ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ប្រញាប់​ទៅ​ណា​! បុក​គេឯង​ពេញ​ហ្នឹង

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​រង​របួស ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​កង់​ពីក្រោយ ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​

ខេត្តកណ្តាល ៖ មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​រង​របួស ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​កង់​ពីក្រោយ ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​បន្ត​ទៀត ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ 

ជន​បង្ក​ជិះ​ម៉ូតូ​ឈ្មោះ ចាន់ មក​រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ បាន​បើក​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ។ អ្នក​បើករថយន្ត​ប្រភេទ​ទេសចរណ៍​ឈ្មាះ ទេព សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​រាប ឃុំ​គគីរ ស្រុក​កៀនស្វាយ រត់គេច​ខ្លួន ។ នារី​រង​គ្រោះ​ឈ្មោះ​រិ​ទ្ធ សុជាតា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ ផ្លា​ក​លេខ កំពង់ស្ពឺ​១B-៤៦១១ បាន​ជិះ​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ទៅ​បុក​កង់​ពីក្រោយ​របស់ រិ​ទ្ធ សុជាតា កំពុង​តែ​ជិះ​ស្រប​ទិស​ដៅ​គ្នា ហើយ​ម៉ូតូ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​ប្រភេទ​ទេសចរណ៍​មួយ​គ្រឿង​ទៀត ពណ៌​ខៀវ លាយ​ទឹកប្រាក់ ផ្លា​ក​លេខ កណ្តាល​២A-៣៣០៣​ដែល​កំពុង​បើកប​ញ្ជ្រា​ស់ទិស​គ្នា ពី​ភ្នំពេញ​ទៅ​អ្នក​លឿង ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។ រីឯ​នារី​ជិះ​កង់​រង​របួសស្រាល ចំណែក​តៃកុង​រថយន្ត​រត់គេច​ខ្លួន​បាត់ តែ​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ឪពុក​តៃកុង​រថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ថា​រថយន្ត​នេះ​បើកបរ​ដោយ​កូន​គាត់ ឈ្មោះ​វេ​ង កុសល់ ។ ក្រោយមក នាយ​ប៉ុស្តិ៍​គគីរ​ក៏​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ទៅ​ធ្វើ​អន្តរាគមន៍ ជួយ​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ ហើយ​បាន​រាយការណ៍​បន្ត​ទៅ​លោក​អធិការ​ស្រុក​បញ្ជា​ឲ្យ​នគរបាល​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ។ 

តាម​កា​រស​ន្និ​ដ្ធា​ន​របស់​នគរបាល​ជំនាញ​ករណី​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចាន់ មក​រា ធ្វេសប្រហែស​មិន​ប្រុង​ប្រយ័ត្ន​៕