ការរំលាយបក្សប្រឆាំងមិនពាក់ព័ន្ធនឹងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ
រាជធានីភ្នំពេញ ៖បើតាមការអះអាងរបស់មន្ត្រីជាន់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសានថា
រាជធានីភ្នំពេញ ៖បើតាមការអះអាងរបស់មន្ត្រីជាន់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសានថា
រាជធានីភ្នំពេញ ៖ នៅពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល សមាជិកគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន ។
អ្នកនាំគណបក្សកាន់អំណាចបានឲ្យដឹងនៅថ្ងៃទី១៨ តុលានេះថា ក្នុងករណីដែលគណបក្សប្រឆាំងនៅកម្ពុជាត្រូវរំលាយដោយច្បាប់តាមការសម្រេចរបស់តុលាការកំពូលនោះ មានប៉ះពាល់ដល់អាសនៈតំណាងរាស្ត្រ អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដោយសារការបោះឆ្នោតអនុវត្តតាមប្រព័ន្ធសមាមាត្រ ។
ចំណែកសមាជិករបស់ គ.ជ.ប ៤រូប ដែលត្រូវបានជ្រើសរើសពីបក្សប្រឆាំងកន្លងមក មិនមានប៉ះពាល់ទេ ដោយសារសមាសភាព ក្នុង គ.ជ.ប បានលាលែងពីសមាជិកបក្សរួចហើយមុនពេលចូលកាន់តំណែងនៅគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ។
ការលើកឡើងរបស់មន្ត្រីអ្នកនាំពាក្យគណបក្សកាន់អំណាចនេះ ខណៈដែលសំណុំរឿងប្តឹងរំលាយគណបក្សប្រឆាំងកំពុងស្ថិតក្នុងកណ្តាប់ដៃតុលាការកំពូល ដោយទុករយៈពេល២០ថ្ងៃ ដើម្បីភាគីចុងបណ្តឹង (គណបក្សសង្គ្រោះជាតិ) ដាក់ឯកសារត្រៀមតតាំង។
យ៉ាងណាក្តី ភាគីចុងបណ្តឹងបានប្រកាសជំហរតាមរយៈមេធាវីថា មិនបានដាក់ឯកសារត្រៀម ដើម្បីតតាំងក្តីជាមួយដើមបណ្តឹងនោះទេ ។
សូមជម្រាបថា ទាក់ទិននឹងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះ សមាសភាមាន៩រូបមានដែលក្នុងនោះបេក្ខជនមកពីគណបក្សសង្គ្រោះជាតិមាន ៤ រូប រួមមាន៖
១- លោក គួយ ប៊ុនរឿន អាយុ៤៨ឆ្នាំ,
២- លោក រ៉ុង ឈុន អាយុ៤៦ឆ្នាំ ដែលជាអតីតប្រធានសមាគមគ្រូបង្រៀនដ៏មានប្រជាប្រិយភាព
៣- លោក ហ៊ីង ធីរិទ្ធ អាយុ៤៩ឆ្នាំ ដែលជាអតីតព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល
និង៤- លោកស្រី តែ ម៉ានីរ៉ុង អាយុ៦២ឆ្នាំ ជាមន្ត្រីមួយរូបរបស់គណបក្សសង្គ្រោះជាតិ គឺជាបេក្ខភាពនារីតែម្នាក់គត់ ៕
ចែករំលែកព័តមាននេះ