ប្រទេសឡាវ ៖ ប្រធានាធិបតីឡេង លោកសម្តែងក្តីសង្ឃឹមថា ថ្នាក់ដឹកនាំបណ្តាប្រទេសមេគង្គរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមបណ្តាញសង្គហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ រៀបចំដោយនាយករដ្ឋមន្ត្រីឡាវ នៅរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិ បតេយ្យប្រជាមានិតឡាវ។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានលើកឡើងក្នុងពិធីលៀងសាយភោជន៍ពេលរាត្រីនៅចំពោះប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលពីឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ មុនពិធីលៀង សាយភោជន៍ពេលរាត្រីចាប់ផ្តើម។
ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ មានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមសូមសំ ដែងនូវការស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសមេគង្គក៏ដូចជា ដៃគូអភិវឌ្ឍន៍ទាំងអស់របស់គណៈកម្មការទន្លេមេគង្គដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅរដ្ឋធានីវៀងច័ន្ទដ៏ស្រស់បំព្រង។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ មានប្រសាសន៍បន្តថា កិច្ចប្រជុំរបស់យើងនៅថ្ងៃទី៥ មេសា គឺពិតមានតម្លៃខ្លាំងណាស់ ដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និង ភាពជាដៃគូឆ្ពោះទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវក៏បានចាត់ទុកថា កិច្ចប្រជុំរបស់យើងក៏នឹងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់ទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។
ជាមួយគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវក៏សង្ឃឹមថា ប្រមុខដឹកនាំប្រទេសដែលជាសមជិកបណ្តាប្រទេសអាងទន្លេមេគង្គរចូលរួមពិភាក្សាគ្នាលើមូលបទនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹកប្រកបដោយចីរភាពក្នុងកិច្ចប្រជុំកំពូលមេគង្គលើកទី៤ ដើម្បីបម្រើឲ្យឧត្តមប្រយោជន៍រួមនៃបណ្តាប្រទេសមេគង្គ ពិសេសដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ