ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​ធ្វើ​សមយុទ្ធ​ទ័ពអាកាស​រួម​ទ្រង់ទ្រាយ​ធំ

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម YONHAP ថា កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​ប្រកាស​ពី​ការ​ចាប់ផ្ដើម នា​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម YONHAP ថា កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​ប្រកាស​ពី​ការ​ចាប់ផ្ដើម នា​ថ្ងៃ​ទី​១៧ មេ​សា សមយុទ្ធ​ទ័ពអាកាស​រួម​ទ្រង់ទ្រាយ​ធំ​ជាមួយ​អា​មេ​រិ​ក សំដៅ​ប្រឈម​មុខ​នឹង​ការ​គំរា.មកំហែង​ខាង​យោធា​របស់​កូរ៉េ​ខាងជើង ។

កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​និយាយ​ថា យន្តហោះ​ជិត​១១០​គ្រឿង​និង​ទាហាន​ជាង​១៤០០នាក់ ត្រូវ​បាន​ប្រមូល​សម្រាប់​សមយុទ្ធ​នោះ ដែលមានឈ្មោះ​ថា KFT(KOREA FLYING TRAINING) ដែល​នឹង​មាន​រយៈពេល​១២​ថ្ងៃ នៅ​មូលដ្ឋា​ន​អាកាសចរណ៍ GWANGJU ក្នុង​ទីក្រុង​មានឈ្មោះ​ដូច​គ្នា​នេះ​ស្ថិត​នៅ​ចម្ងាយ​៣២៩​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល ។ យន្តហោះ​ប្រយុទ្ធ​ជាង៦០​គ្រឿងក្នុង​នោះ​មាន​យន្តហោះ​ប្រដេញ​ធុនF-35A ធុន F-15K និង KF-16 របស់​កូរ៉េ​ខាងត្បូង​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​នោះ ខណៈ​អា​មេ​រិ​កដាក់​ពង្រាយ​យន្តហោះ​ជាង​៤០​គ្រឿង ក្នុង​នោះមាន​យន្តហោះ​ប្រដេញ F-16 និង​បណ្ដា​យន្តហោះវាយប្រហារ​ធុន A10 របស់​កងទ័ពអាកាស​អា​មេរិ​ក ព្រមទាំង​យន្តហោះ​ធុន F-35B និង FA-18របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក ។

សមយុទ្ធ​នោះ​នឹង​ផ្ដោត​លើ​បណ្ដា​មធ្យោបាយ​ពង្រឹង​លទ្ធភាព​នៃ​ប្រតិបត្តិការ​រួម​និង​សមត្ថភាព​នៃ​ប្រតិបត្តិការ​រួម​របស់​កង​យន្តហោះ​ប្រដេញ​ឈានមុខ​របស់​សម្ព័ន្ធមិត្ត ដោយ​ធ្វើការ​ហ្វឹកហ្វឺន
ផ្សេង​ៗ ។ នេះ​ជា​សមយុទ្ធ​ទៀងទាត់​ទ្រង់ទ្រាយ​ធំដែល​សម្ព័ន្ធមិត្ត​តែង​រៀបចំ​ធ្វើ​រៀង​រាល់​ឆ្នាំ ។ សម
យុទ្ធ​នេះ​ប្រព្រឹត្ត​ទៅ​ខណៈ​ភាព​តានតឹង​កំពុង​មានការ​កើនឡើង​នៅ​ឧបទ្វីប​កូរ៉េ ក្រោយ​ការ​បា.ញ់
សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ប្រើ​ឥន្ធនៈ​រឹង​របស់​ក្រុង​ព្យុ​ង​យ៉ាង កាលពី​ថ្ងៃ​ទី​១៣ មេ​សា និង​ការ​រំលោភ​បំពាន​ដែនសមុទ្រ​ក្នុង​សមុទ្រ​លឿង​របស់​នាវា​ល្បាត​កូរ៉េ​ខាងជើង​១​គ្រឿង​កាលពី​ថ្ងៃ​ទី​១៥ មេ​សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ