ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​​ក្រុម​តន្ត្រី តា​ទ្រី​យាយ​ឡី ​ជួបគ្រោះ ​ធ្វើ​ឱ្យ​មនុស្ស​១៣​នាក់ ស្លា.ប់ និង​របួសធ្ងន់​ស្រាល

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រថយន្ត​របស់​ក្រុម​តន្ត្រី​មួយ​គ្រឿង បើកបរ​ល្បឿន​លឿន គេច​ពី​ម៉ូតូ ក្រឡា.ប់​អូស​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​របស់​ក្រុម​តន្ត្រី​មួយ​គ្រឿង បើកបរ​ល្បឿន​លឿន គេច​ពី​ម៉ូតូ ក្រឡា.ប់​អូស​ជាង​៣០​ម៉ែត្រ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៣​នាក់​ជិះ​លើ​រថយន្ត ក្នុង​នោះ​ស្ត្រី​ម្នាក់​បាន​ស្លា.ប់​ ​និង​របួសធ្ងន់​៨​នាក់ របួសស្រាល​៤​នាក់ គ្រា​ដែល​វិល​ត្រឡប់​មក​ពី​ប្រគុំ​តន្ត្រី​​នៅ​ឯ​ខេត្តព្រៃវែង​វិញ ។

​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ឲ្យ​មាន​ការ​​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ សមត្ថកិច្ច និង​រថយន្ត​សង្គ្រោះ​ចេញ​ទៅ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ មុខ​វត្ត​ជ​ម្ល​ង់​ម្លូ ក្នុងភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ​រាជធានីភ្នំពេញ ។

រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ​ ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ ពណ៌​ខៀវ ចំណុះ​២,៥​តោន ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1335 ជា​រថយន្ត​ក្រុម​តន្ត្រីសម័យ តា​ទ្រី​យាយ​ឡី ដែល​មាន​មនុស្ស​ជិះ​លើ​រថយន្ត​ចំនួន​១៣​នាក់
សុទ្ធតែ​ជា​បងប្អូន កូនចៅ របស់​ថៅកែ​ភ្លេង តា​ទ្រី​យាយ​ឡី រស់នៅ​ក្នុងភូមិ​ស្តុក​ប្រិ​យ៍ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។

រថយន្ត​​​ខាងលើ​បើកបរ​ដោយ​ឈ្មោះ ទ្រ​ល ក្រឹម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​មុខ​របរ​​បើកបរ ​និង​សិល្បករ ជា​កូន​របស់​តា​ទ្រី​យាយ​ឡី របួសធ្ងន់​បាក់ជើង ។

តាម​សម្តី​ជន​រង​គ្រោះ​ឈ្មោះ យាយ​ឡី អាយុ​៥៨​ឆ្នាំ ជា​ម្ចាស់​ថៅកែ​វង់​តន្ត្រី​ខាងលើ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​១៣​នាក់ ជិះ​លើ​រថយន្ត​ជា​កូន កូនប្រសារ ក្មួយ ចៅ របស់​គាត់​ទាំងអស់ ​។ ​មុន​កើតហេតុ ក្រុម​តន្ត្រី​របស់​គាត់​ទើប​វិល​ត្រឡប់​មក​ពី​លេង​នៅ​ខេត្តព្រៃវែង ឆ្ពោះទៅ​ផ្ទះ​ឯ​ស្រុក​បាទី​វិញ ​លុះ​ធ្វើ​ដំណើរ​​ដល់​ចំណុច​ខាងលើ​ ​ស្រាប់តែ​ជួប​គ្រោះថ្នាក់​​បែបនេះ​តែ​ម្តង ។

បើ​តាម​សម្តី​អ្នកបើកបរ​រថយន្ត ឈ្មោះ ទ្រ​ល ក្រឹម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​កូន​របស់​ថៅកែ​ភ្លេង បាន​ឲ្យ​ដឹង​ថា គ្រា​ដែល​រថយន្ត​បើក​តាម​បណ្តោយ​ផ្លូវ​ខាងលើ​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​កើតហេតុ គេច​ពី​ម៉ូតូ បើក​ចេញពី​ផ្លូវ​វត្ត​ជន្លង់ម្លូ បួង​ចង្កូត​ជ្រុល ម្យ៉ាង​រថយន្ត​ដឹក​ធ្ងន់​ផង បណ្តាល​ឲ្យ​ក្រឡា.ប់​តែ​ម្តង ។

ក្នុង​ហេតុការណ៍​ខាងលើ បណ្តាល​ឲ្យ​មនុស្ស​១៣​នាក់ ក្នុង​នោះ ស្ត្រី​ម្នាក់​ឈ្មោះ ស្រី កា អាយុ​២១​ឆ្នាំ បាន​ស្លា.ប់​ ពេល​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​ចំណែក​អ្នករង​របួសធ្ងន់​ចំនួន​៨​នាក់ ប្រុស​​៤​នាក់ ស្រី​៤​នាក់ (​ក្នុង​សភាព​បាក់ដៃ បាក់ជើង បែកក្បាល) ​រង​របួសស្រាល​ចំនួន​៤​នាក់ ក្នុង​នោះ យាយ​ឡី ជា​ថៅកែ​ភ្លេង រង​របួសស្រាល ។

ក្រោយ​កើតហេតុ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ចំនួន​៧​គ្រឿង មាន​រថយន្ត​សង្គ្រោះ​ចំនួន​៤​គ្រឿង រថយន្ត​បាញ់​​ពន្លត់​អគ្គិភ័យ​​ចំនួន​២​គ្រឿង រថយន្ត​ដឹក​សម្ភារៈ​បច្ចេកទេស​១​គ្រឿង ចេញ​ទៅ​អន្តរាគមន៍ ដឹក​បញ្ជូន​ជន​រង​គ្រោះ ចំនួន​១១​នាក់ ប្រុស​៤​នាក់ ស្រី​៧​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ចំណែក​ជន​រង​គ្រោះ​របួសស្រាល​២​នាក់​ទៀត មានឈ្មោះ ទ្រ​ល ឃឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ឈ្មោះ គៀន ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​រង់ចាំ​សហការ​ជាមួយ​សមត្ថកិច្ច នៅ​កន្លែង​កើតហេតុ ។

គ្រោះថ្នាក់​ចរាចរ​ក្រឡា.ប់​រថយន្ត​ក្រុម​តន្ត្រី​មួយ​គ្រួសារ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ ធ្វើ​កំណត់ហេតុ រួច​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​ខណ្ឌ​កំ​បូល​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ