ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ធ្វើ​ឱ្យ​លំនៅ​ដ្ឋា​ជាង​៤០​ខ្នង​ខូចខាត និង​ប៉ាណូ​យក្ស​២​ផ្ទាំង​រំលំ​ដល់​ដី​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ទៅ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់​បោ​.​កបក់​យ៉ាង​ខ្លាំង ព្រមទាំង​មាន​ផ្លេក​បន្ទូល​ផង រន្ទះ​ផង បង្ក​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៤៣​ខ្នង​រង​ការ​ខូចខាត និង​ប៉ាណូ​ប្រភេទ​យ​ក្យ​ចំនួន​២​ផ្ទាំង ក៏​ត្រូវ​

ខេត្តឧត្តរមានជ័យ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ទៅ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់​បោ​.​កបក់​យ៉ាង​ខ្លាំង ព្រមទាំង​មាន​ផ្លេក​បន្ទូល​ផង រន្ទះ​ផង បង្ក​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៤៣​ខ្នង​រង​ការ​ខូចខាត និង​ប៉ាណូ​ប្រភេទ​យ​ក្យ​ចំនួន​២​ផ្ទាំង ក៏​ត្រូវ​ដួល​រំលំ​កាត់​ទទឹង​ផ្លូវ បណ្ដាល​ឱ្យ​ស្ទះចរាចរណ៍ កាលពី​វេលា​ម៉ោង​១៩​យប់ ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

បើ​តាម​ពលរដ្ឋ​រស់នៅ​ក្បែរ​ៗ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​ល្ងាច គេ​សង្កេត​ឃើញ​មេឃ​ឡើង​ដុំ​ពពក​ពណ៌​ខ្មៅ លុះ​បន្តិច​ក្រោយមក នៅ​ម៉ោង​ប្រមាណ​ជា​៧​យប់ ស្រាប់តែ​ទឹកភ្លៀង​បាន​ធ្លាក់ ហើយ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បោ​.​កបក់​យ៉ាង​ខ្លាំង រួម​ទាំង​ផ្លេក​បន្ទូល​ផង រន្ទះ​ផង​ដែរ​។ ខណៈ​ពេល​នោះ ប៉ាណូ​ចំនួន​២​ផ្ទាំង ក៏​ត្រូវ​ដួល​រំលំ​កាត់​ផ្លូវជាតិ​លេខ​៥៨​ទៀត​ផង ប៉ុន្តែ​សំណាងល្អ ដោយ​មិន​មាន​រថយន្ត​បើកបរ​ឆ្លងកាត់​នោះ​ទេ​។

ទាក់ទិន​ទៅ​នឹង​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៣​នេះ លោក ផុ​ន ចាន់​ណិល អភិបាលក្រុង​សំរោង បាន​ឲ្យ​ដឹង​ជាបឋម​ថា គ្រោះ​ធម្មជាតិ​នេះ​បាន​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​ក​ន្ទ្រា​ក់ ផ្គរ ន្ទះ បោ​.​កបក់​យ៉ាង​ខ្លាំង បង្ក​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​៤៣​ខ្នង ទទួល​រង​ការ​ខូចខាត​ធ្ងន់ និង​ស្រាល​។ លើស​ពី​នោះ ប៉ាណូ​ចំនួន​២​ផ្ទាំង​ដែល​មាន​កម្ពស់​៦​ម៉ែត្រ ទទឹង​កាត់​ផ្លូវ​១២​ម៉ែត្រ ក៏​ត្រូវ​ដួល​រំលំ​ផង​ដែរ តែ​សំណាង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​រថយន្ត​ដែល​បើកបរ​ឆ្លងកាត់​នោះ​ទេ​។

លោក​អភិបាលក្រុង​បាន​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ លោក​ប៉ែន កុស​ល្យ​អភិបាលខេត្ត​បាន​ដឹកនាំ​កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត យក​គ្រឿងចក្រ​ចំនួន​២​គ្រឿង​មក​ឈួ​ស​ផ្ទាំង​ប៉ាណូ​ដែល​ដួល​រលំ​កាត់​ទទឹង​ផ្លូវ​នោះ ចេញពី​ដងផ្លូវ​ភ្លាម​ៗ ដោយ​មិន​ទុក​បង្ក​ឱ្យ​រាំងស្ទះ​ចរា​ចរណ៍​​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ