ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​​ជិត​​​៣០​​នាក់​នៅ​ឥណ្ឌា​ ក្រោយ​ផឹកស្រា​លួច​បិត

2 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​១៨​មេ​សា​ថា មនុស្ស​យ៉ាងតិច​២៧​នាក់​ស្លា.ប់ ក្រោយ​នាំ​គ្នា​

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​១៨​មេ​សា​ថា មនុស្ស​យ៉ាងតិច​២៧​នាក់​ស្លា.ប់ ក្រោយ​នាំ​គ្នា​ផឹកស្រា​លួច​បិត ក្នុង​រដ្ឋ​ប៊ី ហា​ភាគ​ខាងកើត​ឥណ្ឌា ខណៈ​ក្នុង​រដ្ឋ​នោះ​ស្រា​ត្រូវ​បាន​ហាមឃាត់​។

ការ​លក់​និង​ការ​ផឹកស្រា​ត្រូវ​ហាមឃាត់​ក្នុង​តំបន់​ជា​ច្រើន​របស់​ឥណ្ឌា ដែល​បែប​នេះ​បណ្ដាល​ឲ្យ​មានការ​រីកសាយ​នៃ​ទីផ្សារ​ងងឹត​លក់​ស្រា​លួច​បិទ ដែល​ខ្លាំង​ហើយ​ពួក​អ្នកទិញ​ផឹក​ជួនកាល​ត្រូវ​ពុ.ល​ស្លា.ប់​។ ក្នុង​១​ឆ្នាំ​ៗ​នៅ​ឥណ្ឌា​មនុស្ស​ច្រើន​រយ​នាក់​ស្លា.ប់​ដោយ​ពុ.ល​ស្រា​ដែល​លួច​បិត។

តាម​លោក​JITENDER KUMAR អ្នក​ទួល​ខុស​ត្រូវ​ម្នាក់​នៃ​ប៉ូលិស​ឥណ្ឌា​ថា មនុស្ស​២៧​នាក់​រក​ឃើញ​ស្លាប់ ដោយសារ​ពុល​ស្រា ចាប់តាំងពី​ថ្ងៃ​ទី​១៦​មេ​សា​មក​។ ភាគច្រើន​នៃ​ជន​រង​គ្រោះ​មាន​ប្រភព​ពី​មជ្ឈដ្ឋាន​អ្នកក្រ និង​មាន​ទម្លាប់​ផឹកស្រា ដែល​គេ​លក់​ក្នុង​តម្លៃ​ថោក ហើយ​ស្រា​ទាំងនេះ​ផលិត​តាម​មូលដ្ឋាន​ដែល​គេ​និយម​ហៅ​ស្រា​ថា​ស្រា​ADESI DARU​។ សារព័ត៌មាន​ក្នុង​ស្រុកមួយ​ចំនួន​រាយ​ការ​តណ៍​ថា ការ​ផឹកស្រា​ពុល​នោះ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ដល់​ទៅ​៤០​នាក់​ឯណោះ​។

លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើ​​ប​អង្កេត​បង្ហាញ​ថា ក្នុង​ស្រា​ដែល​ពួ​គេ​ផឹក​នោះ​ជា​មេស្រា​មេតា​ណុ​ល ខ្លាំង​ដុន​ឆេះ​និង​មាន​សារធាតុពុល​។ រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ មនុស្ស​១៧៦​នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​លួច​ផលិត​និង​ចែកចាយ​ស្រា​ដោយ​ខុសច្បាប់​។ ប៉ូលិស​ក៏​ចាប់​រឹបអូស​និង​បំផ្លាញ​ចោល​ស្រា​លួច​បិទ​៩០០​លី​ត្រ​ពេលធ្វើការ​ឆែកឆេរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ