ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ធ្វើបាប​កូនស្រី​តាំងពី​អាយុ​៩​ឆ្នាំ រហូត​ទ្រាំ​លែង​បាន​ស្រែកយំ​មុខ​យាយ​មិន​ព្រម​ត្រឡប់​ទៅ​​ផ្ទះ​​វិញ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អនុវត្ត​តាម​នីតិវិធី​ហើយ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អនុវត្ត​តាម​នីតិវិធី​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ ក្រោយ​ពី​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែមេសា ពាក់ព័ន្ធ​ក្នុង​ករណី​រំ​លោ​.​ភ​សេពសន្ថវៈ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៥-០៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​បន្ទប់ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ទឹម សាម​ឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ឈ្មោះ ទឹម តុលា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ (​ត្រូវជា​បងថ្លៃ​) ប្តឹង កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៣ ដោយ​ចោទប្រកាន់​ពី​បទ​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ (​ត្រូវជា​កូនបង្កើត​របស់​ជនសង្ស័យ​) តាំងពី​កូន​អាយុ​៩​ឆ្នាំ រហូត​ដល់​លើក​ចុង​ក្រោយ​នេះ គឺ​រំ​លោ​.​ភ​នៅ​ថ្ងៃ​ទី​០៥-០៦ ខែមេសា ឆ្នាំ​២០២៣ ។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា បើ​តាម​សំដី​ជន​រង​គ្រោះ​បង្ហើប​ប្រាប់​យាយ និង​អ៊ុំ​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា កាលដែល​ទៅ​លេង​ផ្ទះ​យាយ​នៅ​ឯ​ខេត្តពោធិ៍សាត់ ហើយ​ខ្លួន​យំ​ស្រែក​មិន​ព្រម​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះតែ​ខ្លាច​ឪពុក​បង្កើត​ធ្វើ​បា​.​ប​ទៀត (​រំ​លោ​.​ភ​)​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជង​សង្ស័យ​ជា​ឪពុក មក​កាន់​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង ដើម្បី​សួរនាំ តែ​ជនសង្ស័យ​បដិសេធ​ពុំ​ព្រម​ទទួលស្គាល់​កំហុស​នោះ​ឡើយ​។ ប៉ុន្តែ​ដោយ​ផ្អែក​លើ​ពាក្យបណ្តឹង​របស់​អ៊ុំ​ប្រុស និង​ចម្លើយ​បំភ្លឺ​របស់​ក្មេង​ស្រី​រង​គ្រោះ ជនសង្ស័យ​រូប​នេះ​ត្រូវ​បញ្ជូន​បន្ត​មក​កាន់​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ