ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរ ធ្វើការនៅថៃ ១លាន ២សែននាក់ ម្នាក់ៗ មួយខែ ផ្ញើទៅផ្ទះ ១៦៧ដុល្លារអាម៉េរិក ហើយមួយឆ្នាំ បានប្រមាណ ២ពាន់លានដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ «​បងប្អូនពលករខ្មែរយើង ​មានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងារ រកកម្រៃចិញ្ចើមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ។ ក្នុងនោះ បងប្អូនពលករយើង នៅថៃមាន…

ភ្នំពេញ៖ «​បងប្អូនពលករខ្មែរយើង ​មានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងារ រកកម្រៃចិញ្ចើមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ។ ក្នុងនោះ បងប្អូនពលករយើង នៅថៃមាន ១លាន ២សែននាក់ ដោយ​ម្នាក់ៗ មួយខែ ផ្ញើទៅផ្ទះ ១៦៧ដុល្លារអាម៉េរិក ហើយ​មួយឆ្នាំ បានប្រមាណ ២ពាន់លានដុល្លារ»​។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងដូច្នេះ ក្នុងពេលលោក ចូលរួមពិធីជួបជុំជាមួយបងប្អូន​ពលករខ្មែរ នៅប្រទេសថៃ​ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ពិធីជួបនេះ បានធ្វើឡើង នៅស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​។  

លោក អ៊ិត សំហេង គូសបញ្ជាក់ថា សង្រ្កាន្តចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិ ដ៏ធំរបស់ខ្មែរ កាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូបតាំងពីបុរាណកាលមក។ ឆ្នាំនេះបងប្អូនខ្មែរ​យើងនៅថៃមួយចំនួន បានទៅលេងស្រុកកំណើតចូលឆ្នាំ តែភាគច្រើន មិនបានទៅលេងស្រុកទេ ដោយរវល់ការងារ តែយើងបានរៀបចំចូលឆ្នាំខ្មែរ តាមប្រពៃណីនៅទីនេះបានដែរ ហើយអាចទំនាក់ទំនង សួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មី ដល់អ្នកមានគុណ​នៅឯស្រុកកំណើត​របស់យើងដែរ។

លោក​រដ្ឋមន្រ្តី បានចាត់ទុកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ថៃ ជាកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដោយក្នុងនោះ បងប្អូន ពលករខ្មែរ អាចរកការងារ មានប្រាក់ចំណូល ចេះជំនាញការងារដែលកំពុងធ្វើ ពេលត្រឡប់ទៅស្រុកកំណើតវិញ អាចយកជំនាញទាំងនេះ ទៅចិញ្ចឹមក្រុមគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ រីឯខាងភាគីប្រទេសទទួល គេបានកម្លាំងពលកម្ម ដើម្បីបំពេញការផលិតរបស់គេដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ