ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន​ បញ្ជា​ឱ្យ​​បា.ញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍​យោធា

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​របាយការណ៍​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៩​ មេ​សា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​របាយការណ៍​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៩​ មេ​សា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA ថា លោក​គី​ម ​ជុង​អ៊ុ​ន ​បាន​ចេញ​បញ្ជា​ឲ្យ​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍​យោធា​លើក​ដំបូង​ទៅ​កាន់​តារាវិថី​។ លោក​ចេញ​បញ្ជា​នេះ​ក្នុង​ឱកាសលោក​មក​កាន់​រដ្ឋបាល​ជាតិ​អភិវឌ្ឍ​អវកាស​NADA នា​ថ្ងៃ​ទី​១៩​ មេ​សា​នោះ​។

ក្នុង​ពេល​មក​កាន់​ទីនោះ​លោក​គី​ម​ ជុង​អ៊ុ​ន​ ធ្វើការ​កត់​សម្គាល់ថា គេ​ត្រូវ​បង្ហើយ​ដំណាក់កាល​ចុង​ក្រោយ នៃ​ការ​រៀបចំ​បា.ញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើ​ប​ការណ៍​យោធា​លេខ​មួយ​១​នោះ ដែល​ផលិត​ក្នុង​ខែមេសា​ ឲ្យ​បាន​តាម​កាលបរិច្ឆេទ​គ្រោងទុក​។ KCNA​បន្ត​ថា លោក​គី​ម​ ជុង​អ៊ុ​ន​ បាន​ណែនាំ​ពី​បណ្ដា​ភារកិច្ច​ប្រយុទ្ធ សំដៅដាក់​ពង្រាយ​បន្តបន្ទាប់​គ្នា ផ្កាយ​រណប​ជា​ច្រើន​សម្រាប់​ឲ្យ​ទទួល​បាន​សមត្ថភាព​ស៊ើប​ការណ៍​ និង​ប្រមូល​បណ្ដា​ព័ត៌មាន​។

ការ​ណែនាំ​នេះ​របស់​លោក​គី​ម​ជុង​អ៊ុ​ន​មាន​ន័យ​ថា នឹង​មានការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នេះ​ក្នុង​ពេល​ឆាប់​ៗ​នា​ដំណាច់ខែ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ