ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​មន្ទីរពេទ្យ​មួយ​កន្លែង​​នៅ​ក្រុង​ប៉េ​កាំ​ង​ ​ឆ.ក់​យក​ជីវិត​​មនុស្ស​​ច្រើន​​​នាក់​

2 ឆ្នាំ មុន

ប្រទេស​ចិន ៖ កាសែត​ក្រុង​ប៉េ​កាំ​ង​រាយការណ៍​នា​ថ្ងៃ​ទី​១៨ មេ​សា​ថា ភ្លើង​បាន​ឆាបឆេះ​ក្នុង

ប្រទេស​ចិន ៖ កាសែត​ក្រុង​ប៉េ​កាំ​ង​រាយការណ៍​នា​ថ្ងៃ​ទី​១៨ មេ​សា​ថា ភ្លើង​បាន​ឆាបឆេះ​ក្នុង
មន្ទីរពេទ្យ​មួយ​នៃ​សង្កាត់​ហ្វេ​ង​តៃ​ក្រុង​ប៉េ​កាំ​ង បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​២៩​នាក់ ។

កាសែត​នោះ​បន្ត​ថា ការ​ប្រកាស​អាសន្ន​ពី​ភ្លើងឆេះ​ក្នុង​មន្ទីរពេទ្យ CHANGFENG កើត​មាន​មុន
ម៉ោង​១​រំលង​អា​ធ្រា​ត្រ រួច​ភ្លើង​ត្រូវ​បាន​ពន្លត់​កន្លះម៉ោង​ក្រោយមក ចំណែក​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ជម្លៀស​អ្នកជំងឺ​ចេញ​៧១​នាក់ ។ តុល្យការ​គិតមក​ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា​នោះ ចំនួន​អ្នកស្លា.ប់មាន​២៩​នាក់ ។ ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ភ្លើង​ឆេះ​នោះ ។

តាម​បណ្ដាញ​សង្គម​គេ​ឃើញ​រូបភាព អ្នក​លោ.ត​ចេញពី​អគារ​មន្ទីរពេទ្យ​ដែល​មាន​ភ្លើងឆេះ ។ ពួក​គេ​ចេញ​មក​តោង​ម៉ា​ស៊ី​ន​ត្រជាក់ ហើយចងខ្សែ​តោង​សម្រូត​ខ្លួន​មក​ខាងក្រោម ។ នៅ​ពុំទាន់​មាន​ព័ត៌មាន​ណាមួយ​ក្នុង​ពេល​ភ្លាម​ៗ​ពី​ស្ថានភាព​របស់​អ្នក​របួសធ្ងន់​ច្រើន​នាក់​នៅឡើយ ។

ប៉ូលិស​ក្រុង​ប៉េ​កាំ​ង​ប្រកាស​ពី​ការ​ចាប់ខ្លួន​មនុស្ស​១២​នាក់ ក្ន​ង​នោះ​មាន​ប្រធាន​មន្ទីរពេទ្យ និង​និយោជិត​ក្រុមហ៊ុន​ដែល​រ៉ាប់រង​ជួសជុល​ឡើង​វិញ​អគារ​មន្ទីរពេទ្យ ​ក្រោយ​ការ​ឆេះ​សម្លា.ប់​មនុស្ស​ច្រើន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ