ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​570​បុក​រ៉ឺ​ម៉ក រ៉ឺ​ម៉ក​បុក​ឡិច​ស៊ី​ស​470

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ បើក​ជ្រុល​ទៅ​បុក​គូទ​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ​រុញ​បន្ត​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​៤៧០​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​យ៉ាងដំណំ និង​រង​របួស​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​មុខក្រសួង​ការងារ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ជា​ជនជាតិ​ចិន​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ​២AI-៧៦៦៦ បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​ជនជាតិ​ចិន​ជាន់​ហ្គែ​ជ្រុល​ទៅ​បុក​គូទ​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​បើក​ស្រប​ទិស​គ្នា​ពីក្រោយ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ខ្ទេច​អស់​មួយ​ចំហៀង​ខាងស្តាំ ចំណែកឯ​រ៉ឺ​ម៉ក​ម៉ូតូ​ខូចខាត​ខ្ទេច​គូទ​ក្រោយ​ភ្លាម​ៗ​នោះ​ដែលរ៉ឺ​ម៉ក​ម៉ូតូ​មិន​ទាន់​អស់​ល្បឿន​ក៏​រុញ​បន្ត​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៩៦៩៤ ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​ទិស​ដៅ​ស្រប​ទិស​គ្នា​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បែក​កញ្ចក់​ក្រោយ​នឹង​ហើប​ស្តុ​ប​ក្រោយ​និង​កាង​ផ្នែក​ខាងឆ្វេង ហើយ​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ​មិន​បានរ​ត់ទៅ​ណា​នោះ​ទេ​បាន​ចុះ​ពីលើ​រថយន្ត​រួច​ទៅ​ដោះស្រាយ​គ្នា​ជាមួយ​ជន​រង​គ្រោះ​ទាំង​២​នាក់ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល រីឯ​បងប្រុស​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​មាន​តំណាង​ទាមទារ​សំណង​ចំនួន​២០០០​ដុល្លារ ប៉ុន្តែ​ចុះ​នៅ​សល់​ត្រឹមតែ​១៥០០​ដុល្លារ ចំណែក​ឯខាង​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​៤៧០​វិញ​ទាមទារ​សំណង​ចំនួន​១៥០០​ដុល្លារ​ចុះ​នៅ​ត្រឹមតែ​១២០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕