ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ចូល​ឆ្នាំ​ហើយ​! ​ក្មួយ​​ដុ.ត​ផ្ទះ​ម្តាយមីង​ឆេះ​​ខ្ទេច ព្រោះ​តែ​ខឹង​​រឿងម្យ៉ាង​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​ខឹង​នឹង​ម្ដាយមីង​ស្ដីបន្ទោស​រឿង​ដើរ​ផឹកស៊ី ​ស្រាប់​តែ​យុវជន​ជា​ក្មួយ​​

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​ខឹង​នឹង​ម្ដាយមីង​ស្ដីបន្ទោស​រឿង​ដើរ​ផឹកស៊ី ​ស្រាប់​តែ​យុវជន​ជា​ក្មួយ​​ម្នាក់​បាន​ដុតផ្ទះ​ម្ដាយមីង បណ្ដាល​ឱ្យ​ឆេះ​ខ្ទេច​អស់​ទាំងស្រុង កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី ១៣ ខែមេសា​ឆ្នាំ ២០២៣ នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង ​ខេត្ត​កំពង់​ឆ្នាំង​។

លោក ប៉ា ជឿន អធិការ​នគរបាល​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹង​ថា ជន​បង្កឈ្មោះ រី​ម សុធា ​ភេទប្រុស អាយុ​២៥​ឆ្នាំ​ ត្រូវជា​ក្មួយបង្កើត​ម្ចាស់ផ្ទះ​ជន​រង​គ្រោះ ។

​លោកអធិការ​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ នា​រសៀល​ថ្ងៃ​ទី​១២ ​ខែមេសា ក្រោយ​ពី​ត្រឡប់​ពី​ផឹកស៊ី​ស្រវឹង​វិញ ម្ដាយមីង​បាន​ស្ដីបន្ទោស ក្មួយ​ប្រុសដែល​ជា​ជន​បង្ករឿង​ដើរ​ផឹកស៊ី​ស្រវឹង​រាល់ថ្ងៃ ពេល​នោះ​ក្មួយ​ប្រុស​ដែល​កំពុង​តែ​ស្រវឹង បាន​ផ្ទុះ​កំហឹងទៅ​វា.យ​ពាង​​របស់​ម្តាយមីង​បែក​អស់​៣​ពាង រួច​ក៏​ដើរ​ចេញ​បាត់​ទៅ មិនដឹង​ថា​ទៅ​ផឹក​បន្ត​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​ប្តឹង​សមត្ថកិច្ច​ផ​ង​ដែរ ​រឿង​បង្ក​ហិ.​ង្សាវា.យ​បែក​ពាង​ចំនួន​៣ ។

លោកអធិការ​បាន​បន្ត​ទៀត​ថា លុះដល់​ពេល​រំលង​អា​ធ្រា​តឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមេសា ដោយ​មិន​អស់ចិត្ត និង​ខឹង​ម្តាយមីងប្តឹង​សមត្ថកិច្ច រឿង​វា.យ​ពាង​កាលពី​ល្ងាច ក្មួយ​ប្រុស​​បាន​មក​ដុ.ត​ផ្ទះ​ម្ដាយមីង​ម្តងទៀត ខណៈ​ដែល​គាត់​មិន​នៅផ្ទះ ទៅ​សម្រាក​ផ្ទះ​បងប្អូន​នៅ​ភូមិ​ដា​ឡា​ត់ ឃុំ​ដា បណ្ដាល​ឱ្យ​ឆេះ​ខ្ទេច​អស់​ទាំងស្រុង​តែ​ម្ដង ។

ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ អន្តរាគមន៍ ពន្លត់​ដែរ​តែ​ដោយ​ស្ថានភាព​ផ្ទះ​នៅ​ឆ្ងាយ បាន​ត្រឹមតែ​ជួយ​ពន្លត់​មិន​ឱ្យ​រាលដាល​ដល​ផ្ទះ​អ្នក​ដទៃ ដោយ​ប្រើ​រថយន្ត​ទឹក អស់​៣​រថយន្ត​។​ផ្ទះ​ដែល​រង​ការ​ខូចខាត​មាន មាន​ទំ​លំ​៥​គុណ​៧​ម៉ែត្រ សង់​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី ត្រូវ​បាន​ឆេះ​ខ្ទេច​ទាំងស្រុង​។​

បច្ចុប្បន្ន ជន​បង្កត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​ចាប់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ហើយ​បាន​កសាង​សំណុំរឿង បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ