យោងតាមទស្សនាវដ្តី Forbes ការប្រែប្រួលសេដ្ឋកិច្ចបានធ្វើឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីភាគច្រើនធ្លាក់ចុះ។ បច្ចុប្បន្ននេះ មហាសេដ្ឋីបារាំង លោក Bernard Arnault ប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន LVMH ក្លាយជាអ្នកមានជាងគេបំផុតនៅលើពិភពលោក។ នៅឆ្នាំ២០២៣នេះយើងមកដឹងថាតើនរណាខ្លះស្ថិតក្នុងបញ្ជីកំពូលមហាសេដ្ឋីទាំង១០?

១. លោក Bernard Arnault៖ ជាប្រធានក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនផលិតផលប្រណិតធំជាងគេលើពិភពលោក ដែលមានម៉ាកសំលៀកបំពាក់ និងគ្រឿងសំអាងប្រហែល៧០ម៉ាក រួមទាំងម៉ាកល្បីៗដូចជា Louis Vuitton, Christian Dior, Moet & Chandon, និង Sephora ជាដើម។ ទ្រព្យសម្បត្តិអ្នកជំនួញជនជាតិបារាំងវ័យ៧៤ឆ្នាំរូបនេះមានប្រមាណជា ២១១ពាន់លានដុល្លារ ។ បច្ចុប្បន្នលោកជាប់ជាអ្នកមានបំផុតក្នុងពិភពលោកក្នុង បញ្ជីមហាសេដ្ឋី របស់ទស្សនាវដ្ដី Forbes ។

២. Elon Musk៖ មហាសេដ្ឋីអាមេរិករូបនេះ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗជាច្រើនដូចជា Tesla, SpaceX, Twitter… លោកធ្លាប់ជាអ្នកមានបំផុតក្នុងពិភពលោក រហូតដល់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ធ្លាក់ចុះនៅចុងឆ្នាំចុងក្រោយនេះ។បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានចំនួន ១៨០ពាន់លានដុល្លារ។

៣. Jeff Bezos៖ ប្រធានក្រុមហ៊ុន Amazon e-commerce អ្នកជំនួញអាយុ ៥៩ឆ្នាំរូបនេះធ្លាប់ជាអ្នកមានបំផុតនៅលើពិភពលោកពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ លោក Bezos បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានចំនួន១១៤ពាន់លានដុល្លារ។

៤. Larry Ellison៖ លោកជានាយកបច្ចេកវិទ្យា និងជាសហស្ថាបនិក ក្រុមហ៊ុន Oracle Software ដែលបង្កើតនៅក្នុងឆ្នាំ១៩៧៧។ អ្នកជំនួញជនជាតិអាមេរិកម្នាក់នេះធ្លាប់វិនិយោគនៅក្នុងក្រុមហ៊ុន Tesla និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះពីឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០២២។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានចំនួន១០៧ពាន់លានដុល្លារ។

៥. Warren Buffett៖ មហាសេដ្ឋីវ័យ ៩៣ឆ្នាំរូបនេះគ្រប់គ្រងក្រុមហ៊ុន Berkshire Hathaway Investment Group។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានចំនួន១០៦ពាន់លានដុល្លារ។

៦. Bill Gates: ក្រោយចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Microsoft នៅឆ្នាំ២០២០។ គាត់នៅតែបន្តវិនិយោគក្នុងអាជីវកម្មជាច្រើន ហើយគាត់គឺជាម្ចាស់ដីកសិកម្មដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក មានចំនួន១០៤ពាន់លានដុល្លារ ។

៧. Michael Bloomberg៖ គាត់បានបម្រើការជាអភិបាលក្រុងញូវយ៉កពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៣។ ក្រៅពីនេះ អ្នកជំនួញវ័យ៨១ឆ្នាំរូបនេះក៏ជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុន៨៨% របស់ Bloomberg ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានហិរញ្ញវត្ថុ។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានចំនួន៩៤.៥ពាន់លានដុល្លារ។

៨. Carlos Slim Helu៖ លោកនិងក្រុមគ្រួសារ គ្រប់គ្រងក្រុមហ៊ុន América Móvil ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅអាមេរិកឡាទីន។ មហាសេដ្ឋីម៉ិកស៊ិករូបនេះក៏កាន់កាប់ភាគហ៊ុនជាបន្តបន្ទាប់ក្នុងវិស័យសំណង់ ទំនិញប្រើប្រាស់ អាជីវកម្មរ៉ែ និងអចលនទ្រព្យនៅក្នុងប្រទេសកំណើតរបស់គាត់។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់គឺ ៩៣ ពាន់លានដុល្លារ។

៩. Mukesh Ambani៖ មហាសេដ្ឋីឥណ្ឌា ម្ចាស់ភាគហ៊ុនធំជាងគេនៃក្រុមហ៊ុន Reliance Industries Ltd. (RIL) ដែលជាសហគ្រាសដែលកំពុងប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងឥន្ធនៈ និងឧស្ម័ន ទូរគមនាគមន៍ ក៏ដូចជាការលក់រាយផងដែរ។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់គឺ ៨៣.៤ពាន់លានដុល្លារ។

១០. Steve Ballmer៖ លោកធ្លាប់ជាមិត្តរួមថ្នាក់របស់ Bill Gates នៅ Harvard។ មហាសេដ្ឋីអាមេរិករូបនេះក៏បានកាន់តំណែងជា CEO របស់ក្រុមហ៊ុន Microsoft ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៤។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់គឺ ៨០.៧ពាន់លានដុល្លារ៕ ប្រភព៖ Forbe
ចែករំលែកព័តមាននេះ