ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឱ្យម៉ូតូ​ជិះ​​តាម​រក​បងថ្លៃ​ បែរជា​​ទៅ​បាត់​អស់​​២ថ្ងៃ លុះ​ប្តី​ឱ្យ​ប្រពន្ធ​​ប្រើល្បិច ជាប់អន្ទា.ក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ឈ្លោះប្រកែក​គ្នា​ រហូត​ខាង​ប្រពន្ធ​ខឹង​ក៏​ចាក់​ចេញពី​បន្ទប់​

​រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ឈ្លោះប្រកែក​គ្នា​ រហូត​ខាង​ប្រពន្ធ​ខឹង​ក៏​ចាកចេញពី​បន្ទប់​ជួល​បាត់ ហើយ​ខាង​ប្តី​ក៏​បាន​ឲ្យ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ទៅ​ប្អូនប្រុស​ដែល​រាប់អាន​គ្នា​ជិះ​ទៅ​តាម​រកប្រពន្ធ​របស់​ខ្លូ​ន បែរជា​ប្អូនប្រុស​ម្នាក់​នោះ​ជិះ​ទៅ​បាត់​អស់​រយៈពេល​២​ថ្ងៃ​ទើប​រក​ឃើញ​វិញ ​​។

​ហេតុការណ៍​​ខាងលើនេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៣​ ត្រង់​ចំណុច​ខាងជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​គាត់​បាន​ស្នាក់​នៅ​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ឯ​បុរី​សន្តិភាព​២ ដោយ​បន្ទប់​នោះ​ស្នាក់​នៅ​មាន​គាត់​ប្រពន្ធ​គាត់ និង​បុរស​ម្នាក់​ទៀត​ដែល​គាត់​រាប់អាន​ទុកដូចជា​ប្អូន​អ​ញ្ជឹ​ង​។ កាលពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២៣ គាត់​បាន​មាន​ជម្លោះ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​របស់​គាត់​។ បន្ទាប់​មក​ប្រពន្ធ​ក៏​បាន​ខឹង​គាត់ រួច​ក៏​​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​បាត់ ប៉ុន្តែ​មិន​បាន​ដើរទៅ​ណា​ឆ្ងាយ​នោះ​ទេ​។ មួយ​ស្ទុះ​ក្រោយមក ​ដោយសារ​​គាត់​បារម្ភ​ពី​ប្រពន្ធ​របស់​គាត់ ក៏​បាន​ប្រើ​បុរស​ម្នាក់​ដែល​គាត់​រាប់អាន​ទុកដូចជា​ប្អូន​នោះ​ឲ្យ​យក​ម៉ូតូ​របស់​គាត់​ជិះ​ទៅ​តាម​មើល​និង​ហៅ​ប្រពន្ធ​របស់​គាត់ឱ្យ​ត្រឡប់​មក​វិញ​។ រួច​បុរស​ម្នាក់​នោះ​ក៏​បាន​យក​ម៉ូតូ​របស់​គាត់​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​1H-3952 ជិះ​ទៅ​បាត់​តែ​ម្ដង​។

​តាម​ប្រភព​ដដែល​បាន​​បន្ត​ថា អស់​រយៈពេល​ជា​ច្រើន​ម៉ោង​នៅ​តែ​មិនឃើញ​បុរស​ដែល​យក​ម៉ូតូ​គាត់​ទៅ​នោះ​ទាក់ទង​មក​គាត់​វិញ​សោះ​ គាត់​ក៏​ព្យាយាម​ទាក់ទង​ទៅ​លួងលោម​ប្រពន្ធ​គាត់​រហូត​ត្រូវ​រ៉ូវ​​គ្នា​វិញ រួច​គាត់​ក៏​បាន​ទាក់ទង​ទៅ​បុរស​ដែល​គាត់​រាប់អាន​ទុកដូចជា​ប្អូន​នោះ ប៉ុន្តែ​ទាក់ទង​មិន​បាន​សោះ​ហើយ​ក៏​បាត់​ដំណឹង​សូន្យឈឹង​ មិនឃើញ​យក​ម៉ូតូ​មក​អោយ​គាត់​វិញ​សោះ​។ លុះ​នៅ​ថ្ងៃ​កើតហេតុ​គាត់​ក៏​បានអោយ​ប្រពន្ធ​របស់​គាត់ ទាក់ទង​តាម​ឆាត​ទៅ​បុរស​នោះ ដោយ​ប្រាប់​បុរស​នោះ​ថា «​នាង​ត្រូវ​បាន​ប្តី​វា.យ​រង​របួស​ពេញ​ខ្លួន ហើយ​ឲ្យ​បុរស​នោះ​ជួយ​មក​យក​នាង​ផង​» ​និង​បាន​ណាត់ជួប​គ្នា​នៅ​ត្រង់​ចំណុច​កើតហេតុ​។ លុះដល់​វេលា​កើតហេតុ​ នាង​ក៏​បាន​មក​ចាំ​នៅ​ត្រង់​ចំណុច​កើតហេតុ ដោយ​ប្រាប់​ឲ្យ​គាត់​មក​តាម​ក្រោយ ហើយ​បុរស​នោះ​ក៏​បាន​មក​ជួប​ប្រពន្ធ​របស់​គាត់​តាម​ការ​ណាត់​​មែន​។

​​តាម​ប្រភព​ដដែល​បាន​​បន្តទៀត​ថា បន្តិច​ក្រោយមក​ គាត់​ក៏​បាន​ទៅ​ដល់​ចំណុច​កើតហេតុ​ ខណៈ​ពេល​ដែល​បុរស​នោះ​បានឃើញ​រូប​គាត់ បុរស​នោះ​ក៏​បាន​ស្ទុះ​ចុះ​ពីលើ​ម៉ូតូរ​ត់ទៅ​គោលដៅ​សមត្ថកិច្ច​ដែល​នៅ​ខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ឲ្យ​ជួយ ​ព្រោះ​​ខ្លា.ច​គាត់​វា.យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​គោលដៅ​នោះ​ជួយ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

នៅ​ចំពោះ​សមត្ថកិច្ច ​បុរស​រូប​​នោះ​បាន​ឆ្លើយ​ប្រាប់​ថា រយៈពេល​២​ថ្ងៃ​នោះ គេ​បាន​ព្យាយាម​ជិះ​ដើរ​រកប្រពន្ធ​របស់​បងប្រុស​គេ​គ្រប់​ទីកន្លែង តែ​ដោយ​រក​មិនឃើញ​ទើប​មិន​ហ៊ាន​ទៅ​ជួប​បងប្រុស​របស់​គេ​វិញ ​។ រូបគេ​មិន​មាន​បំណង​ស៊ី​​ដាច់​ម៉ូតូ​ដែល​ជា​របស់​បងប្រុស​គេ​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​នាំ​គ្នា​ពួក​គេ​ទាំង​២​នាក់​ទៅ​កាន់​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​ទឹកថ្លា​ដើម្បី​សាកសួរ​នាំ តែ​ដោយ​ម្ចាស់​ម៉ូតូ​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ​រួច​ក៏​បានអោយ​ពួក​គេ​ទាំង​ពីរ​នាក់​នោះ​ដឹក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ