ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រត់​ឆ្លងផ្លូវ​ជួប​គ្រោះ​ទាំង​ភ័យ​ស្លន់ស្លោ ក្រោយ​ឃើញ​បុរស​ម្នាក់​កាន់​កាំបិតរ​ត់ម​ករក​ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​សង្ស័យ​ថា ប្រើប្រាស់​គ្រឿង​ញៀ​.​ន​លើស​កម្រិត​ជិះ​ម៉ូតូ​មក​ឈប់​កន្លែង​ងងឹត រួច​កាន់​កាំ​បិ​.​ត​ផ្គាក់​ដេញ​កា​.​ប់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​បុរស​ម្នាក់​ដោះ​ស្បែក​ជើង​ចោល ហើយ​រត់គេច​ខ្លួន​ឆ្លងផ្លូវ​ទាំង​ភ័យ​ស្លន់ស្លោ ក៏​ស្រាប់តែ​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ថា ប្រើប្រាស់​គ្រឿង​ញៀ​.​ន​លើស​កម្រិត​ជិះ​ម៉ូតូ​មក​ឈប់​កន្លែង​ងងឹត រួច​កាន់​កាំ​បិ​.​ត​ផ្គាក់​ដេញ​កា​.​ប់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​បុរស​ម្នាក់​ដោះ​ស្បែកជើង​ចោល ហើយ​រត់គេច​ខ្លួន​ឆ្លងផ្លូវ​ទាំង​ភ័យ​ស្លន់ស្លោ ក៏​ស្រាប់តែ​ត្រូវ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​បុក​ត្រូវ បណ្ដាល​ឲ្យ​ដួល​របួស​រលាត់​ដៃជើង បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ជិត​ព្រះ​វិហារ​យេស៊ូគ្រិស្ត តាម​ផ្លូវ​លេខ​៦៣ (​ផ្លូវ​ត្រសក់ផ្អែម​) ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បើ​តាម​សម្ដី​ជន​រង​គ្រោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត គេ​ឃើញ​បុរស​ជា​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1R-6349 មក​ឈប់​ក្រោម​ដើមឈើ​ធំ​មួយ​កន្លែង ដែល​មាន​សភាព​ងងឹត និង​ស្ងាត់ ដោយ​មិនដឹង​ថា តើ​បុរស​រូប​នោះ​អង្គុយ​រង់ចាំ​អ្នក​ណា​នោះ​ទេ?​។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​រូប​គាត់​ចេញ​មក​អង្គុយ​លេង​លើ​ម៉ូតូ​ខាង​មុខ​ផ្ទះ ស្រាប់តែ​បុរស​រូប​នោះ កាន់​កាំ​បិ​.​ត​ផ្គាក់​ជាប់ដៃ ហើយ​រត់​សំដៅ​មក​រក​រូប​គាត់​តែ​ម្ដង ធ្វើ​ឲ្យ​រូប​គាត់​ដោះ​ស្បែកជើង​ចោល រួច​រត់គេច​ខ្លួន​ឆ្លងផ្លូវ ដោយ​មិន​បាន​មើល​ឆ្វេង​ស្ដាំ ព្រោះ​កំពុង​តែ​ភ័យ​ស្លន់ស្លោ ក៏​ត្រូវ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ជិះ​មក​បុក​ត្រូវ​រូប​គាត់ បណ្ដាល​ឲ្យ​ដួល​របួស​រលាត់​ដៃជើង ហើយ​ម៉ូតូ​ដែល​ជិះ​បុក​គាត់​នោះ ក៏​ជិះ​រត់គេច​ខ្លួន​បាត់​ទៅ​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ គាត់​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេញ​មក​ជួយ​ចាប់​ឃាត់ខ្លួន​បុរស​សង្ស័យ​(​បុរស​កាន់​កាំ​បិ​.​ត​)​បាន រួច​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ចុះ​ទៅ​កន្លែង​កើតហេតុ និង​ធ្វើការ​ត្រួតពិនិត្យ ព្រមទាំង​មើល​ឆែកឆេរ​បុរស​សង្ស័យ​នោះ រក​ឃើញ​មាន​កាំ​បិ​.​ត​ផ្គាក់​ចំនួន​១​ដើម​, កាំ​បិ​.​ត​ប៉័ងតោ​ចំនួន​១​ដើម និង​សម្ភារៈ​មួយ​ចំនួន​ទៀត រួច​ក៏​នាំ​ខ្លួន​បុរស​សង្ស័យ​រូប​នោះ​យក​ទៅ​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ទន្លេបាសាក់​តែ​ម្តង​។

ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​ដែល​សង្ស័យ​ថា ប្រើប្រាស់​ថ្នាំ​ញៀ​.​ន​លើស​កម្រិត​នោះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ និង​កំពុង​ឃាត់ខ្លួន​បញ្ជូន​ទៅ​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​ជំនាញ ដោយ​យោង​តាម​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ