ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុបតែងលម្អរមណីយដ្ឋានវត្តភ្នំលើមហាវិថីព្រះនរោត្ដម និងទីសាធារណៈនានាត្រៀមរៀបចំសង្ក្រាន្តអបអរចូលឆ្នាំខ្មែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣​នេះ ក្រោម​ការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​តុបតែង​លម្អ​សោភ័ណ​ភាព​នៅ​ទីកន្លែង​សំខាន់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣​នេះ ក្រោម​ការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​តុបតែង​លម្អ​សោភ័ណ​ភាព​នៅ​ទីកន្លែង​សំខាន់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​លើ​មក​មហាវិថី​ព្រះ​នរោត្ដម ដើម្បី​ត្រៀម​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំថោះ​ខាង​មុខ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង​សង្ក្រាន្ដ​វត្ត​ភ្នំ ដែល​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ដល់​ម៉ោង​៨​និង​០០​នាទី​យប់​តាម​ថ្ងៃ​នីមួយ​ៗ​ឱ្យ​បាន​ច្រើន​កុះករ​។

ការ​រៀបចំ​សង្ក្រាន្ដ​វត្ត​ភ្នំ​នេះ​មានកម្ម​វិធី​កម្សាន្ដ​សប្បាយ​ដូច​ជា ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​គោរព​ទីទួល​ដូនពេញ ពិធី​ដង្ហែ​ព្រះ​ពុទ្ធរូប ពិធី​ពូន​ភ្នំខ្សាច់ ពិធីបុណ្យ​ស្រង់​ព្រះ ការ​សម្ដែង​សិល្បៈ​របាំ​ត្រុដិ របាំ​បុរាណ​ផ្សេង​ៗ​ការ​លេងល្បែង​ប្រជាប្រិយ​ជាតិ (​ទាញព្រ័ត្រ បោះអង្គញ់ វា​.​យ​ក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើម​ស្លឹកឈើ និង​ល្បែង​ប្រជាប្រិយ​ជាតិ​ផ្សេង​ទៀត​) ការ​ប្រគំ​តន្ត្រីបុរាណ​-​សម័យ ការ​រាំ​លេង​កម្សាន្ត និង​ការ​ដាក់​តាំង​បង្ហាញ​គំនូរ​បុរាណ និង​វត្ថុ​សិល្ប​វប្បធម៌​។

សូម​បញ្ជាក់​ថា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២៣ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​មក​ចូលរួម​អោយ​បាន​ច្រើន​កុះករ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ