ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ព្រះ​មេរុ​នៅ​ឯ​វាលមេរុ​ឆ្លុះ​បញ្ចាំង​លើ​ផ្ទៃ​ទឹក
ព្រះ​មេរុ​មួយ​នៅ​ឯ​វាលមេរុ​ក្បែរ​ព្រះ​បុ​រម​រាជវាំង​ថៃ បាន​ឆ្លុះ​បញ្ចាំង​លើ​ផ្ទៃ​ទឹក​នៅ​មាត់​ស្រះ​បាន​ថត​កាលពី​

១-​ព្រះ​មេរុ​នៅ​ឯ​វាលមេរុ​ឆ្លុះ​បញ្ចាំង​លើ​ផ្ទៃ​ទឹក
ព្រះ​មេរុ​មួយ​នៅ​ឯ​វាលមេរុ​ក្បែរ​ព្រះ​បុ​រម​រាជវាំង​ថៃ បាន​ឆ្លុះ​បញ្ចាំង​លើ​ផ្ទៃ​ទឹក​នៅ​មាត់​ស្រះ​បាន​ថត​កាលពី​ថ្ងៃ​ទី​១២ តុលា ២០១៧ ខ​ណះ​ពេល​ថៃ​កំណត់​បូជាព្រះសព នៅ​ថ្ងៃ​ទី ២៦ តុលា ខាង​មុខ ។

២-​តៃវ៉ាន់​ធ្វើ​ព្យុហយាត្រា
ប៉ូលិស​តៃវ៉ាន់​ធ្វើ​ព្យុហយា​ត្រា​នៅ​ក្នុង​ឱ​កាស​បុណ្យ​ឯករាជ្យ​ជាតិ​របស់​តៃវ៉ាន់ កាលពី​ថ្ងៃ​ទី​១០ តុលា ២០១៧ កន្លង​មក ។

៣-​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា
ផ្ទះ និង​រថយន្ត​នៅ​ក្នុង​ឧទ្យាន «Coffey Park» រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ត្រូវ​បាន​ភ្លើង​ឆាបឆេះ កាលពី​ព្រឹក​នៅ​ក្រុង​សាន​តា រ៉ូ​សា តម្រូវ​ឲ្យ​មនុស្ស​ជាង ៩០.000​នាក់​ចាក​ចេញពី​លំនៅ​ឋាន ។

៤-​ពិនិត្យ​សុខភាព​ខ្លាឃ្មុំ​ផេ​ន​ដា
ខ្លាឃ្មុំ​ផេ​ន​ដា «Xiang Xiang» អាយុ​៤​ខែបាន​ទទួល​ការ​ពិនិត្យ​សុខភាព​នៅ​ក្នុង​សួនសត្វUeno Zoo ក្រុង​តូ​ក្យូ​ព្រោះ​ទើប​កើត​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក និង ជា​សមាជិក​ថ្មី ។

៥-​ហ្វឹកហាត់​ការពារ​សុវត្ថិភាព​ទាំង​កណ្ដាល​ភ្លៀង
ក្រុម​ជួយ​សង្គ្រោះ​អា​ល្លឺ​ម៉​ង់​ហ្វឹកហាត់​ឈរ​សមយុទ្ធ ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​បង្ក​ភេរវ​ម្ម កាលពី​ពេល​ថ្មី​ៗ​នេះ ។ 

៦-​បង្ហូរទឹក​នៅ​ទំនប់​វា​រី​អគ្គិសនី​វៀតណាម
ព​លេ​ដ្ឋ​វៀតណាម​នាំ​គ្នា​ឈរ​មើល​រោច​ក្រវា​រី​អគ្គិសនី «Hoa Binh» ដែល​បើកទ្វារ​ទឹក​ក្រោយ​ពី​ជន​លិច នៅ​ក្នុង​ខេត្ត​វ៉ា​ប៊ិ​ញ ប្រទេស​វៀតណាម កាលពី​ពេល​ថ្មី​ៗ កន្លង​មក ។

៧-​បាតុករ​ម្នាក់​បាន​ដួល​នៅ​កេ​ន​យ៉ា
បុរស​ម្នាក់​ក្នុង​ចំណោម​បាតុករ​របស់​គណ​ប​ក្យ​ប្រឆាំង​កេ​ន​យ៉ា ឬ «NASA» បាន​ដួល​ក្រោយ​ពី​រថយន្ត​ប៉ូលិស​បុក​ក្នុង​ពេលធ្វើការ​តវ៉ា​នៅ​ក្រុង​ណៃ​រ៉ូ​ប៊ី ។

៨-​កូន​ត្រី Sturgeon នៅ​រុ​ស្ស៊ី
កូន​ត្រី Sturgeon ស្ថិត​ក្នុង​មជ្ឈមណ្ឌល​មច្ឆជាតិ «the Shirokolsky fish factory» របស់​រុ​ស្ស៊ី ។

៩-​ផ្ទុះ​ភ្នំភ្លើង​នៅ​ជប៉ុន
ក្រុម​ឧតុនិយម​របស់​ជប៉ុន​បាន​បង្ហាញ​ឲ្យ​ឃើញ​ផ្សែង​បាញ់​ចេញពី​មាត់​ភ្នំភ្លើង «Mount Shinmoedake» ក្នុង​ខេត្ត​កា​ហ្គោ​ស៊ី​ម៉ា​ដែល​ផ្ទុះ​ជ​ស​លើក​ដំបូង​ក្នុង​រយះ​ពេល ៦​ឆ្នាំ​កាលពី​ពេល​ថ្មី​ៗ កន្លង​មក ។

១០-​ទឹក​ជន់​លិច​នៅ​បាងកក​ប្រទេស​ថៃ​ដោយសារ​ភ្លៀង
កាលពី​ថ្ងៃ​ទី​១៤ តុលា ២០១៧ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្រុង​បាងកក​បណ្ដាល​ឲ្យ​ទឹក​ជន​លិច ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ ៕