មានបញ្ហាកកឈាមនៅក្នុងខួរក្បាល, គាត់ក៏ស្លាប់ទៅ។
ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដែលបានស្លាប់ដោយសារពុលត្រីក្រពតកាលពីថ្ងៃទី២៥ ខែមីនា, ពួកគាត់កុម្ម៉ង់ទិញត្រីក្រពតដែលគេលក់តាមហ្វេសប៊ុក។ អ្នកស្រីង៉អៃលី (Ng Ai Lee) អាយុ៥១ឆ្នាំ ត្រូវជាកូនស្រីជនរងគ្រោះ ប្រាប់ថាឪពុករបស់គាត់ទិញត្រីក្រពតពីម៉ូយរបស់គាត់។ ពួកគាត់ធ្លាប់តែបរិភោគត្រីទូទៅតែប៉ុណ្ណោះ និងពុំដែលបរិភោគត្រីក្រពតសោះ។ ម៉្លោះហើយ, ពួកគាត់ចង់សាករសជាតិត្រីនេះម្ដង។ គេលក់១គីឡូថ្លៃ១៨រីងហ្គីតម៉ាឡេស៊ី ប្រហាក់ប្រហែលនឹង៤ដុល្លារអាមេរិក។ បន្ទាប់ពីពិសាបាយថ្ងៃត្រង់ជាមួយត្រីក្រពតរួច, ពួកគាត់ចាប់ផ្ដើមធ្វើទុក្ខតែម្ដង។
ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដែលបានស្លាប់ដោយសារពុលត្រីក្រពតនៅពេលពួកគាត់ត្រូវគេដឹកទៅមន្ទីរពេទ្យ, លោកយាយចាប់ផ្ដើមដកដង្ហើមផុតៗ។ គាត់សន្លប់បាត់ស្មារតីនៅពេលចូលទៅដល់បន្ទប់សង្គ្រោះបន្ទាន់។ ចំណែកលោកតាក៏ចាប់ផ្ដើមដកដង្ហើមយ៉ាងដង្ហក់ផងដែរ។ គ្រូពេទ្យរកឃើញថាជាតិពុលជ្រាបចូលក្នុងសរសៃឈាម, វាយលុកខ្លាំងទៅលើប្រព័ន្ធប្រសាទ, ប្រព័ន្ធផ្លូវដង្ហើម និងធ្វើឱ្យគាំងបេះដូងស្លាប់តែម្ដង។
សាច់ញាតិរបស់ជនរងគ្រោះចូលរួមគោរពវិញ្ញាណក្ខន្ធសពនៅវេលាម៉ោង៥:២០ជិតភ្លឺថ្ងៃទី៥ ខែមេសា, នៅពេលគិលានុប្បដ្ឋាកម្នាក់ដើរទៅមើលអ្នកជំងឺនៅក្បែរនោះ គាត់ឃើញថាលោកតាបានផុតដង្ហើមបាត់ទៅហើយ។ ឥឡូវនេះ សពរបស់គាត់មិនទាន់ប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីទេ។ គ្រូពេទ្យចង់ទុកសពដើម្បីធ្វើកោសល្យវិច័យសិន។
សាច់ញាតិរបស់ជនរងគ្រោះចូលរួមគោរពវិញ្ញាណក្ខន្ធសពស្ត្រីម្នាក់ទៀតអាយុ៤៣ឆ្នាំត្រូវជាកូនស្រីរបស់ជនរងគ្រោះផងដែរ។ អ្នកស្រីប្រាប់ថាម្ដាយរបស់គាត់ធ្លាប់ទិញត្រីក្រពតម្ដង។ កាលនោះ គាត់ក្រឡេកទៅឃើញទាន់, និងស្គាល់ថាជាត្រីក្រពត។ គាត់ក៏ប្រាប់ម្ដាយកុំបរិភោគត្រីនេះឱ្យសោះ ប្រយ័ត្នពុល។ គាត់បានផ្ដែផ្ដាំម្ដាយថាទៅថ្ងៃមុខសូមកុំទិញត្រីប្រភេទនេះ។ ម្ដាយរបស់គាត់អត់ដែលដឹងសោះថាត្រីក្រពតមានជាតិពុល។
អ្នកស្រី ង៉ អៃលី (Ng Ai Lee) កូនស្រីរបស់ជនរងគ្រោះអាជ្ញាធរគិតថាមិនអាចបណ្ដែតណ្ដោយបែបនេះតទៅទៀតទេ បន្ទាប់ពីកូនស្រីជនរងគ្រោះកំពុងតែបើកយុទ្ធនាការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់នៃការទទួលទានត្រីក្រពត។ អាជ្ញាធរនឹងពិភាក្សាជាមួយអ្នកជំនាញផ្នែកសារធាតុពុលនៅក្នុងខ្លួនត្រីដើម្បីរកវិធីដោះស្រាយ។ អាជ្ញាធរស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋប្រយ័ត្នប្រយែង និងពិនិត្យពិច័យឱ្យបានហ្មត់ចត់។
អ្នកស្រី ង៉ អៃលី (Ng Ai Lee) កូនស្រីរបស់ជនរងគ្រោះអគ្គនាយកដ្ឋានជលផលក៏បានសំណូមពរឱ្យប្រជាពលរដ្ឋកុំបរិភោគត្រីក្រពត ពីព្រោះលទ្ធផលស្រាវជ្រាវបង្ហាញថាត្រីនេះមានជាតិពុលនៅក្នុងខ្លួនរបស់វាសឹងតែគ្រប់ប្រភេទ។ គ្រាន់តែថាត្រីខ្លះមានជាតិពុលតិច។ ដូចនេះ រាងកាយរបស់មនុស្សអាចបន្សាបវាបាន។ ត្រីខ្លះមានជាតិពុលខ្លាំងល្មមបណ្ដាលឱ្យអ្នកបរិភោគធ្លាក់ខ្លួនឈឺ ចាក់ថ្នាំ និងបន្តោកសេរ៉ូម។ រីឯត្រីខ្លះទៀតមានជាតិពុលច្រើនហួសកម្រិត។ ដូចករណីលោកតា លោកយាយខាងលើ, លទ្ធផលមានតែ១គត់គឺសេចក្ដីស្លាប់។

តាមពិត ប្រទេសម៉ាឡេស៊ីមានច្បាប់ស្ដីពីការហាមឃាត់ការលក់ចំណីអាហារមានសារធាតុពុល ឬសារធាតុបង្កគ្រោះថ្នាក់ចំពោះសុខភាព។ ច្បាប់ស្ដីពីជលផលឆ្នាំ១៩៧២ហាមឃាត់រាល់ការលក់ត្រីមានសារធាតុពុល។ ប៉ុន្តែច្បាប់មិនបាននិយាយឱ្យបានច្បាស់ថាហាមលក់ត្រីក្រពតទេ។ ម៉្លោះហើយ អាជីវករអាចដាក់លក់ដោយសេរីនៅតាមទីផ្សារ និងតាមអនឡាញ៕
ប្រភព៖ Channel News Asia, The Strait Times
អត្ថបទដែលទាក់ទងដទៃទៀត
ស្ត្រីវ័យ៨៣ឆ្នាំស្លា.ប់, ស្វាមីសង្គ្រោះបន្ទាន់ ដោយសារពុលត្រីក្រពត
អ្នកស្រី ង៉ អៃលី (Ng Ai Lee) កូនស្រីរបស់ជនរងគ្រោះ



ចែករំលែកព័តមាននេះ