ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅ​ខ្លាំង​នៅ​ឥណ្ឌា​! ស្លា.ប់​​ជាង១០​នាក់​ក្នុង​ការ​ប្រមូលផ្ដុំ​​គ្នា​នៅ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​មួយ​

1 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃទី​១៧ មេ​សា​ថា មនុស្ស​១១​នាក់​បាន​ស្លា.ប់ ពេលមានការ​

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃទី​១៧ មេ​សា​ថា មនុស្ស​១១​នាក់​បាន​ស្លា.ប់ ពេលមានការ​ប្រមូលផ្ដុំ​មនុស្ស​ដ៏​ធំ​មួយ​កណ្ដាល​ថ្ងៃ​ដ៏ក្ដៅហែង នា​ឱកាស​ប្រគល់​ពានរង្វាន់​មួយ ដែល​មាន​មនុស្ស​ចូលរួម​ដល់​ប្រមាណ​ជា​១​លាន​នាក់​។

ខុ​ន្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​មហា​រា​ស្ត្រា បាន​រៀបរាប់​ពី​សោកនាដកម្ម​នោះ ដោយ​សន្យា​ជួយ​ដល់​សាច់ញាតិ​គ្រួសារ​ជន​រង​គ្រោះ ។ តាមបណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា មនុស្ស​២០​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​មនុស្ស​ប្រមាណ​៣០០នាក់​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​នោះ​ដែល​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​១៦ មេ​សា នៅ​ជិត​ក្រុង​បុ​ម​បៃ​ខណៈ​សីតុណ្ហភាព​ឡើងដល់​ជិត​៣៨​អង្សា​ស និង​ក្នុង​បរិយាកាស​សើម​ខ្លាំងដោយសារ​ការ​បាញ់​ទឹក ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​ឥណ្ឌា​បាន​ចូលរួម​ក្នុង​ពិធី​នេះ ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក​អា​មី​ត​សា​ហ៏ ដែល​បាន​ថ្លែងអំណរ​គុណ​ដល់​បណ្ដា​អ្នកចូលរួម​ដែល​ស៊ូ​អត់ធ្មត់ដ៏​យូរ​ក្រោម​ធាតុអាកាស​ក្ដៅហែង ។

តាម​កាសែតឥណ្ឌា INDIAN EXPRESS ថា គណបក្ស​កាន់អំណាច​ឥណ្ឌា JANATA PARTY យ៉ាង​រាប់​ឃើញអ្នកចូលរួម​ពិធី​នោះ​ដល់​ប្រមាណ​១​លាន​នាក់​។

គណបក្សប្រឆាំង​ឥណ្ឌា​កុង​ក្រេស​បាន​ចោទប្រកាន់​ចំពោះ​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល​និង​ទាមទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​ពី​បទឧក្រិដ្ឋ​។

រលកធាតុអាកាស​ក្ដៅ​ខ្លាំង​បាន​សម្លាប់​មនុស្សជាង​៦៥០០​នាក់​នៅ​ឥណ្ឌា ចាប់តាំងពី​ឆ្នាំ​២០១០មក ។ កាលពី​ឆ្នាំទៅ​មិ​ញ​ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុតកើត​មាននៅ​ឥណ្ឌា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ