G7 ព្រមានបណ្ដាប្រទេសដែលជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន
ប្រទេសG7 ៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសអ្នកមានG7 កាលពីថ្ងៃទី១៨ មេសា ក្នុងកិច្ចប្រជុំនៅ
ប្រទេសG7 ៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសអ្នកមានG7 កាលពីថ្ងៃទី១៨ មេសា ក្នុងកិច្ចប្រជុំនៅ
ប្រទេសG7 ៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសអ្នកមានG7 កាលពីថ្ងៃទី១៨ មេសា ក្នុងកិច្ចប្រជុំនៅជប៉ុន បានព្រមានបណ្ដាប្រទេសដែលជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនថា ពួកគេនឹងទទួលរងការបង់តម្លៃដ៏ខ្ពស់បំផុតខណៈប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន បានមកកាន់តំបន់KHERSON ជួបជាមួយកងទាហានលោកនៅទីនោះ។ វិមានក្រឹមឡាំងប្រកាសថា លោកពូទីនបានមកកាន់តំបន់KHERSON ភាគខាងត្បូងអ៊ុយក្រែនជួបជាមួយកងយោធាដែលដាក់ពង្រាយនៅទីនោះ។

រដ្ឋមន្ត្រីការបរទេសG7 ដែលរួមប្រជុំគ្នាចាប់តាំងពីថ្ងៃទី១៦ មេសាមក នៅក្រុងការូអ៊ីហ្សាវ៉ាតំបន់ជួរភ្នំជប៉ុនក៏សន្យាផងដែរបន្តបង្កើនទណ្ឌកម្មប្រឆាំងរុស្ស៊ី និងបង្កើនការខិតខំប្រឹងប្រែងដើម្បីចៀសវាងការពង្វាងទណ្ឌកម្មទាំងនោះដោយបណ្ដាប្រទេសទី៣។ ខណៈអ៊ុយក្រែនកំពុងរៀបចំការវាយបក ដណ្ដើមដែនដីដែលបាត់បង់មកវិញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអានតូនីប្លីនកេនគូសបញ្ជាក់ថា យើងនឹងបន្តជួយទ្រទ្រង់អ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសG7 ក៏ព្រមានដែរចំពោះកូរ៉េខាងជើង ឲ្យផ្អាករាល់ការសាកល្បងនុយក្លេអ៊ែរថ្មីឬការសាកល្បងមីស៊ីលបាលីស្ទិក បើមិនដូច្នេះទេនឹងទទួលរងការតបតវិញយ៉ាងខ្លាំងក្លាបំផុត៕
ចែករំលែកព័តមាននេះ