ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ២០​នាទី​ប៉ុណ្ណោះ ប្រើ​ល្បិ.ច​យក​ទូរស័ព្ទ​ជា​ច្រើន ខ្សែ​.​ក និង​លុយ​ទៀត​ផ្អើល​​វត្ត​ភ្នំ

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់​ពី​នាំ​គ្នា​លួច​ខ្វេះ​ទូរស័ព្ទ​បាន​ចំនួន​១៥​គ្រឿង និង​ខ្សែ​.​ក រួម​ទាំង​លុយ​មួយ​ចំនួន​ទៀត​ពី​ប្រជាពលរដ្ឋ​ដើរ​លេង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក្នុង​បរិវេណ​វត្ត​ភ្នំ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់​ពី​នាំ​គ្នា​លួច​ខ្វេះ​ទូរស័ព្ទ​បាន​ចំនួន​១៥​គ្រឿង និង​ខ្សែ​.​ក រួម​ទាំង​លុយ​មួយ​ចំនួន​ទៀត​ពី​ប្រជាពលរដ្ឋ​ដើរ​លេង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ក្នុង​បរិវេណ​វត្ត​ភ្នំ​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​បរិវេណ​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​ជន​រង​គ្រោះ​មាន​ទាំង​បុរស ទាំងស្រី​ជា​ច្រើន​នាក់ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​នាំ​គ្នា​ទៅ​លេង​ក្នុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដោយ​លេង​បាញ់​ទឹក​និង​ប៉ាត​ម្សៅ រាំ​លេង​យ៉ាង​សប្បាយ​នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ​។ ភ្លាម​ៗ​នោះ​ដែរ ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​មាន​គ្នា​៣​នាក់ អាយុ​ប្រហែលជា​២០​ឆ្នាំ​ជាង មក​បន្លំ​ធ្វើ​ជា​លេង​បាញ់​ទឹក និង​ប៉ាត​ម្សៅ​ទៅ​លើ​នារី​ៗ និង​បុរស រួច​ក៏​ឆ្លៀតឱកាស​ខ្វេះ​យក​ទូរស័ព្ទ និង​ខ្សែ​.​ក រួម​ទាំង​លុយ​មួយ​ចំនួន​ទៀត ពី​ជន​រង​គ្រោះ​។

ប្រភព​ដដែល​បន្ត​ថា មួយសន្ទុះ​ក្រោយមក ជន​រង​គ្រោះជា​ច្រើន​នាក់​មាន​ទាំង​បុរស និង​ស្រី ក៏​នាំ​គ្នា​ទៅ​កន្លែង​ទីស្នាក់ការ​សុំ​ប្រកាស ដើម្បី​ស្វែងរក​សម្ភារៈ និង​អោយ​បងប្អូន​ដែល​មក​លេង​ក្នុង​បរិវេណ​វត្ត​ភ្នំ មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​។

ក្រោយ​ពី​ជន​រង​គ្រោះ សុំ​ប្រកាស​ថា បាត់​សម្ភារៈ​រួច​មក កម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ ក៏​បាន​ដើរ​ល្បាត ហើយ​ក៏​ប្រទះ​ឃើញ​បុរស​ជា​ជនសង្ស័យ​ទាំង​៣​នាក់​នោះ កាន់​កាបូប​មួយ ហើយ​កំពុង​តែ​អង្គុយ​រាប់​ទូរស័ព្ទ​។ ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ក៏​ចូល​ទៅ​ឃាត់ រួច​ពិនិត្យ​មើលទៅ​ឃើញ​ថា មាន​ខ្សែ​.​ក មា​នប​ទូរស័ព្ទ​១៥​គ្រឿង រួម​ទាំង​លុយ​មួយ​ចំនួន​ផង​ដែរ​។ ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នៅឡើយ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​កាន់​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​វត្ត​ភ្នំ ព្រមទាំង​ជន​រង​គ្រោះ ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ត និង​ចាត់ការ​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​តាម​នីតិវិធី​ផ្លូវច្បាប់​៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ