ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! សភា​ប្រជុំរឿង​បែងចែក​អាសនៈ​បក្ស​ប្រឆាំង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា នៅ​ទីបំផុត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា​នេះ បាន​សម្រេច​

រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា នៅ​ទីបំផុត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា​នេះ បាន​សម្រេច​យក​សេចក្តីព្រាងច្បាប់​​​សំខាន់​ៗ​ចំនួន​៤​ពាក់ព័ន្ធ​នឹង​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បែងចែក​អាសនៈ​រដ្ឋសភា​គណបក្ស​នយោបាយ​ដែ​ល​ត្រូវ​រំលាយ​។​

​សម័យប្រជុំ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០១៧​នេះ ​ក្រោម​ធិ​បតី​ភាព​សម្តេច ហេង ​សំ​រិ​ន ប្រធាន​ដ្ឋ​សភា និង​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន ​សែន  នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា  និង​សមាជិក​ សមា​ជីក​ការ​សរុប​ចំនួន​៦៧​រូប នៃ​ចំនួន​សភា​ជិ​ក​សភា​ទាំងមូល ។​

កិច្ចប្រជុំ​សភា​លើក​របៀបវារៈ​មួយ​ចំនួន​នេះ​ បន្ទាប់​ពី​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​បញ្ជូន​របៀបវារៈ​សំខាន់​ៗ​ចំនួន​៤ ពាក់ព័ន្ធ​នឹង​វិសោធនកម្ម​ច្បាប់​ដែល​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណ​បក្ស​នយោបាយ​ផ្សេង​តាម​ការ​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​

​របៀបវារៈ​សំខាន់​ៗ​មាន​ដូច​ជា ​៖
១- វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​
២- វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​
៣- វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​
៤- វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​

​ក្នុង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ក៏​បាន​កែប្រែ​នូវ​មាត្រា​១៣៨-​ស្ទួន ដោយ​កំណត់​យ៉ាង​ច្បាស់​ថា​៖ ក្នុង​នីតិកាល​នៃ​រដ្ឋ​សភា ​ប្រសិន​បើ​មាន​គណបក្ស​នយោបាយ​ណាមួយ​ប្រកាស​​បោះបង់​ចោល​អាសនៈ ឬ​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ត្រូវ​រំលាយ ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បញ្ជី​បេក្ខ​ជន និង​តំណាងរាស្ត្រ​ទាំងអស់​នៃ​គណបក្ស​នយោ​បាយ​នោះ លែង​មាន​សុពលភាព និង​លែង​មានគុណ​សម្បត្តិ​តទៅ​ទៀត​ហើយ​។​

​ក្នុង​ករណី​ខាងលើ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើការ​បែង​ចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ​៧​ថ្ងៃ ទៅ​ឱ្យ​គណបក្ស​នានា ដែល​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​រាជធានី​-​ខេត្ត​ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះបង់​ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​​គណបក្ស​នយោបាយ ឬ​ដែល​ត្រូវ​រំលាយ​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោ​បាយ និង​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​តាម​ជំហាន​។​

​ក្នុង​ករណី​ចំនួន​សន្លឹក​ឆ្នោត​បានការ​របស់​គណបក្ស​នយោបាយ​ស្មើគ្នា​នោះ អាសនៈ​ដែល​នៅ​សល់​នោះ​ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ​តាម​ការ​ចាប់ឆ្នោត​ដែល​កំណត់​ដោយ​បទបញ្ជា​ និង​នីតិវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ។

​ក្នុង​រក​ណី​គណបក្ស​នយោបាយ​ណាមួយ​ទទួល​បាន​អាសនៈ​បន្ថែម​មួយ ឬ​ច្រើន ប៉ុន្តែបញ្ជី​បេក្ខជន​របស់​ខ្លួន​មាន​បេក្ខជន​តិ​ត​ជាង​អាសនៈ​នោះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ស្នើ​ជា​លាយ​លក្ខណ៍​​អក្សរ​ទៅ​សាមី​គណបក្ស​នោះ  ឲ្យ​បន្ថែម​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​៥​ថ្ងៃ ក្រោយ​ពី​ទទួល​សំណើ ។​ បែបបទ​នៃ​ការ​ទទួល​ពិនិត្យ  និង​ការ​អនុម័ត​បេក្ខជន​ដែល​ស្នើ​បន្ថែម​នេះ ត្រូវ​អនុវត្ត​តាម​បទ​ប្ប​ញ្ញ​តិ្ត​ដូច​មាន​ចែង​ក្នុង​មាត្រា ២៣ ,២ ៤,២៥, ២៦, ២៨,  ៣២,៣៣, ៣៤,៣៥, និង​មាត្រា​៣៦ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នកតំណាង​រាស្ត្រ ។

​ក្នុង​ករណី​គណបក្ស​នយោបាយ​ណាមួយ​មិន​បាន​អនុវត្ត​តាម​ពេលវេលា​ខាងលើ ឬ​មិន​បាន​កែ​លម្អ​ការ​ខ្វះខាត ដែល​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​នោះ​មិន​អាច​បំពេញ​អាសនៈ​ឲ្យ​នៅ​ទំនេ ។ ករណី​នេះ​គណៈ​កម្មាធិការ​ជាតិ​រៀប​​ចំការ​បោះ​ឆ្នោត ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នេះ​តាម​បទ​ប្បញត្តិ​នៃ​មាត្រា​នេះ​។

​ក្នុង​ករណី​ពុំ​មាន​គណបក្ស​នយោបាយ​ទទួលយក​អាសនៈ ឬ​ដែល​ត្រូវ​លុ​ប​ឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ត្រូវ​បាន​រំលាយ ស្រប​តាម​ច្បាប់​ស្តី​ពី គណបក្ស​នយោបាយ គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ​ឲ្យ​ទៅ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ។​

​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ ​ក៏​លើកយក​របៀបវារៈ​ស្តី​ពី​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត យល់ព្រម លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការ​ទទួលស្គាល់​សុពល​ភា​​ពនៃ​ប្រកាស​នី​យ​កម្ម​បត្រ​កម្ម​អឺ​រ៉ុ​ប រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាប័ន​ប្រកាស​នី​យ​កម្ម​ប​ត្រ​កម្ម​អឺរ៉ុ​ប ។  និងការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា ៣៧ មាត្រា​៣៨ មាត្រា​១០៩  និង​មាត្រា ១៣៦  នៃ​ច្បាប់​ស្តី​ពី​ប្រកាស​នី​យ​កម្ម​ប​ត្រ​ត​ត្ត​កម្ម​វិ​ញ្ញាប​ត្រ​ម៉ូ​ដែល​មាន​អត្ថប្រយោជន៍​ និង​គំនូរ​ឧស្សាហកម្ម​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ន​ស / រកម​/ ០១០៣ /០០៥ ចុះ​ថ្ងៃ​ទី​២២​ខែមករា ឆ្នាំ​២០១៣៕