មកដឹងពីគោលបំណងនៃទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្សុី នៅអាមេរិកឡាទីន
ប្រទេសរុស្ស៊ី ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស័រហ្គេយ ឡាវរ៉ូវ ដែលធ្វើដំណើរបំពេញទស្សនកិច្ចនៅតំបន់
ប្រទេសរុស្ស៊ី ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស័រហ្គេយ ឡាវរ៉ូវ ដែលធ្វើដំណើរបំពេញទស្សនកិច្ចនៅតំបន់
ប្រទេសរុស្ស៊ី ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស័រហ្គេយ ឡាវរ៉ូវ ដែលធ្វើដំណើរបំពេញទស្សនកិច្ចនៅតំបន់អាមេរិកឡាទីននោះ កាលពីថ្ងៃទី១៨ មេសា បានអំពាវនាវ ឲ្យមានសម្ព័ន្ធភាពមួយប្រឆាំងការចាប់បង្ខំរបស់លោកខាងលិច ។
ក្នុងសន្និសីទសារព័ត៌មានមួយជាមួយសមភាគីវេណេស៊ុយអេឡា លោកអ៊ីវ៉ានហ្ស៊ីល លោកឡាវរ៉ូវ អះអាងថា ចាំបាច់ណាស់យើងត្រូវរួបរួមកម្លាំងរបស់យើង ប្រឆាំងការប៉ុនប៉ងចាប់បង្ខំ និងគាបសង្កត់ជាឯកតោភាគី និងមិនស្មើភាពរបស់លោកខាងលិច ។ លោកបានលើកពីពិភពលោកពហុប៉ូលមួយ ។

នាល្ងាចថ្ងៃទី១៨ មេសា លោកឡាវរ៉ូវបានជួបជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូ ដោយប្រធានាធិបតីរូបនេះសរសេរតាម TWITTER ថា ការជួបគ្នានោះពិតជាល្អប្រសើរ ដែលពង្រឹងទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ។
បន្ទាប់ពីទៅកាន់ប្រេស៊ីល វេណេស៊ុយអេឡា គឺជាដំណាក់កាលទី២នៃដំណើរទស្សនកិច្ចរបស់លោកឡាវរ៉ូវ នៅអាមេរិកឡាទីន ។ បន្ទាប់ពីនេះលោកក៏នឹងទៅកាន់ប្រទេសគុយបានិងនីការ៉ាហ្គាផងដែរ ។ លោកថ្លែងថាវេណេស៊ុយអេឡា គុយបា និងនីការ៉ាហ្គាជាប្រទេសដែលប្រកាន់យកផ្លូវដើររបស់ពួកគេផ្ទាល់ ។
បន្ទាប់ពីរងការរិះគន់របស់អាមេរិក ដែលថាប្រេស៊ីលខំជួយស្រែកបន្ទ័រការឃោសនារបស់រុស្ស៊ី និងចិន ប្រធានាធិបតីប្រទេសនេះលោកល្វីសអ៊ីណាស៊ីយ៉ូលូឡាដាសីុលវ៉ា កាលពីថ្ងៃទី១៨ មេសា បានប្រកាសថ្កោលទោស ការរំលោ.ភបំពា.នបូរណភាពដែនដីអ៊ុយក្រែន ពេលលោកទទួលប្រធានាធិបតីរ៉ូម៉ានីលោក KLAU IOHANNIS ដោយលោកលើកឡើងថា រដ្ឋាភិបាលរបស់ខ្ញុំការពារដំណោះស្រាយនយោបាយតាមរយៈការចរចា ។
វេណេស៊ុយអេឡាជាសម្ព័ន្ធមិត្តិគន្លឹះរបស់រុស្ស៊ីតាំងពីសម័យលោកហ៊ូហ្គោឆាវេស នៅកាន់អំណាចមកម៉្លេះ ។ ចំណែកលោកម៉ាឌូរ៉ូ បានថ្លែងជាច្រើនលើកពីការគាំទ្ររបស់លោកចំពោះរុស្ស៊ី និងលោកពូទីនតាំងតែពីមុននិងក្រោយការលុកលុយចូលអ៊ុយក្រែន ៕
ចែករំលែកព័តមាននេះ