ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​មែន​! ឃើញ​ស្ត្រី​ម្នាក់​ដេក​ក្រោមផ្ទះ​ទុក​កាបូប​​ទំនង ចូល​យក តែ​​ម្ចាស់​ភ្ញាក់​ទាន់​ស្រែក​ឆោ​ឡោ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៣ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​១​គ្រឿង​ចូល​ក្រោមផ្ទះ​ស្ត្រី​ម្នាក់ រួច​លួច​យក​កាបូប ខណៈ​កំពុង​ដេក​លង់លក់​បាន​សម្រេច តែ​ត្រូវ​ម្ចាស់ផ្ទះ​ភ្ញាក់​ទាន់​ស្រែក​ឆោឡោ​លឺ​ដល់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៣ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​១​គ្រឿង​ចូល​ក្រោមផ្ទះ​ស្ត្រី​ម្នាក់ រួច​លួច​យក​កាបូប ខណៈ​កំពុង​ដេក​លង់លក់​បាន​សម្រេច តែ​ត្រូវ​ម្ចាស់ផ្ទះ​ភ្ញាក់​ទាន់​ស្រែក​ឆោឡោ​លឺ​ដល់​ប្រជាពលរដ្ឋ កម្លាំង​ប្រជា​ការពារ កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ផី​ញ​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ នៅ​ចំណុច​អូរ​ជួប ស្ថិត​ក្នុង​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឃាត់ខ្លួន​មានឈ្មោះ ខេ​ង វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​កេះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ជា​ជន​ប្រើប្រាស់​សារធាតុ​ញៀ​.​ន និង​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​ដែល​មានឈ្មោះ យក្ស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​។

លោក​អធិការ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ឈ្មោះ ខេ​ង វិចិត្រ និង​ឈ្មោះ យក្ស បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៦ ពី​ស្រុក​ម៉ា​ឡៃ មក​ស្រុក​មង្គល​បូ​រី ដោយ​មាន​បង្កប់​អាវុធ​ខ្លី​១​ដើម ដែល​គេ​ទិញ​ពី​ប្រទេស​ថៃ​។ ខណៈ​ពេល​ជិះ​មក​ដល់​ភូមិ​អូរ​ជួប ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ក៏​ឃើញ​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ឹម គិ​ម​វាសនា ភេទ​ស្រី អាយុ​៥១​ឆ្នាំ ដេក​នៅ​ក្រោមផ្ទះ​លក់​តែ​ម្នាក់ឯង ដោយ​ឃើញ​មានឱកាស​ល្អ ឈ្មោះ​ខេ​ង វិចិត្រ ដើរ​ចូល​ទៅ​ក្រោមផ្ទះ​លួច​យក​កាបូបស្ពាយ​ពណ៌​ខ្មៅ ដែល​ម្ចាស់​ទុក​ក្បែរ​ខ្លួន ប៉ុន្តែ​ដោយសារ​ខ្សែ​កាបូប​ប៉ះ​នឹង​ដៃ​ធ្វើ​អោយ​ម្ចាស់​កាបូប​ភ្ញាក់​ទាន់ ក៏​ស្រែក​ឆោឡោ​ឡើង ហើយ​ត្រូវ​ពលរដ្ឋ​ក្នុងភូមិ និង​ប្រជា​ការពារ ព្រមទាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​ស្រុក ជួយ​ដេញ​តាម​ចាប់ តែ​ត្រូវ​ជនសង្ស័យ​ដក​អាវុធ​ខ្លី​បា​.​ញ់​គំ​រា​.​ម រួច​បោះ​សម្ភារៈ​មាន​តម្លៃ​ក្នុង​កាបូប​នោះ​ចោល ហើយ​បោះ​កាបូប និង​អាវុធ​ចោល​ទៀត​។

លោក​អធិការ​បន្ត​ទៀត​ថា បន្ទាប់​មក នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ទើប​សមត្ថកិច្ច​យើង​ចាប់​ឃាត់ខ្លួន​សង្ស័យ​ឈ្មោះ​ខេ​ង វិចិត្រ​បាន តែ​ម្តង ចំណែក​សម្ភារៈ​ដែល​បោះចោល​នោះ រក​មិន​ទាន់​ឃើញ​ទេ កំពុង​តែ​រក​បន្ត​ទៀត ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​យក្ស រត់គេច​ខ្លួន​បាត់​នោះ សមត្ថកិច្ច​យើង​កំពុង​តែ​បន្ត​តាម​ចាប់ខ្លួន​ហើយ​។ ចំណែកឯ​ឈ្មោះ ខេ​ង វិចិត្រ រួម​នឹង​អាវុធ​ខ្លី​រ៉ូ​ឡូ​១​ដើម​អត់លេខ មាន​គ្រាប់​៥​គ្រាប់ និង​សំបក​កា​រទុស្ស​មួយ បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ