ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ឆែក​មិនដឹង ពេល​ដឹង​ម្ចាស់​រត់​បាត់

3 ឆ្នាំ មុន

ខេត្តតាកែវ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​

ខេត្តតាកែវ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បាន​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​នៅ​ម៉ោង​១៣​និង​២០​នាទី​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត និង​សម្របសម្រួល​ពី​លោក ឃុន ភឿន ។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទី​១-​តេ​ង មាស ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​នាល ឃុំ​តាំង​ដូង ស្រុក​បាទី អ្នក​ជួញដូរ និង​ទី​២-​រឿ​ន ការ ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ស្វាយ​អ៊ី ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ អ្នក​ប្រើ​បាស់  រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ ឡាយ ឆាយ​វ​ណ្ណា បាន​គេចខ្លួន​បាត់ ។

កម្លាំង​ជំនាញ​និង​នគរបាល​ស្រុក​ត្រាំកក់ បាន​ចុះ​ឆែកឆេរ​ផ្ទះ​មួយ​ឈ្មោះ ឡាយ ឆាយ​វ​ណ្ណា ហៅ ឌឹ​ក ដែល​ជា​អ្នក​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់ ។ ក្រោយ​ពី​ធ្វើការ​ឆែកឆេរ សមត្ថកិច្ច​បាន​រក​ឃើញ និង​ដកហូត​វ​ត្តុ​តាង​រួម​មាន កាបូបស្ពាយ​ពណ៌​ក្រហម​០១, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៩​កញ្ចប់​តូច​, ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង​, ម៉ូតូ​០១​គ្រឿង និង​ស្បោង​ច្រក​មួយ​ចំនួន​ទៀត ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ​បាន​ផង​ដែរ​។

លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងែ​ទី​១៩ ខែ​នេះ​ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់ ៕